ដើម្បីចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងលើកស្ទួយជីវភាពប្រជាពលរដ្ឋ វិស័យពាណិជ្ជកម្មមានតួនាទី ៖
- ផ្គត់ផ្គង់តម្រូវការនានា របស់អ្នកប្រើប្រាស់ដែលជាប្រជាពលរដ្ឋក្នុង ស្រុកកសិករ ឧស្សាហករ វិនិយោគិន អ្នកផ្តល់សេវាផ្សេងៗ និងជាភ្ញៀវទេសចរ តាមរយៈការនាំចូលពីបរទេស និងការធ្វើចរាចរណ៍ទំនិញផលិតផល ផលិតផលក្នុងស្រុកពីខេត្តមួយទៅខេត្តមួយទៀត ឬពីភូមិមួយទៅភូមិមួយទៀត
- នាំចេញនូវទំនិញនានាដែលផលិតលើសពីសេចក្តីត្រូវការក្នុងស្រុក ដើម្បីទទួលបាននូវរូបិយប័ណ្ណ សម្រាប់ទំនិញផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ឬប្រើប្រាស់សម្រាប់ជាគោលបំណងផ្សេងៗជាដើម
- ធ្វើឱ្យសេដ្ឋកិច្ចមានដំណើរជានិច្ចនិរន្តរ៍ ធ្វើឱ្យប្រជាពលរដ្ឋមានការងារធ្វើនិងមានប្រាក់ចំណូល ដើម្បីលើកស្ទួយជីវភាព ។