ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
រាជរដ្ឋាភិបាលបន្តពង្រឹងការធ្វើសេរីភាពវូបនីយកម្មពាណិជ្ជកម្ម ជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទាំងក្នុងក្របខណ្ឌអនុតំបន់ តំបន់និងពិភពលោកសំដៅទាញយកផលប្រយោជន៍ ជាអតិបរមាពីដំណើរការនេះ ជាពិសេសការបើកច្រកទីផ្សារបរទេស សម្រាប់ផលិតផលកម្ពុជាដោយពង្រឹងសមត្ថភាពនៃវិស័យឯកជន ដើម្បីបង្កើនសមត្ថភាពនៃការផ្គត់ផ្គង់និងសមត្ថភាពនៃការនាំចេញដែលនាំដល់ការកាត់បន្ថយឳនភាពពាណិជ្ជកម្ម និងជួយបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងស្រុក ។ រាជរដ្ឋាភិបាលបន្តជំរុញការកសាងទីផ្សារតូចៗ តាមភូមិ ឃុំ ដើម្បីសម្រួល ដល់ការជួយដូរទំនិញ និងផលិតផលផ្សេងៗរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានបន្តជំរុញចលនាភូមិមួយ ផលិតផលមួយ ខិតខំគ្រប់គ្រងស្ថិរភាពថ្លៃទំនិញ ចាំបាច់សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពង្រឹងការអនុវត្តច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា ទប់ស្កាត់ការផលិត ការលក់ចែកចាយផលិតផលក្លែងបន្តំផលិតផល ដែលគ្មានគុណភាព ឬខូចគុណភាព ដើម្បីការពារសុវត្ថិភាព និងសុខមាលភាពរបស់អ្នកប្រើប្រាស់ ។