ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សមាជិកក្រុមប្រឹក្សាសន្តិសុខនីមួយៗមាន សំឡេងឆ្នោតមួយ ។ សេចក្តីសម្រេចចិត្តបីនីតិវិធី ត្រូវធ្វើឡើងដោយការបោះឆ្នោតយល់ស្របយ៉ាងហោចណាស់៩សំឡេងលើ១៥ ។ សេចក្តីសម្រេចចិត្តពីបញ្ហាអាទិភាព តម្រូវឲ្យមានសំឡេងឆ្នោត៩ សំឡេងដោយមានការឯកភាពពីសមាជិកអចិន្រ្តៃយ៍ទាំង៥ផង ។ នេះគឺជាច្បាប់ ឯកច្ធ័ន្ធនៃមហាអំណាច ជាញឹមញាយសំដៅលើអំណាចវេតូ ( Veto Power ) ។ ប្រសិនបើមាន សមាជិកអចិន្រ្តៃយ៍ណាមួយមិនយល់ព្រមនឹងសេចក្តីសម្រេចទេ នោះសេចក្តីសម្រេចចិត្តនោះត្រូវបានសមាជិកបោះឆ្នោតបដិសេដនេះបង្ហាញពីការប្រើប្រាស់អំណាចវេតូ ។ សមាជិកអចិន្រ្តៃយ៍ទាំង៥ បានអនុវត្តសិទ្ធិវេតូក្នុងពេលតែមួយ ឬពេលផ្សេងគ្នា ។ ប្រសិនបើសមាជិកអចិន្រ្តៃយ៍ណាមួយមិនគ្រាំទ្រសេចក្តីសម្រេចក្តី ប៉ុន្តែក៏គ្មានបំណង់រាំងស្ទះសេចក្តីសម្រេចនោះតាមរយៈការបោះឆ្នោតវេតូនោះគេអាចបោះឆ្នោតអនុប្បវាទបាន ។ យោងតាមធម្មនុញ្ញសមាជិកទាំងអស់ នៃអង្គការសហប្រជាជាតិ ទទួលយកនិងអនុវត្តសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខ ។ នៅពេលដែលយន្តការដទៃទៀតនៃអង្គការសហប្រជាជាតិផ្តល់អនុសាសន៍ទៅរដ្ឋាភិបាលនានា ក្រុមប្រឹក្សាសន្តិសុខមានអំណោចធ្វើសេចក្តីសម្រេចចិត្តតែម្នាក់ឯងដែលរដ្ឋជាសមាជិកមានកាតព្វកិច្ចអនុវត្តតាមធម្មនុញ្ញ ។