2018-12-03 17:30
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បកស្រាយសុភាសិត “កុំរាមុខដឹង កុំរឹងមុខមុខទ័ព” ដូចតទៅ ៖
“ដឹង” គឺជាឧបករណ៍ម្យ៉ាងសម្រាប់ចាំងឈើវាមនាផ្លែរាងដូចពូចៅ តែផ្លែវានៅទទឹងដង និងមានកន្ទុយវែងឡើងលើសម្រាប់ជាជំនួយធ្វើឱ្យមានលំនឹង មិនផ្លាតទៅឆ្វេងទៅស្តាំផង និងជួយយោលយោគនៅពេលចាំផង ។
ក. កុំរាមុខដឹង
នៅពេលគេកំពុងចាំងឈើ គេមិនត្រូវទៅនៅពីមុនដឹងឡើយ ។ ពីព្រោះផ្លែវាអាចរង្គោះខ្ទាតចេញនាំឱ្យមានគ្រោះថ្នាក់បង្ករបួលស្នាមជាទម្ងន់ ។ ម្យ៉ាងវិញទៀត អ្នកចាំងពុំសូវបានមើលអ្វីក្រៅពីចំណុច ដែលត្រូវដាក់ផ្លែដឹងដើម្បីចាំងនោះទេ ។
ខ. កុំរឹងមុនទ័ព
កាលដើមឡើយចាស់ៗ តែងនិយាយប្រាប់កូនចៅថា ៖ ពេលស្រុកមានអសន្តិសុខ ក្បួនទ័ពត្រូវធ្វើដំណើរ ទៅសមរភូមិដោយថ្មើរជើង ។ ពេលកំពុងយាត្រាទ័ពយ៉ាងដូច្នោះ ចាស់ៗតែងតែចាប់កូនចៅ ដោយខ្លាចក្រែងវារត់កាត់មុនទ័ពគេ ។ ពីព្រោះកាលជំនាន់នោះចាស់ៗបានដំណាលប្រាប់ថា កាលណាមានក្បួនយារត្រាទ័ព ។ អ្នកស្រុកប្រយ័ត្នណាស់ ជាពិសេសមិនឱ្យស្រ្តីមានផ្ទៃពោះដើរកាត់មុនទ័ពទេ ។ ពីព្រោះគេប្រកាន់ថាវានឹងនាំមកនូវភាពបរាជ័យ ។ ដូច្នោះគេត្រូវតែប្រហារជីវិតចោល ។
នៅពេលស្រុកជឿនលឿន ក្បួនយាត្រាទ័ពគេធ្វើតាមរថយន្ត ។ ប៉ុន្តែយាត្រាទ័ពក៏នៅតែមានអាជ្ញាសឹកពិសេសដដែល ។ ពីព្រោះទ័ពនេះហើយជាអ្នកការពារជាតិមាតុភូមិ និងបូរណភាពទឹកដី ។