2018-12-03 17:40
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អគ្គលេខាធិការអង្គការសហប្រជាជាតិចាប់តាំងពីការបង្កើតរហូតដល់មកទល់បច្ចុប្បន្នរួមមាន ៖
១.លោក ទ្រីវលី
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិដំបូង គេបង្អស់ដែលមានសញ្ជាតិណ័រវេស ( Norwegian ) ត្រូវបានតែងតាំងនៅថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ១៩៤៦ ដល់ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ១៩៥០ លោកគ្រូបានតែងតាំងបន្តរហូតដល់ឆ្នាំ ១៩៥២ ។
២. លោក ដាក់ហាំមាសូល ( Dag Hammark Jold )
លោកជាជនជាតិ ស៊ុយអ៊ែត ត្រូវបានតែងតាំងជាអគ្គលេខាធិការអង្គការសហប្រជាជាតិនៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ ១៩៥៣ ដល់ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ១៩៦១ ។ លោកបានដោះស្រាយវិបត្តិព្រែកជីកស៊ុយ អេ ( Suez Crisis ) និងវិបត្តិកុងតូជាដើម ។
៣. លោក អ៊ូថាន់ ( U Than )
លោកជាជនជាតិ ភូមា ( មីយ៉ាន់ម៉ា ) ត្រូវបានតែងតាំងអង្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ១៩៦១ លុះដល់ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ១៩៦៦ លោកបានជាប់អាណត្តិទី២ ដែលបញ្ចប់នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ១៩៧១ ។ ពិសេសទៀតនោះនៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៩៦២ តុលាការយុត្តិធម៌ទីក្រុងឡាអេប្រទេសហូឡង់បានកាត់ក្តីឲ្យប្រទេសថៃ ( សៀម =ស្យាម ) ប្រគល់ប្រាសាទព្រះវិហារឲ្យខ្មែរវិញក្នុងអាណត្តិរបស់លោក ។
៤. លោក គៀតរ៉ាល់ហែម ( Kurt Waldheim )
លោកជាជនជាតិអូទ្រីស ត្រូវបានតែងតាំងជាអគ្គលេខាធិការអង្គការសហប្រជាជាតិពីរអាណត្តិពោល គឺ អាណត្តិទី១ នៅខែមករា ឆ្នាំ ១៩៧២ ហើយអាណត្តិទី២ នៅខែធ្នូ ឆ្នាំ១៩៧៦ ។ និងបញ្ចប់់អាណត្តិនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ១៩៨១ ។ លោកបានដោះស្រាយបញ្ហាជម្លោះរវាងប្រទេសអារ៉ាប់ និងអ៊ីស្រាអែល ។
៥. លោក សាវីយេប៉េរេ ដឹគូអេឡា ( Xavier Perez De Cuellar )
លោកជាជនជាតិប៉េរ៉ូត្រូវបានជ្រើរើសតាំងជាអគ្គលេខាធិការអង្គការសហប្រជាជាតិចំនួនីរអាណិត្តដូចលោកគៀតវ៉ាល់ហែមដែរ ។ ក្នុងអាណត្តិរបស់លោក លោកបានខិតខំពន្លត់ភ្លើងសង្រ្គាមដែលឆាបឆេះរវាងប្រទេស អ៊ីរ៉ាក់និងអ៊ីរ៉ងនៅឆ្នាំ១៩៨០ ។
៦. លោក ប៊ូត្រូស ប៊ូត្រូស កាលី ( Buotros Buotrus Ghali )
លោក ជាជនជាតិអេហ្ស៊ីបបានជាប់ជាអគ្គលេខាធិការអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៧ ។ លោកកាលីបានដោះស្រាយបញ្ហាពិភពលោកក្នុងរឿងតែមួយដូចយ៉ាងវិបត្តិរវាងប្រទេស ប៉ាលេស្ទីនបញ្ហាសិទ្ធិមនុស្សនៅចិនជាដើម ។
៧. លោក កូហ្វីអាណាន់ ( Kofi Annan )
លោក ជាជនជាតិហ្កាណា ( Ghana ) បានជាប់ជាអគ្គលេខាធិការពីអាណត្តិគឺ អាណត្តិទីពីរខែវិច្ឆិកា ឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០២ និងអាណត្តិទីពី២ឆ្នាំ២០០២ ដល់ឆ្នាំ ២០០៦ ។ លោកបានដោះស្រាយបញ្ហាទីម័រ ( East Timor ) ឲ្យបានឯករាជ្យពីប្រទេសឥណ្ឌូនេស៊ីជាដើម ។
៨. លោក បាន គីម៉ូន ( South Korean )
លោក ជាជនជាតិកូរ៉េ ( South Korean ) បានជាប់ជាអគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងអាណត្តិទី ១ ពីខែវិច្ឆិកា ឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១២ ។ នៅថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេបិចប្រទេសកាណាដាអង្គការយូណែស្កូ ( UNESCO ) បានដាក់បញ្ចូលប្រាសាទព្រះវិហារខ្មែរ ជាសម្បត្តិបេតិកភ័ណពិភពលោកក្នុងពេលដែលលោក បានគីម៉ូន ជនជាតិកូរ៉េជាអគ្គលេខាធិការ ។