ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ថវិកាជាតិ មានលក្ខណៈជាក់លាក់ពីព្រោះថវិកាត្រូវបានរដ្ឋសភាអនុម័ត ហើយឆ្លុះបញ្ចាំងកម្មវិធីនយោបាយរបស់រដ្ឋ ។ ថវិកាជាឧបករណ៍ហិរញវត្ថុរបស់រដ្ឋឆ្លុះបញ្ចាំងសកម្មភាពសេដ្ឋកិច្ច ពីព្រោះថវិកាមិនត្រឹមតែជាឯកសារសម្រាប់កត់ត្រារបស់គណនេយ្យនោះទេ ។ ថវិកាបេសកកម្មមួយច្បាស់លាស់ គឺធ្វើវិចារណៈកម្មក្នុងការអនុវត្តន៍ និងការប្រើប្រាស់មធ្យោបាយ ហិរញ្ញវត្ថុ ដែលទទួលបានពីចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ និងចំណូលមូលធន។ ថវិការដ្ឋាភិបាលគឺជាការប៉ាន់ស្មាននូវចំណូល និងចំណាយរបស់រដ្ឋសម្រាប់ថ្នាក់បន្ទាប់ ឧទ្ទេសភាពដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុនៅចំមុខសភា ឬអង្គការនីតិបញ្ញត្តិ ដើម្បីសភាអនុម័ត ។ ថវិកាជាឧបករណ៍មួយដ៏ចាំបាច់សម្រាប់ដឹកនាំនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានត្រឹមត្រូវ និងញ៉ាំងឲ្យរដ្ឋក្ដាប់ជាប់នូវការប្រព្រឹត្តទៅ និងអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនបានខ្ជាប់ខ្លួន ។ ថវិកាមានតួនាទីដូចខាងក្រោម ៖ (១)ផ្តល់ធនធានដោយកំណត់តាមអាទិភាព (២)បែងចែកដោយផ្ទេរធនធានតាមមធ្យោបាយចំណូលនិងចំណាយ (៣)ជាស្ថានភាពរូបនីយកម្មនៃម៉ាក្រូសេដ្ឋកិច្ច ដែលរក្សាឲ្យបាននូវតុល្យភាពសេដ្ឋកិច្ចទូទៅជាមូលដ្ឋាន ។