អនក្ខរភាពផ្តល់ផលវិបាកដល់បុគ្គល និងសហគមន៍ជាតិយ៉ាងដូចជា៖
ក. ចំពោះបុគ្គល
- បាត់ម្ចាស់ការក្នុងការរស់នៅ
- គ្មានចំណេះដឹងពិបាករកការងារធ្វើ
- ការងារច្រើនប្រើដោយកម្លាំងកាយ
- ទទួលបានបប្រាក់កម្រៃទាបមិនសមាមាត្រនឹងថាមពលដែលបានបញ្ចេញ
- សុខភាពដទ្រុនទ្រោម ជម្ងឺ ស្ថានភាពជីវភាពលំបាក អំពើហិង្សាគ្រួសារ ខ្វះសុភមង្គល ។
ខ. ចំពោះសហគមន៍
- ខ្វះធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេស
- បាត់បង់ឯករាជ្យភាព បាត់ម្ចាស់ការក្នុងការអភិវឌ្ឍសហគមន៍
- សេដ្ឋកិច្ចសង្គមខិនភាព ពឹងផ្អែកលើជំនួញបរទេស ធ្វើឪ្យអត្តសញ្ញាជាតិបាត់បង់បន្ដិចម្ដងៗ
- ប្រទេសជាតិធ្លាក់ក្នុងនឹមអាណានិគមបរទេស ។