Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


៩. រៀបរាប់ពាក្យសង្ឃសព្ទទៅតាមបរិបទប្រចាំនៃជីវភាពសង្គម រួមមាន ៖

ក. សរីរាវយវ (អង្គកាយ)

  • ព្រះកេស       ៖ក្បាល
  • ព្រះភ័ក្រ្ត        ៖ មុខ
  • ព្រះនេត្រ       ៖ ភ្នែក
  • ព្រះនាសា      ៖ ច្រមុះ
  • ព្រះកាណ៌      ៖ ត្រចៀក
  • ព្រះឳស្ឋ​        ៖ មាត់
  • ព្រះនលាដ    ៖  ថ្ងាស
  • ព្រះទន្ត      ​    ៖ ធ្មេញ
  • ព្រះសុរង្គ       ៖ កដ៌្ឋ
  • ព្រះហស្ថ       ៖ ដៃ
  • ព្រះបាទ        ៖ ជើង
  • ព្រះឧរា         ​៖ ​​ ទ្រូង
  • ព្រះឧរូ          ៖ភ្លៅ
  • ព្រះជង្ឃ       ៖ ស្មង
  • ព្រះអដ្ឋិ        ៖ ឆ្អឹង
  • ម្រាមព្រះហស្ត ៖ ម្រាមដៃ
  • ម្រាមព្រះបាទ ៖ ម្រាមជើង ។

ខ. ឈ្មោះវត្ថុប្រើប្រាស់

  • ត្រៃចីវរ ៖ សម្ពត់ដែលស្លៀកដណ្តប់មួយសម្រាប់
  • បរិក្ខារ   ៖ គ្រឿងប្រើប្រាស់រាយរង
  • ស្បង់    ៖ សម្ពត់ស្លៀក
  • ចីព       ៖ សម្ពត់មួយផ្ទាំងធំសម្រាប់ដណ្តប់ ឃ្លុំ គ្រង
  • សង្ឃាដី ៖ សម្ពត់មួយផ្ទាំងធំ សម្រាប់ដណ្តប់ដាក់លើចីពរ
  • អង្ស័ក    ៖ សម្ពត់ទ្រនាស់ញើស
  • វព្ថន្ធចង្កេះ ឬរ៉ាត់ប្រខុត ៖ ខ្សែចង្កេះ
  • និសីទនៈ ៖ សម្ពត់សម្រាប់ក្រាលអង្គុយ
  • វត្ថន្ធទ្រូង ៖ សម្ពត់សម្រាប់ជាចំណាងទ្រូង
  • ធម្មការកៈ ៖ ដម្រង់ទឹក
  • ភាជនៈ ៖ ពានទ្រ ចាន ថាស កាធុន ស្រាក់
  • សាដក ៖ សម្ពត់សម្រាប់ងូតទឹក
  • ថង់យាម ៖ ប្រដាប់បរិក្ខារដាក់របស់ផ្សេងៗ
  • ច្រត់ ៖ ឈើច្រត់
  • ឈើស្ទន់ ៖ ឈើសម្រាប់ចាក់ធ្មេញ
  • ទ្រនាប់ព្រះបាទ ៖ ស្បែកជើង
  • បាត ៖ ប្រដាប់សម្រាប់ដាក់ចង្ហាន់ (បាយ សម្លរ )

គ. សេនាសនបច្ច័យ (ទីលំនៅ)

  • កុដិ ៖ ផ្ទះឬគេហដ្ឋានសម្រាប់ព្រះសង្ឃគង់នៅ
  • សាលា ៖ សាលាបុណ្យ ឬកន្លែងសម្រាប់បុណ្យទាន
  • ព្រះវិហារ ឬរោងឧបោសថ ៖ ទីកន្លែងធ្វើសង្ឃកម្ម ឬធ្វើបុណ្យធំៗផ្សេងៗ​
  • ចេតិយ ៖ កន្លែងសម្រាប់បញ្ចុះធាតុ ឬដាក់កោដ្ឋ
  • តូប ៖ ផ្ទះ ឬជម្រកតូចៗរបស់ព្រះសង្ឃគង់នៅ
  • បោត ៖ វត្តដែលមិនទាន់មានព្រះវិហារ គេធ្វើបោតជំនួស
  • ធម្មមន្ទីរ ឬហោត្រៃ ៖ កុដិដែលតម្កល់ទុកក្បួនច្បាប់ធម៌អាថ៌
  • គ្រែសំណឹង ៖ គ្រែសម្រាប់លោកសឹង (គ្រែដេក)
  • វត្ត ឬអារាម អាវាស ៖ ទីកន្លែងដែលមានព្រំសីមា កំណត់ព្រំដែន
  • ប្រាង្គណ៍ ៖ មានសណ្ឋានដូចតេតិយដែរ
  • សីមា ៖ គោល នទី ភ្នំ ឈើរស់ ដុំថ្មតាន់ ព្រៃ
  • អាសនៈ ៖ ទីកន្លែងដែលព្រះសង្ឃគង់ ឬអង្គុយ
  • កន្លែងសមាធិ ៖ ទីដែលព្រះសង្ឃធ្វើសមាធិ ភាវនាធម៌
  • ទីរហោឋាន ៖ កន្លែងជាទីស្ងាត់
  • បូជនិយដ្ឋាន ៖ កន្លែងសម្រាប់បូជាសក្ការៈផ្សេងៗ ។

ឃ. ឈ្មោះវត្ថុបរិភោគ

  • ចង្ហាន់ ៖ បាយ ឬបង្អែម នំ ចម្អាបផ្សេងៗ
  • បណីតាហារ ៖ គ្រឿងបររិភោគខ្ពង់ខ្ពស់ ឬឆ្ងាញ់ពិសា
  • យាគូ ៖ បបរ

ង. ឈ្មោះថ្នាំកែរោគ

  • ភេសជ្ជៈ ៖ តែ ស្ករ កាហ្វេ កាកាវ ទឹកដូង
  • គិលានភេសជ្ជៈ ៖ ថ្នាំកែរោគផ្សេងៗដូចជា ប៉ារ៉ា អាស្រ្តីរីន
  • ខីរៈ ៖ ទឹកដោះស្រស់ ។

ច. ឈ្មោះបច្ច័យទាំង៤

  • ចីវរបច្ច័យ ៖ ត្រៃចីរ និងបរិក្ខារ
  • បិណ្ឌបាតបច្ច័យ ៖ គ្រឿងឆាន់ទាំងអស់
  • សេនាសនបច្ច័យ ៖ ទីកន្លែងសម្រាប់នៅទាំងអស់
  • គិយលានភេសជ្ជៈបច្ច័យ ៖ ថ្នាំកែរោគទាំងអស់ ។

ឆ. ឈ្មោះក្បួនច្បាប់សិក្សា (គម្ពីរ)

  • ព្រះត្រៃបិដក ៖ ឈ្មោះគម្ពីរធំរបស់ព្រះសង្ឃ
  • ព្រះសូត្រ ៖ ក្បួនច្បាប់បង្ហាញរឿងរ៉ាវផ្សេៗ
  • ព្រះវិន័យ ៖ ច្បាប់ទូន្មាន (សុភាវធម៌)
  • ព្រះអភិធម្ម ៖ ច្បាប់ធម៌យ៉ាងល្អិតល្អន់ ខ្ពង់ខ្ពស់របស់សង្ឃ ។

ជ. ឈ្មោះបុណ្យ (ឧបាសកតែងតែធ្វើញឹកញាប់)

  • បុណ្យសង្ឃទាន ៖ បុណ្យឱ្យទានដល់ព្រះសង្ឃ
  • បុណ្យទក្ខិណានុប្បទាន ៖ បុណ្យដែលឧទ្ទិសដល់បុព្វការីជន
  • បុណ្យឆាកមហាបង្សុកូល ៖ និមន្តលោកឆាក
  • បុណ្យភ្ជុំបិណ្ឌ ៖ បុណ្យចាប់ពីថ្ងៃ១រោចខែភទ្របទ ដល់១៥រោចភ្ជុំ
  • បុណ្យកតញ្ញូ កតវេទី ៖ ជូនវត្ថុដល់លោកអ្នកមានគុណ
  • បុណ្យផ្កា ៖ យកប្រាក់សង់សាលា កុដិ ព្រះវិហារ
  • បុណ្យកឋិន ឬកថិន ៖ ប្រគេនសម្លៀកបំពាក់ បរិក្ខាដល់ព្រះសង្ឃ
  • បុណ្យចម្រើនព្រះជន្ម ៖ ចម្រើនអាយុ វ័យ
  • បុណ្យអុំទូក សំពះព្រខែ ៖ បុណ្យទំនៀមទម្លាប់មានរាល់ឆ្នាំ
  • បុណ្យវេរបច្ច័យបួន ៖ ឱ្យទាននូវបច្ច័យបួនដល់ព្រះសង្ឃ
  • បុណ្យដាក់បាត ៖ ដាក់ចង្ហាន់ប្រគេនព្រះសង្ឃ
  • បុណ្យបំបួសនាគ ៖ ឱ្យចូលកាន់ផ្នួសជាសមាណេរ ឬភិក្ខុ
  • បុណ្យសព ៖ ព្រះសង្ឃសុគតគេធ្វើពិធីបូជា
  • បុណ្យសម្ពោធ ៖ ឆ្លងសាលា កុដិ ព្រះវិហារ ក្លោងទ្វារ
  • បុណ្យចូលឆ្នាំ ៖ បុណ្យនៅខែចេត្រ ចែកឆ្នាំចាស់
  • បុណ្យមាឃបូជា ៖ បុណ្យរំឭកថ្ងៃព្រះពុទ្ធដាក់អាយុសង្ខារ
  • បុណ្យវិសាខបូជា ៖ បុណ្យរំឭកថ្ងៃព្រះពុទ្ធប្រសូត្រ ត្រាស់ដឹងនិងចូលប្រះបរមបរិនិព្វាន
  • បុណ្យពុទ្ធាភិសេក ៖ បុណ្យអភិសេកព្រះពុទ្ធរូប ព្រះបដិមា ។

ឈ. កិរិយាសព្ទសង្ឃ

  • លោកសឹង ៖ ដេក
  • លោកស្រង់ទឹក ៖ ងូត ឬងូតទឹក
  • លោកតើន ៖ ភ្ញាក់ពីដំណេក
  • លោកអាពាធ ៖ ជម្ងឺ ឬឈឺ
  • លោកខ្ញាល់ ៖ ខឹង
  • លោកនិមន្ត ៖ ដើរ
  • លោកទ្រង់ឈរ ៖ ឈរ
  • លោកគង់ ៖ អង្គុយ
  • លោកនិទានធម៌ ៖ និយាយធម៌
  • លោកសម្តែងធម៌ ៖ ទេសនា
  • លោកសូត្រមន្ត ៖ សូត្រធម៌
  • លោកបិណ្ឌបាត ៖ សុំចង្ហាន់
  • លោកគ្រងចីវរ ៖ ស្លៀកចីពរ
  • លោកទេសន៍ ៖ សម្តែងធម៌
  • លោកចង្រ្កមភាវនា ៖ ដើរនឹកធម៌ទៅមក
  • លោកស្រពព្រះភ័ក្រ្ត ៖ លប់មុខ
  • លោកដោះទុក្ខសត្វ ៖ ចុះនោម
  • លោកចម្រើនបរិត្ត ៖សូត្រធម៌
  • លោកស្វាធ្យាយន៍ ៖ រៀន សូត្រ ទន្ទេញ
  • លោកមានថេរដីកា​ ៖និយាយ
  • ចង្ហាន់ដែលគេប្រគេន ៖ អាហារគេឱ្យ ។

ញ. ពាក្យនាមនាម (សម្រាប់បុគ្គលក្នុងសាសនា)

  • ព្រះពុទ្ធ ៖ អ្នកប្រាជ្ញយ៉ាងមហាឆ្នើម ខាងពុទ្ធសាសនា (អង្គព្រះមុនីនាថ)
  • ព្រះធម៌ ៖ ធម៌ដែលព្រះពុទ្ធទ្រង់សម្តែងហើយ
  • ព្រះសង្ឃ ៖ សិស្សផ្ទាល់របស់ព្រះពុទ្ធ លោកកាន់វិន័យធម៌អាថ៌
  • សម្តេចសង្ឃ ៖ ស្តេចរបស់សង្ឃ
  • លោកគ្រូសង្រ្គាជ ៖ មេវត្ត
  • លោកបរិស័ទ ៖ លោកភិក្ខុ
  • លោកភិក្ខុ ៖ ភិក្ខុ
  • លោកគ្រូអាចារ្យ ៖ លោកគ្រូបង្រៀនខាងធម៌វិន័យ
  • លោកសាមណេរ ឬលោកនេន ៖ លោកនេនកាន់សីល ១០
  • លោកគ្រូមេគណ ៖ មន្ត្រីសង្ឃធំបង្អស់នូវក្នុងរាជធានី ខែត្រ
  • លោកគ្រូអនុគណ ៖ មន្រ្តីសង្ឃធំបង្អស់នៅក្នុងស្រុកនីមួយៗ ។

ដ. ផ្នែកគ្រហស្ថ

  • ឧបាសក ៖ ឧបាសក បុរសដែលកាន់សីល៥ ឬសីល៨
  • ឧបាសិកា ៖ ឧបាសិកា ស្រ្តីដែលកាន់សីល៥ ឬសីល៨
  • ទាយក ៖ បុរសដែលជ្រះថ្លាសាសនាព្រះពុទ្ធ
  • ទាយិកា ៖ ស្រ្តីដែលជ្រះថ្លាសាសនាព្រះពុទ្ធ
  • គ្រហស្ថ ៖ ឧបាសក និងឧបាសិកា
  • សិស្សលោក ៖ ក្មេងដែលនៅជាមួយព្រះសង្ឃ
  • លោកអាចារ្យវត្ត​ ៖ អ្នកចាត់ចែងការនៅក្នុងវត្ត
  • ប្រធានវត្ត ៖ អ្នកទទួលខុសត្រូវខ្ពស់ក្នុងវត្ត
  • សមាជិក ៖ ក្រុមអ្នកទទួលខុសត្រូវក្នុងវត្ត
  • គណកម្មការវត្ត ៖ ក្រុមអ្នកទទួលខុសត្រូវក្នុងវត្ត
  • ញោម ៖ ឪពុកម្តាយ ឬញាត់ជិតខាងទូទៅ
  • ញោមវត្ត ញាតិញោម ៖អ្នកទំនុកបម្រុង ជ្រោមជ្រែងវត្ត
  • ញោមឧបដ្ឋាក ៖ អ្នកទំនុកបម្រុង ជ្រោជ្រែងវត្ត
  • ជីតុន ៖ ព្រះសង្ឃ ដែលធ្លាប់តែទៅទូន្មានធម៌ នៅវង្សត្រកូលណាមួយ
  • ដូនជី ៖ យាយចាស់ដែលកាន់សីលនៅក្នុងវត្ត
  • អន្តេវាសិកៈ ៖ កូនសិស្សសិក្សាព្រះធម៌វិន័យ
  • ករុណា ឬកូណា ៖ ពាក្យឆ្លើយរបស់ព្រះសង្ឃ នឹងព្រះសង្ឃដូចគ្នា ឬឧបាសក ឧបាសិកា ឆ្លើយតបនឹងព្រះសង្ឃថា “កូណា”
  • ខ្ញុំព្រះករុណា ឬខ្ញុំព្រះកូណា ៖ ពាក្យដែលឧបាសក ឧបាសិកានិយាយជាមួយព្រះសង្ឃ
  • លោកគ្រូម្ចាស់ ឬព្រះតេជគុណ ៖ ពាក្យឧបាសកហៅព្រះសង្ឃ
  • អាត្មា ឬអាត្មាភាព ៖ ពាក្យព្រះសង្ឃហៅខ្លួនឯង និយាយជាមួយឧបាសក ឧបាសិកា
  • ឆាន់ក្តី ៖ លោកគ្រូចៅអធិការ គឺហៅខ្លួនលោកថាឆាន់ក្តី
  • ករុណា ៖ ពាក្យឆ្លើយរបស់ឧបាយសក ឧបាសិកាឆ្លើយ នឹងព្រះសង្ឃ (បាទ)
  • ចម្រើនពរ ៖ ពាក្យឆ្លើយរបស់ព្រះសង្ឃទៅកាន់ឧបាសក

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login