ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១.ចូររៀបរាប់ឈ្មោះប្រភេទផ្សេងៗនៃចលនាដីលើចំណោទ ។
២ ដូចម្តេចដែលហៅថា លំហូរភក់ ?
៣ តើលំហូរភក់កើតឡើងនៅពេលណា ? តើវាផ្តល់ផលវិបាកដូចម្តេចខ្លះ ?
៤. ដូចម្តេចដែលហៅថា ពាម ដីសណ្ត ? ចូររាប់ឈ្មោះដីសណ្តនៅលើពិភពលោកឲ្យបានចំនួនប្រាំ ។
៥. តើដីសណ្តមានសារៈសំខាន់ដូចម្តេច ?
ចម្លើយ
១. ប្រភេទផ្សេងៗនៃចលនាដីលើចំណោទរួមមាន ៖
២. កំហូរភក់គឺជា ការហូរចុះយ៉ាងលឿននៃល្បាយទឹក សិលា និងដី ។
៣. លំហូរភក់តែងតែកើតឡើងនៅក្រោយភ្លៀងធំនៅតំបន់ក្តៅ និងម៉្យាងទៀតបង្កដោយរញ្ចួយដី ។
៤. ពាមគឺជា កន្លែងជួបគ្នារវាងទន្លេ និងសមុទ្រ ។
ដីសណ្តគឺជា ល្បាប់ម៉ដ្ឋធ្លាក់គរលើគ្នានៅមាត់ពាមបង្កើតបានជាដីដុះ ឈ្មោះដីសណ្ត នៅលើពិភពលោកឲ្យបានចំនួនប្រាំ ៖ ដីសណ្តទន្លេមេគង្គ ដីសណ្តទន្លេមីស៊ីស៊ីពី ដីសណ្តទន្លេគង្គារ ដីសណ្តទន្លេនីល និងដីសណ្តទន្លេលឿង ។
៥. ដីសណ្តមានសារៈសំខាន់ខ្លាំងណាស់ព្រោះ ដីសណ្តជាដីដែលមានជីជាតិសម្រាប់វិស័យកសិកម្ម ។