Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អក្សរសិល្ប៍ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពសង្គម ។ អក្សរសិល្ប៍ខ្មែរចែកចេញជាប្រភេទខុសៗគ្នាគឺ ៖

ក. ការបែងចែកប្រភេទរបស់ក្រសួងអប់រំ យុវជន និងកីឡា

បានបែងចែកជា៣ប្រភេទគឺ ៖

  • អក្សរសិល្ប៍ប្រជាប្រិយ គឺជាប្រភេទអក្សរសិល្ប៍មួយបែប ដែលពុំមានកាលបររិច្ឆេទ និងឈ្មោះអ្នកនិពន្ធ ។
  • អក្សរសិល្ប៍បុរាណ គឺមានការកំណត់ឆ្នាំចាប់ពីស.តទី១ រហូតដល់ឆ្នាំ១៩០០ជាប្រភេទអក្សរសិល្ប៍ ដែលបានទទួលឥទ្ធិពលពីសាសនា សរសេរជាពាក្យកាព្យ តែក៏មានអត្ថបទខ្លះបង្ហាញពីតថភាពសង្គមខ្លះដែរ ។
  • អក្សរសិល្ប៍ទំនើប ចាប់ពីឆ្នាំ ១៩០០ មកទល់នឹងបច្ចុប្បន្ន សរសេរជាពាក្យរាយ ស្ថិតក្នុងចរន្តតថនិយម ។

ខ. ការបែងចែកប្រភេទរបស់សាស្រ្តាចារ្យ លាង ហាប់អាន

បានបែងចែកជា៥ប្រភេទគឺ ៖

  • សន្ទស្សន៍អក្សរសិល្ប៍គឺជាប្រភេទនៃពពួកអត្ថបទអក្សរសិល្ប៍ ដែលមានមុខងារ គោលបំណងក្នុងការលើកយកបញ្ហា ឬវត្ថុណាមួយមកអធិប្បាយរៀបរាប់ឡើងវិញ ដើម្បីបង្ហាញ ប្រាប់ដល់អ្នកអាន ទស្សនាឱ្យបានយល់ បានឃើញ បានដឹងទៅតាមលក្ខណៈដំណើរ ឬសេចក្តីនៃរឿងវត្ថុនោះៗ ។
  • ប្រលោមអក្សរសិល្ប៍ គឺជាផ្នែក ឬកម្រងរឿងរ៉ាវទាំងឡាយ ដែលអ្នកនិពន្ធតែងប្រឌិតចងក្រងឡើង តាមបែបបទមនោគតិ តាមមនោសញ្ចេតនារបស់ខ្លួន ដោយដកស្រង់យករឿងរបស់មនុស្ស​ ពិសេសកាមតណ្ហាក្តី រឿងទាសទែងក្នុងគ្រួសារក្តី រឿងផ្សងផ្សេងរបស់មនុស្សក្តី មកចងតែងជាដំណើររឿងសម្រាប់បំពេញអារម្មណ៍ អ្នកអានអ្នកទស្សនា ធ្វើឱ្យរំភើបញាប់ញ័រ ភ័យព្រួយសប្បាយកើតទុក្ខ លន្លង់លន្លោចហាក់ដូចជាបានឋិតនៅក្នុងបរិយាកាសណាមួយ ដែលប្លែកអំពីធម្មតា ។
  • នាដកអក្សរសិល្ប៍ គឹជាប្រជុំអត្ថបទរឿងមួយផ្នែក ដែលអ្នកនិពន្ធតែងនិងចងក្រងឡើងដោយមានឆាក និងឈុត សម្រាប់យយកទៅសម្តែងសិល្បនាកម្ម មានល្ខោនជាដើម ។
  • ឧបទេសអក្សរសិល្ប៍ គឺជាកម្រងអត្ថបទ នៃអក្សរសិល្ប៍មួយផ្នែកដែលរៀបរៀងឡើងសម្រាប់ ជាគោលអប់រំទូន្មានប្រៀនប្រដៅអនុជនកុលបុត្រកុលធីតា តាមបែបចរិយា សាស្រ្តនិងសីលធម៌ ។
  • ទិដ្ឋិអក្សរសិល្ប៍ គឺជាប្រភេទអក្សរសិល្ប៍ដែលរួបរួមអត្ថបទទាំងឡាយទាក់ទងទៅនឹង ការពន្យល់វែកញែកអត្ថាធិប្បាយឱ្យមតិ គោលគំនិត វិនិច្ឆិយអំពីទ្រឹស្តី គោលបញ្ហាណាមួយទាក់ទងទៅនឹងវិជ្ជានានា ក្នុងគម្ពីរក្បួនខ្នាតអំពីបុរាណក្តី បច្ចុប្បន្នសម័យក្តី ឬដែលជាគោលគំនិតសំខាន់ៗ របស់អ្នកប្រាជ្ញ កវី បណ្ឌិត និងអ្នកនិពន្ធសំខាន់ៗ ។
  • ការបែងចែកប្រភេទរបស់លោក ហ៊ុន គឹមសៀ

បានបែងចែកជា២ប្រភេទ គឹ ៖

  • វិស័យពាក្យរាយ ដូចជាការសិក្សាអប់រំ ប្រភេទសេចក្តីថ្លែការណ៍ រឿងបែបប្រវត្តិសាស្រ្ត រឿងជាប្រវត្តិសាស្រ្ត រឿងជាប្រលោម រឿងព្រេង រឿងប្រឌិត រឿងលើក រឿងជាតក...។
  • វិស័យពាក្យកាព្យ និងចម្រៀង មានដូចចជាចម្រៀងស្នេហា ចម្រៀងអប់រំ វិរកម្ម....។

ឃ. ការបែងចែកប្រភេទរបស់បណ្ឌិតសភាចារ្យ ឃីង ហុងឌី

បានបែងចែកជា៤ប្រភេទគឺ ៖

  • អក្សរសិល្ប៍សិលាចារឹក
  • អក្សរសិល្ប៍គម្ពីរ
  • អក្សរសិល្ប៍ល្បែង
  • អក្សរសិល្ប៍ទំនើប ។

ង. ការបែងចែកប្រភេទរបស់លោក អ៊ូ ឈៀង

បានបែងចែកជា៣​ប្រភេទ គឺ ៖

  • សាស្រ្តាទេស សម្តៅទៅលើសមូហភាព​ នៃអត្ថបទទាក់ទងនឹងការសម្តែងធម៌ ដែលមានទំនាក់ទំនងទៅនឹង ព្រះពុទ្ធសាសនា ។
  • សាស្រ្តាល្បែង សម្តៅលើសំណេរទាំងឡាយណា ដែលជាកម្មវត្ថុសម្រាប់កម្សាន្តចិត្ត សប្បាយរីករាយ បំពេរអារម្មណ៍ឱ្យរន្ធត់ញាប់ញ័រ ភ្លើតភ្លើន ដោយកម្រងភាសាដ៏ប្រណីតៗ ។
  • សាស្រ្តាក្បួន សម្តៅលើតម្រាសេចក្តីតែងបែបបទកំណត់ជាគោលចារឹក រួមមាន ក្បួនទាយ ក្បួនថ្នាំ ក្បួនច្បាប់ ....។

ច. ការបែងចែកប្រភេទររបស់សាស្ត្រាចារ្យ លី ធាមតេង

បានបែងចែកជា៦ប្រភេទគឺ ៖

  • អក្សរសិល្ប៍លទ្ធិសាសនា គឺព្រះធម៌ទាំងឡាយ ដែលជាកេរ្តិ៍ដំណែលទុករហូតយើងរាល់គ្នានេះ ។ មានព្រះត្រ័យបិតកជាមូលដ្ឋានចំណែកនៅក្នុងគម្ពីរនោះទៀត ក៏យើងឃើញសុទ្ធតែចារជាអក្សរយ៉ាងច្បាស់ក្រឡៅជាវគ្គ ជាឃ្លា តាមគោលសេចក្តីរៀងដរាបទៅ ។
  • អក្សរសិល្ប៍រឿងព្រេង គឺជារឿងនិយាយតៗគ្នាមែន​តែសម្ពីពាក្យពេចន៍ រឿងរ៉ាវ សំនួនវេហារ ល្បិចកល ក្នុងរឿងទាំងនោះសុទ្ធតែមានលក្ខណៈជាអក្សរសាស្រ្ត ។
  • អក្សរសិល្ប៍រឿងប្រលោមលោក គឺប្រលោមលោក ឬរឿងជាវណ្ណកម្មមួយយ៉ាងល្បីល្បាញរបស់បុព្វបុរសខ្មែរសម័យអង្គរ និងសម័យឧត្តុង្គ ។
  • អក្សរសិល្ប៍សិលាចារឹក គឺជាប្រភពអក្សរសាស្រ្ត មួយយ៉ាងសំខាន់បំផុត ។ សម័យដែលខ្មែរកសាងអារ្យធម៌ជាដំបូង តាំងពីសតវត្សទី១ នៃគ.ស គេអាចដឹងដោយសារសិលាចារឹកអភិរក្សខ្មែរ​ ដែលនៅសល់ពាសពេញក្នុងអាណាចក្រខ្មែរបុរាណ ។
  • អក្សរសិល្ប៍ខាងបច្ចេកទេស នៅក្នុងផ្ទៃនៃវណ្ណកម្ម ច្រើនពោរពេញទៅដោយពាក្យបច្ចេកទេសខាងច្បាប់សម្រាប់ស្រុក យោលទៅតាមទម្លាប់របស់ភាសាអ្នកស្រុក បាននិយាយបន្តៗតាំងពីអង្វែងកាលមក ។
  • អក្សរសិល្ប៍ខាងចម្រៀង ចម្រៀងខ្មែរបុរាណ សុទ្ធសឹងតែប្លែកៗ ពីគ្នាជាច្រើនយ៉ាងគឺមានចម្រៀងបំពេកូន ចម្រៀងការងារ​ ចម្រៀងលួងលោម ចម្រៀងបន់ស្រន់ ជាដើម ។

ឆ. ការបែងចែកប្រភេទរបស់លោក គឺមសែត

បានបែងចែកជា៣ប្រភេទគឺ ៖

  • អក្សរសិល្ប៍សាសនា និយាយរួមទាក់នឹងព្រះសាសនា ។
  • អក្សរសិល្ប៍នីតិវិធី មានក្បួនច្បាប់ទូន្មាន ច្បាប់ទូន្មាន ច្បាប់ប្រុសស្រីច្បាប់ក្រម ច្បាប់ត្រីនេត ច្បាប់ហៃមហាជន...។
  • អក្សរសាស្រ្តបច្ចេកទេស មានក្បួនទស្សន៍ទាយ រឿងល្ខោន រឿងយីកេ​ ចម្រៀងប្រលោមលោក កំណាព្យ រឿងទាក់ទងនឹងតុលាការ (កឹងកន្រ្តៃយ៍ ) រឿងកំប្លែង...។

ជ. អ្នកខ្លះទៀត (មិនស្គាល់ច្បាស់) បែងចែកជា៤ប្រភេទ ៖

  • ប្រភេទកំណាព្យវីណាគិត
  • ប្រភេទនិទាន
  • ប្រភេទនាដកកថា
  • ប្រភេទឧបទេសកថា ។

ឈ. ការបែងចែក​ប្រភេទរបស់លោក ហែនរី ប៊ែណាច

បានបែងចែកជា២ ប្រភេទ គឺ ៖

  • អក្សរសិល្ប៍ពាក្យកាព្យ រួមមាន វីណភេទ វីភេទ នាដ្យភេទ ឧបទេសភេទ សត្តបាលភេទ ។
  • អក្សរសិល្ប៍ពាក្យរាយ រួមមាន វេហារភេទ ប្រវត្តិ ឧបទេសភេទ នាដ្យភេទ សារភេទ ប្រលោមភេទ ។

ញ. ការបែងចែកប្រភេទរបស់លោក ចេសលីន

បានបែងចែកជា៣ ប្រភេទ គឹ ៖

  • អក្សរសិល្ប៍ទម្រង់រូបី រួមមានប្រភេទសច្ចៈ(ប្រវត្តិសាស្រ្ត) ប្រភេទឧត្តមគតិគឺជារឿងប្រលោមលោក ឬ​ប្រឌិតអារាត់អារាយ (នវកថា ប្រឌិតកថា វីរកថា ប្រលោមកថា ) ប្រភេទសកម្ម (នាដ្យកថា អក្សរសិល្ប៍ល្ខោន ) ។
  • អក្សរសិល្ប៍ទម្រង់អរូបី រួមមានប្រភេទសច្ចៈ (វិទ្យាសាស្រ្ត ទស្សនវិជ្ជា ) ប្រភេទឧត្តមគតិ (កំណាព្យឧបទេស កំណាព្យទស្សនវិជ្ជា )ប្រភេទសកម្ម (លើកកថា គរុកោសល្យវិជ្ជា) ។
  • អក្សរសិល្ប៍ទម្រង់សីលធម៌ និងមនោសញ្ចេតនា រួមមានប្រភេទសច្ចៈ (វីវេវចនកថា) ប្រភេទឧត្តមគតិ (វីណាគតិ)ប្រភេទសកម្ម (វោហាកថា) ជាដើម ។

ដ. ការបែងចែកប្រភេទរបស់អ្នករិះគន់នៅអឺរ៉ុបខាងកើត

បានបែងចែកជា៣ប្រភេទ គឺ ៖

  • វីណភេទ
  • វីរភេទ
  • នាដ្យភេទ

ឋ. ការបែងចែកប្រភេទតាមទំនោ ឬចលនាខ្មែរ

បានបែងចែកជា៣ប្រភេទគឺ ៖

  • អក្សរសិល្ប៍តំណាលកថាប្រជាប្រិយ រួមមាន ទេវកថា និទានកថាប្រជាប្រិយ (និទានកថាអស្ចារ្យ និទានកថាសង្គម និទានកថាសត្វ និទានកថាសំណើច និងល្បើកកថា ) ។
  • អក្សរសិល្ប៍បុរាណ រួមមានអក្សរសិល្ប៍និយម និងព្រាហ្មណ៍និយម ។
  • អក្សរសិល្ប៍ទំនើប រួមមានប្រលោមនិយម តថនិយម បរទេសនិយម ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login