Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ថវិកាជាតិ មានលក្ខណៈជាក់លាក់ ពីព្រោះថវិកាត្រូវបានរដ្ឋសភាអនុម័ត ហើយឆ្លុះបញ្ចាំងកម្មវិធីនយោបាយរបស់រដ្ឋ ។ ថវិកាជាឧបករណ៍ហិរញ្ញវត្ថុរបស់រដ្ឋ ឆ្លុះបញ្ចាំងសកម្មភាពសេដ្ឋកិច្ចពីព្រោះថវិកាមិនត្រឹមតែជាឯកសារសម្រាប់កត់ត្រារបស់គណនេយ្យនោះទេ ។ ថវិកាបេសកកម្មមួយច្បាស់លាស់ គឺធ្វើវិចារណកម្មក្នុងការអនុវត្ត និងការប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុដែលទទួលបានពីចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ និងចំណូលមូលធន ។ ថវិការរាជរដ្ឋាភិបាលគឺជាការប៉ាន់ស្មាននូវចំណូលនិងចំណាយរបស់រដ្ឋសម្រាប់ថ្នាក់បន្ទាប់ឧទ្ទេសភាព ដោយរដ្ឋមន្រ្តីហិរញ្ញវត្ថុនៅចំមុខរដ្ឋសភាឬអង្គការនីតិប្បញ្ញត្តិ ដើម្បីសុំការអនុម័ត។ ថវិកាជាឧបករណ៍មួយដ៏ចាំបាច់សម្រាប់រដ្ឋដឹកនាំនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានត្រឹមត្រូវនិងញុំាំងឱ្យរដ្ឋក្តាប់ជាប់នៅការប្រព្រឹត្តិទៅនិងអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនបានខ្ជាប់ខ្ជួន ។ ថវិកាជាតិមានតួនាទីដូចខាងក្រោម ៖

ទី១ ផ្គត់ផ្គង់ធនធានដោយកំណត់តាមអទិភាព

ទី២ បែងចែកដោយផ្ទេរធនធានតាមមធ្យោបាយចំណូល និងចំណាយ

ទី៣ ស្ថានភាពភាវូបនីយ៍កម្មនៃម៉ាក្រូសេដ្ឋកិច្ចដែលរក្សាឱ្យបានតុល្យភាព ជាមូលដ្ឋានទាំងឡាយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login