ក្របខណ្ឌនេះរួមមានសរសរទ្រូង បីគឺ ៖
- រដ្ឋមានតួនាទីការពារប្រឆាំងនឹងរំលោភ សិទ្ធិមនុស្សដោយភាគីទីបីរាប់បញ្ចូលទាំងសហគ្រាសពាណិជ្ជកម្មតាមរយៈគោលនយោបាយបទបញ្ជា និងសេចក្តីសម្រេច ។
- ការទទួលខុសត្រូវរបស់សាជីវកម្មក្នុងការគោរពសិទ្ធិមនុស្សដែលមានន័យថា សហគ្រាសពាណិជ្ជកម្មទាំងឡាយគួរតែធ្វើសកម្មភាពដោយយកចិត្តទុកដាក់បំផុតជៀសវាងការរំលោភបំពានលើសិទ្ធិអ្នកដទៃ និងដោះស្រាយផលប៉ះពាល់ធ្ងន់ធ្ងរពាក់ព័ន្ធនឹងសកម្មភាពរបស់ខ្លួន ។
- សេចក្តីត្រូវការឲ្យទទួលបានការដោះស្រាយ កាន់តែទូលំទូលាយឡើងសម្រាប់ជនរងគ្រោះនៃអំពើរំលោភបំពានទាក់ទងនឹងធុរកិច្ចទាំងឡាយតាមប្រព័ន្ធយុត្តិធម៌និងក្រៅប្រព័ន្ធយុត្តិធម៌ ។