លក្ខណៈពិសេសអក្សរសិល្ប៍ខ្មែរមានដូចជា ៖
- លក្ខណៈជាតិនិយមជាស្នាដៃទាំងឡាយដែលឆ្លុះបញ្ចាំងនិងរក្សាបានយ៉ាងល្អនូវអ្វីៗដែលជារបស់ជាតិផ្ទាល់ហើយបើមានការជះឥទ្ធិពលពីបរទេសក៏ខ្មែរបានច្នៃកាឡៃឱ្យទៅជាលក្ខណៈជាតិផ្ទាល់ដោយពុំបានរក្សាលក្ខណៈបរទេសនិយម ឡើយដូចជា រឿង ទុំទាវ រឿងធនញ្ជ័យ អក្សរសិល្ប៍ប្រជាប្រិយ ។
- លក្ខណៈតថនិយមបានដល់ស្នាដៃដែលឆ្លុះបញ្ចាំងពីភាពពិតៗដែលមាននៅក្នុងជីវិតពិត ឬសង្គមជាក់ស្តែងបានល្អ ឥតកែកាឡៃពីការពិត ។ ខ្មែរមានចរិតពិសេសមួយគឺ ពុំសូវមានចំណូលចិត្តនូវអ្វីដែលខ្ពង់ខ្ពស់ហួសពីនិស្ស័យរបស់មនុស្សជាតិហើយបើសិនជាអសា្ចរ្យប្លែកវិញគឺ អសា្ចរ្យបម្រើការពិតដូចជារឿង ព្រះវេស្សន្តរ រឿងធនញ្ជ័យ ។