Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដើម្បីជួយពង្រឹងវិស័យឯកជននិងការទាក់ទាញទុនវិនិយោគគួរមានវិធានការគន្លឹះមួយចំនួនដូចខាងក្រោម ៖

  • បន្តអនុវត្តគោលនយោបាយវិនិយោគ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា ផ្លូវស្ពាន ទឹក អគ្គិសនី ដើម្បីកាត់បន្ថយតម្លៃធុរកិច្ច ពង្រីកទីផ្សារក្នុងស្រុក កាត់បន្ថយចំណាយលើការដឹកជញ្ជូន និងកែលម្អសុវត្ថិភាពធ្វើដំណើរ
  • ពង្រឹងក្របខណ្ឌគតិយុត្តិចាំបាច់សម្រាប់គាំទ្រការអភិវឌ្ឍវិស័យឯកជនឱ្យមានតម្លាភាពជាពិសេសច្បាប់ដែលត្រូវអនុវត្តនិងអនុវត្តក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក
  • កែលម្អបរិយាកាសវិនិយោគទុន រួមមានច្បាប់ បទបញ្ញត្តិនានា និងបរិយាកាសរដ្ឋបាល និងបង្កើនលទ្ធភាពចំពោះធាតុចូលសំខាន់ៗដូចជាបុគ្គលិកមានជំនាញ និងមានលទ្ធភាពប្រកួតប្រជែង
  • បន្តកំណែទម្រង់ កិច្ចសម្រួលពាណិជ្ជកម្មពង្រឹងយន្តការត្រួតពិនិត្យលការងារ និងដោះស្រាយជម្លោះឱ្យមានប្រសិទ្ធភាពខ្ពស់
  • ជំរុញការធ្វើសមាហរណកម្មកម្ពុជានៅក្នុងអាស៊ាន ជាពិសេសតាមរយៈផែនការដៃគូជាយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសជិតខាង
  • ជំរុញលើកកម្ពស់ឧស្សាហកម្មកាត់ដេរដែលមានស្រាប់ និងលើកទឹកចិត្តការវិនិយោគក្នុងវិស័យស្បែកជើង
  • ត្រៀមខ្លួនបង្កើតបរិស្ថាន អំណោយផលសម្រាប់ការអភិវឌ្ឍគ្រឿងបន្សំអេឡិចត្រូនិចនិងគ្រឿងម៉ាស៊ីន
  • ជំរុញឱ្យមានឧស្សាហកម្មកែច្នៃម្ហូបអាហារនៅកម្ពុជា សម្រាប់បម្រើការនៃចេញនិងឧស្សាហកម្មជំនួសឱ្យការនាំចូលដោយផ្តោតលើដំឡូងមី ដូងប្រេង ម្ហូបបង្កក កៅស៊ូ ផ្លែឈើ និងផលិតផលកសិកម្មសរីរាង្គ
  • បង្កើតលិខិតបទដ្ឋានច្បាស់លាស់ សម្រាប់ដំណើរការតំបន់សេដ្ឋកិច្ចពិសេស និងធានាឱ្យបាននូវ ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មដូចអគ្គិសនី ទឹក និងប្រព្រឹត្តកម្មទឹកកខ្វក់ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login