Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការអោយនិយមន័យរបស់ពាក្យទាំងនេះ តែងមានការជំពាក់គ្នាជានិច្ច ៖

  • អូរ ៖ ជាចង្អូរទឹកដែលច្រើន តែតូចៗ និងពុំមានទឹកជាអចិន្ត្រៃយ៍ទេ គឺច្រើនតែមានទឹកនៅរដូវភ្លៀវ ហើយទឹកនោះហូរចូលក្នុងជ្រោះ (ចំពោះអូរដែលនៅលើភ្នំ) រឺចូលក្នុងបឹង ស្ទឹង រឺទន្លេ និងសមុទ្រ ។
  • ជ្រោះ ៖ ជាផ្លូវទឹកដែលហូរធ្លាក់ខ្លាំង ដោយមានប្រភពទឹកនៅទីខ្ពស់ ដូចជានៅលើភ្នំ រឺខ្ពង់រាបជាដើម ។ ឧទាហរណ៍ ជ្រោះទឹកឈូ ធ្លាក់ពីភ្នំកំចាយ ។
  • ស្ទឹង ៖ ជាផ្លូវទឹកហូរបន្តពីជ្រោះចុះជួបនិងទន្លេ សមុទ្ររឺបឹង ។ ឧទាហរណ៍ ស្ទឹងសង្កែ ស្ទឹងកំពត់ ស្ទឹងសែន ។
  • ព្រែក ៖ ជាផ្លូវទឹក ហូរបន្តពីទន្លេទៅបឹង ដូចជាព្រែកទាំងឡាយដែលនៅតាមដងទន្លេធំរឺពីកន្លែងដទៃទៀតទៅចូល ទន្លេ រឺសមុទ្រ ។ ឧទាហរណ៍ ព្រែកតាតី និងព្រែកកំពង់សោមហូរពីជ្រោះសមុទ្រ​ព្រែកទេហូរពីខ្ពង់រាបចូលទៅទន្លេមេគង្គ ។
  • ត្រពាំង ៖ ជាថ្លុកធំ​ (តែតូចជាងបឹង) កើតពីមនុស្សជីកសំរាប់អោយដក់ទឹក រឺកើតដោយសារកំលាំងទឹកហូរច្រោះក៏មាន ។
  • បឹង ៖ ជាផ្ទៃទឹកនឹង ដែលប្រសព្វគ្នាត្រង់ដីក្រហូង រឺក្រោមទំនប់ធម្មជាតិ ដែលឃ្លាំងទឹកមិនអោយហូរចេញទៅសមុទ្របានតាមធម្មតា ។ បឹងល្ហាលទឹកធំល្វឹងល្វើយក៏មាន គ្រាន់តែធំជាងស្រះ ធំជាងត្រពាំងដែលធំៗ ក៏មាន ខ្លះមានដីខ្ពស់ជាភ្លឺព័ទ្ធជុំវិញ ខ្លះមានប្រឡាយ រឺជ្រលង ព្រែក ស្ទឹង ទន្លេ សំរាប់ទឹកហូរចេញចូល ។
  • ទន្លេ​ ៖ ជាផ្លូវទឹកធំ ហើយវែង ដែលមានាប្រភពនៅតាមចង្កេះភ្នំ រឺខ្ពង់រាបហើយហូរទៅកាន់សមុទ្រ ។ ឧទាហរណ៍ ៖ ទន្លេមេគង្គ សំរាប់បង្ហូរទឹកទៅសមុទ្រចិននៅពេលរដូវវស្សា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login