2018-12-03 17:27
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានផ្តួចផ្តើមឲ្យមាននូវគ្លូបលកំផែកដោយស្ម័គ្រចិត្តមួយនៅក្នុងឆ្នាំ ២០០០ ជាវេទិកាពិភពលោកដែលប្រមូលផ្តុំនូវការជួបប្រជុំគ្នារបស់ធុរកិច្ចទាំងឡាយនិងទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិផ្នែកកម្មករនិងសង្គមស៊ីវិល ដើម្បីគាំទ្រដល់សិទ្ធិមនុស្សពលកម្មបរិស្ថាន និងប្រឆាំងអំពើពុករលួយ ។ ក្នុងឆ្នាំ ២០០៥ គណៈកម្មាធិការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ( ក្នុងឆ្នាំ ២០០៦ ជំនួយដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស ) បានតែងតាំងសាស្រ្តចារ្យ ចន រ៉ាក់គី ជាតំណាងពិសេសរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកលើបញ្ហាសិទ្ធិមនុស្ស និងសាជីវកម្មឆ្លងដែននិងសហគ្រាសពាណិជ្ជកម្មផ្សេងៗទៀត ។ អាណត្តិការងារត្រូវបានប្រគល់ដល់រូបគាត់ ដើម្បីធ្វើការកំណត់ និងស្រាយសបំភ្លឺបទដ្ឋាននានាអំពីការទទួលខុសត្រូវនិងគណនេយ្យភាពសាជីវកម្មចំពោះសិទ្ធិមនុស្សរាប់បញ្ចូលទាំងតួនាទីរបស់រដ្ឋផងដែរ ។ អ្នកតំណាងពិសេសបានស្នើរឡើងនូវក្របខណ្ឌគោលនយោបាយស្តីពីការការពារ ការគោរពនិងដោះស្រាយដែលក្រុមប្រឹក្សាសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិបានស្វាគមន៍ជាឯកច្ឆ័ន្ទក្នុងឆ្នាំ ២០០៨ ។