ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើច្រាំង និងជ្រលងមានការវិវត្តន៍យ៉ាងដូចម្តេច ?
២. ហេតុអ្វីបានជាគេថាភពផែនដីជាភពពណ៌ខៀវ ?
៣. ដូចម្តេចដែលហៅថា តារានឹង តារានិករ ? តើតារានិករមានរូបរាងដូចម្តេចខ្លះ ?
៤. តើហេតុអ្វីបានជាគេថាផែនដីគឺជា ភពតែមួយគត់ដែលអាចទ្រទ្រង់ជីវីតបាន ?
៥. ចូរពណ៌នាពីចលនាស៊្វែមេឃប្រចាំថ្ងៃ ។
ចម្លើយ
១. ច្រាំងជ្រលងតែងមានការវិវត្តន៍ជាអចិន្រ្តៃយ៍ដែលបណ្តាលមកពីការរបេះនៃផ្ទាំងថ្ម រំកិលដី ការហូរទឹក និងរបេះដី ។ អំពើនៃបាតុភូតទាំងនេះមានឥទ្ធិពលខុសគ្នាទៅតាមធម្មជាតិ នៃសិលា និងទៅតាមអាកាសធាតុ ។ ខ្សែទឹកដូចជាទន្លេ ស្ទឹង ជ្រោះក៏ជាកត្តាសំខាន់ដែលព្រោះថាកាលណាខ្សែទឹកជីកបាតជ្រលងឲ្យកាន់តែជ្រៅ កម្ពស់ធៀបនៃច្រាំងក៏កាន់តែខ្ពស់ដូច្នេះលំនឹងត្រូវបាត់បន្តិចម្តងៗ ហើយច្រាំងក៏ធ្វើដំណើរទៅរកការវិនាសបន្តិចម្តងៗដែរ ។ សំណឹកធ្វើឲ្យជ្រលងប្តូររូបរាងពីមុនជ្រលងមានជាជំពាមស្រួច ឥឡូវនេះមានរាងជាជំពាមកន្ធែក ចំណោទទៅតំបន់ខ្ពស់ចេះតែទាបបន្តិចម្តងៗ ។
២. បានជាគេថាភពផែនដីជាភពពណ៌ខៀវព្រោះផែនដីគ្របដណ្តប់ដោយទឹកសមុទ្រប្រមាណ ៧០% នៃផ្ទៃផែនដីទាំងមូល ។
៣. តារា គឺជាតារាទាំងឡាយដែលយើងឃើញរៈនៅលើមេឃនាពេលយប់ ។តារានិករគឺជា កញ្ចុំតារាដែលបង្កើតបានជារាងផ្សេងៗ ។ តារានិករ មានរូបរាងដូចសត្វ មនុស្ស និងវត្ថុប្រើប្រាស់ ។
៤. បានជាគេថាផែនដីគឺជាភពតែមួយគត់ដែលអាចទ្រទ្រង់ជិវីតបានព្រោះក្នុងចំណោមភពទាំងអស់របស់ប្រព័ន្ធព្រះអាទិត្យផែនដីគឺជា ភពតែមួយគត់ដែលមានទឹក និងបរិយាកាសដែលសម្បូរដោយឧស្ម័នអុកស៊ីសែនដែលមានទឹក និងបរិយាកាសដែលសម្បូរដោយឧស្ម័នអុកស៊ីសែនដែលមានសារៈសំខាន់សម្រាប់ទ្រទ្រង់់ជីវិតនានា ។
៥. ពណ៌នាពីចលនាស៊្វែមេឃប្រចាំថ្ងៃ ៖ ប្រសិនបើយើងសង្កេតមើលមេឃនៅពេលយប់ យើងនឹងមើលឃើញតារាទាំងឡាយរៈនៅទិសខាងកើតធ្វើដំណើរកាត់មេឃ ហើយលិចវិញនៅទិសខាងលិចដូចគ្នា នឹងដំណើររបស់ព្រះអាទិត្យដែរ ។ យើងអាចសង្កេតឃើញព្រឹត្តិការណ៍នេះត្រឹមប្រហែល ១០នាទីប៉ុណ្ណោះ ។ តារានៅជើងមេឃខាងកើតរៈកាន់តែខ្ពស់ឡើងៗ ហើយតារានៅជើងមេឃភាគខាងលិចនឹងលិចបន្តិចម្តងៗរហូតលិចបាត់ពីជើងមេឃ ។ នៅក្នុងការពណ៌នាពីគំរូនៃការរៈនិងលិចរបស់តារានេះគឺជាង្វិលនៃស៊្វែមេឃជុំវិញយើង ប៉ុន្តែបច្ចុប្បន្នយើងដឹងថារង្វិលខ្ញាល់របស់ផែនដីគឺជា មូលហេតុដែលធ្វើឲ្យយើងមើលឃើញព្រះអាទិត្យ និងតារាទាំងឡាយរៈនៅទិសខាងកើត និងលិចនៅទិសខាងលិច ។ តាមពិតស្វ៊ែមេឃមិនធ្វើចលនាជុំវិញផែនដីទេ ប៉ុន្តែផែនដីធ្វើចលនាជុំវិញខ្លួនឯងបណ្តាលឲ្យយើងមើលឃើញដូច្នេះ ។