Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តំបន់ត្រូពិច តំបន់ត្រជាក់បង្គួរ និងតំបន់វាលលំហ ​​។ តើភ្នាក់ងារសំណឹកអ្វីមានសកម្មភាពខ្លាំងជាងគេនៅក្នុងតំបន់ទាំងនេះ ?

២. តើហេតុអ្វីបានជាគេថាខ្យល់ជាភ្នាក់សំណឹក ?

៣. តើគ្រាប់ខ្សាច់ដែលមានខ្យល់ជាភ្នាក់ងារសំណឹកបង្កើតសណ្ឋានដីបែបណាខ្លះ ?

៤ . ដុំថ្ម ក្រួសដែលនៅតាមប្រឡាយ​ជ្រោះកម្រមានគែមស្រួចៗណាស់ ច្រើនតែសឹកមូលហើយរលោង ។ ចូរពន្យល់ហេតុអ្វី បានជាដូច្នោះ ។

៥. តើដីឡឺសកើតឡើងយ៉ាងដូចម្តេច ? ហើយផ្តល់ប្រយោជន៍អ្វីខ្លះ ?

ចម្លើយ

១. ភ្នាក់ងារសមណឹកសំខាន់ជាងគេ​នៅតំបន់ត្រូពិចគឺ ទឹកភ្លៀងនិង ទឹកហូរ ។ ភ្នាក់ងារសំនឹកសំខាន់ជាងគេនៅតំបន់​ត្រជាក់បង្គួរគឺ ផែនទឹកកកក ហើយភ្នាក់ងារសំណឹកសំខាន់ជាងគេ នៅតំបន់វាលលំហគឺកម្តៅ និងខ្យល់បក់ ។

២. បានជាគេថាខ្យល់ជាភ្នាក់ងារសំណឹកព្រោះ ខ្យល់អាចធ្វើឲ្យមានសំណឹកដោយការប៉ើង និងការសឹក ប៉ុន្តែវាជាភ្នាក់សំណឹកខ្សោយមួយប៉ុណ្ណោះ ​។

គ្រាប់ខ្សាច់ដែលមានខ្យល់ជាភ្នាក់ងារសំណឹក បង្កើតសណ្ឋានដីពីរបែបគឺ ៖ ផ្នូកខ្សាច់ និងដីឡឺស ។

៣. បានជាដុំថ្ម ក្រួស ទាំងនេះមូលរ​លីងព្រោះពួកវា​ត្រូវបានរងនូវ​កត្តាពីរ​គឺ របេះមេកានិច និងរបេះគីមី ។ នៅពេលពួកវាបែកជាបំណែកតូចៗ ពួកវាកាន់តែងាយរងឥទ្ធិពលលពីកត្តាទាំងពីរធ្វើឲ្យពួកវាពុកផុយម៉្យាងទៀតចរន្តទឹកហូរនៅក្នុងប្រឡាយជ្រោះបានធ្វើឲ្យពួកវាកកិតគ្នាឡើងមូលរលោង ។

៤. ដីឡឺសកើតឡើង​នៅពេលធូលី និងខ្សាច់ម៉ដ្ឋត្រូវខ្យល់ដឹកនាំទៅ ខ្សាច់នេះធ្លាក់ចុះនៅពេលវាប៉ះនឹង​​តំបន់សើមប៉ុន្តែគ្រាប់់ខ្សាច់ដែលម៉ដ្ឋជាងគេអាចរសាត់បានឆ្ងាយជាងគ្រាប់ខ្សាច់ឯទៀត ​។ ការទម្លាក់់និងការបង្គរគ្រាប់ម៉ដ្ឋបង្កើតបានជាល្បាប់ម៉្យាងហៅថា ដីឡឺស ។ ដីឡឺសជាប្រភេទដីដែលសម្បូរជិជាតិ ដូច្នេះដីប្រភេទនេះមានអំណោយផលយ៉ាងខ្លាំងដល់កសិកម្ម ។

៥. និយាយពីសំណឹក និងការចាក់បង្គរដោយទឹកកក ៖ ចលនានៃផែនទឹកកកធ្វើឲ្យសណ្ឋានដីដែលនៅក្បែរវាផ្លាស់ប្តូរទម្រង់ ។ ផែនទឹកកកដែលហូរ​លើដីបានដឹកជញ្ជូនសិលាទៅជាមួយ ។ នៅក្រោមផែនទឹកកកមួយផ្ទាំង ទម្ងន់ទឹកកកអាចបំបែកសិលាជាផ្នែកៗ ​។ បំណែកសិលារងនូវកំណកនៅផ្នែកក្រោមទឹកកក នៅពេលផែនទឹកកករសាត់វាបាននាំសិលាទាំងនោះទៅជាមួយ ។ សិលាជាច្រើនទៀតដែលនៅផ្នែកក្រោមផែនទឹកកកត្រូវបានផែនទឹកកកទាញកោសបាតដីទៅជាមួយដែលធ្វើឲ្យកកិត និងមានស្នាមឆ្នូតលើសិលាមេ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login