Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


តាមធម្មនុញ្ញក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ មានមុខងារនិងអំណាចគឹ ៖

  • រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ដោយផ្អែកតាមគោលការណ៍ និងគោលបំណង់នៃសហប្រជាជាតិ
  • ស៊ើអង្កេតជម្លោះឬស្ថានការណ៍ណាមួយដែលអាចនាំទៅរកការង្គៀសចិត្តជាអន្តរជាតិ ។
  • ផ្តល់អនុសាសន៍ពីវិធីសាស្រ្តនៃការសម្រួលជម្លោះឬមធ្យោបាយដោះស្រាយជម្លោះ ។
  • រៀបចំផែនដីបង្កើតឡើង ដើម្បីកំណត់គ្រឿងសព្វាវុធ ។
  • កំណត់អត្ថិភាព នៃការគំរាមកំហែងចំពោះសន្តិភាព ឬអំពើរាតត្បាតនិងផ្តល់អនុសាសន៍ថា​តើត្រូវយកវិធានការណ៍ណាមួយ ​មកអនុវត្តអំពាវនាវឲ្យសមាជិកទាំងអស់នៃអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ចឬវិធានការផ្សងៗទៀតដែលមិនប្រើប្រាស់កម្លាំងដើម្បីទប់ស្កាត់ និងបញ្ឈប់ការរាតត្បាត ។
  • ផ្តល់អនុសាសន៍លើការអនុញ្ញាតបញ្ចូល សមាជិកនៃអង្គការសហប្រជាជាតិ និងអាណត្តិណាមួយអាចក្លាយជាភាគីទៅនឹងលក្ខន្តិកៈនៃតុលាការយុត្តិអន្តរជាតិ ។
  • ចាត់វិធានការយោធាទប់ទល់អ្នករាតត្បាត ។
  • អនុវត្តមុខងារអាណាព្យាបាលរបស់អង្គការសហប្រជាជាតិក្នុងផ្នែកយុទ្ធសាស្រ្ត ។
  • ផ្តល់អនុសាសន៍ទៅមហាសន្និបាតក្នុងការជ្រើសរើសអគ្គលេខាធិការហើយចូលរួមជាមួយមហាសន្និបាត ដើម្បីបោះឆ្នោតជ្រើសរើសចៅក្រមនៃតុលាការអន្តរជាតិ ។ ក្រុមប្រឹក្សាសន្តិសុខត្រូវបានបង្កើតឡើង យ៉ាងដូច្នេះដើម្បីងាយអនុវត្តមុ​ខងារជាប្រក្រតីនិងតំណាង នៃសមាជិកនីមួយៗត្រូវមានវត្តមានគ្រប់ពេលវេលានៅឯស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ១៩៩២ កិច្ចប្រជុំដែលមិនធ្លាប់មានជាលើកដំបូង បានធ្វើឡើងនៅទីស្នាក់ការកណ្តា់របស់អង្គការ សហប្រជាជាតិដែលចូលរួមដោយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃសមាជិក ចំនួន១៣ក្នុងចំណោមសមាជិកទាំង១៥ ព្រមទាំងរដ្ឋមន្រ្តីការបរទេសនៃអង្គការសហប្រជាជាតិ ។ ក្រុមប្រឹក្សាសន្តិសុខបានជួបប្រជុំនៅទីក្រុង អាឌីស អាបា នៃប្រទេស អេត្យូពី និងឆ្នាំក្រោយមកទៀតប្រជុំនៅទីក្រុង ប៉ាណាម៉ា (Panama ) នៃប្រទេស ប៉ាណាម៉ា ។ នៅពេលដែលមានពាក្យបណ្តឹងពាក់ព័ន្ធនឹងកាគំរាមកំហែងដល់សន្តិភាពត្រូវបានស្នើរឡើងជាធម្មតាសកម្មភាពដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខផ្តល់អនុសាសន៍ដល់ភាគីទាំងអស់ឲ្យស្វែងរកកិច្ចព្រមព្រៀង តាមមធ្យោបាយសន្តិវិធី ។ ជាអាជ្ញាកណ្តាលផ្ទាល់តែម្តង ។ ក្រុមប្រឹក្សាសន្តិសុខអាចចាត់តាំងតំណាងរបស់ខ្លួន ឬក៏ស្នើរទៅអគ្គ​លេខាធិការ នៃអង្គការសហប្រជាជាតិឲ្យកិច្ចការនេះ ឬប្រើប្រាស់មធ្យោបាយសណ្ឋានកម្ម ( Good Office ) របស់ខ្លួន ។ ក្រុមប្រឹក្សាសន្តិសុខអាចដាក់ចេញនូវគោលការណ៍ទី៤សម្រាប់ដោះស្រាយវិវាទដោយមធ្យោបាយសន្តិវិធី ។

នៅពេលដែលអធិករណ៍បាននាំទៅរកការច្បាំងគ្នាកង្វល់ដំបូងបំផុតរបស់ប្រឹក្សាសន្តិសុខគឺធ្វើយ៉ាងណាត្រូវអធិករឲ្យបានកាន់តែឆាប់ចប់កាន់ប្រសើរ ។ ជាច្រើនដងណាស់មកហើយ ដែលក្រុមប្រឹក្សាសន្តិសុខបានចេញបទបញ្ជានៃបទឈប់បាញ់គ្នាដែលជាលិខិតូបករណ៍ក្នុងការទប់ស្កាត់អរិភាពកុំឲ្យរាលដាល ក្រុមប្រឹក្សាសន្តិសុខបានបញ្ជូនផងដែរនូវកម្លាំងថែរក្សាសន្តិភាព អង្គការសហប្រជាជាតិដើម្បីជួយកាត់បន្ថយភាពតានតឹងក្នុងតំបន់ដែលមានទំនាស់រក្សាទុកកម្លាំងប្រឆាំងដោយឡែកពីគ្នា ហើយបង្កលក្ខណៈឲ្យមានភពស្ងប់ស្ងាត់ហើយត្រូវដោះស្រាយជម្លោះដោយមធ្យោបាយសន្តិវិធីវិញ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login