ផ្តល់និយមន័យដូចខាងក្រោម ៖
- អំណាចរដ្ឋបាលសាធារណៈគឺជាអំណាចស្វ័យតែមួយដែលនៅជាប់ជាប្រចាំជានិច្ចក្នុងការបម្រើដល់សង្គមដែលជាម្ចាស់របស់ខ្លួនហើយអនុវត្តដោយអ្នកបច្ចេកទេសក្នុងរដ្ឋបាលសាធារណៈ ។
- អំណាចនយោបាយគឺជាអំណាចរាជរដ្ឋាភិបាលនិងរដ្ឋសភាដែលអាចផ្លាស់ប្តូរតាមទិសដៅនយោបាយនិងមតិមហាជន ។
- អំណាចរដ្ឋបាលកណ្តាលគឺជាអំណាចដែលមានតួនាទីបំពេញមុខងាររដ្ឋបាលក្នុងលំដាប់ថ្នាក់លើនិងស្ថិតក្នុងក្របខណ្ឌជាតិទាំងមូលមានកាតព្វកិច្ចរៀបចំកិច្ចការប្រទេសជាតិជាទូទៅ ។
- មជ្ឈការ គឺជាការប្រមូលផ្តុំអំណាច ។
- វិមជ្ឈការគឺជាការផ្ទេរសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ជាតិទៅឱ្យនីតិបុគ្គលនៃនីតិសាធារណៈផ្សេងធ្វើឱ្យអភិបាលកិច្ចនៅមូលដ្ឋានកាន់តែឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។
- វិមជ្ឈការបច្ចេកទេសគឺជាការផ្ទេរសមត្ថកិច្ចទៅនីតិបុគ្គលនៃនីតិសាធារណៈជាគ្រឹះស្ថានសាធារណៈ ។
- វិមជ្ឈការដែនដីគឺជាការផ្ទេរសមត្ថកិច្ចទៅនីតិបុគ្គលនៃនីតិសាធារណៈជាសមហភាពដែនដី ។
- វិសហមជ្ឈការគឺជាការបែងចែកអំណាចធ្វើដោយក្របខណ្ឌរដ្ឋបាលកណ្តាលរបស់រដ្ឋមន្ត្រីដែលទទួលបន្ទុកនៅកម្រិតផ្សេងៗគ្នាទទួលបាននូវការផ្ទេរអំណាច ធ្វើសេចក្តីសម្រេចចក្តិនិងអំណាចចុះហត្ថលេខាកាន់តែច្រើនឡើងៗ ហើយការរៀបចំគ្រប់គ្រងនោះនៅតែជា របស់រដ្ឋបាលកណ្តាលរបសស់រដ្ឋ ។
- ឯកជនភាវូនីយកម្មគឺជាការផ្ទេរសមត្ថកិច្ចទៅឱ្យផ្នែកឯកជនអាចជាការធ្វើសម្បទាន ឬការប្រទានទ្រព្យសកម្ម ។
- ប្រតិភូកម្មអំណាច គឺជាការផ្ទេរសិទ្ធិអំណាច និងការចុះហត្ថលេខាពីស្ថាប័ន ឬអាជ្ញាធរមួយទៀត មិនមែនប្រតិភូកម្មហត្ថលេខា មិនប៉ះពាល់ដល់ការបែងចែកសមត្ថកិច្ចទេ ។
- ប្រតិភូកម្មហត្ថលេខាគឺគ្រាន់តែវិធីរដ្ឋបាលមួយដែលមិនមែនថ្នាក់ក្រោមជាអ្នកសម្រេចទេដោយថ្នាក់លើខ្ចីដៃថ្នាក់ក្រោមឱ្យចុះហត្ថលេខាក្នុងនាមថ្នាក់លើប៉ុណ្ណោះ ។ ប្រតិភូកម្មហត្ថលេខាធ្វើឡើងចំតែឈ្មោះនរណាម្នាក់ដែលមានសមត្ថកិច្ចប៉ុណ្ណោះ ។