សេចក្តីប្រកាសលើកម្ពស់សិទ្ធិរបស់សកម្មជនការពារមនុស្ស ជាឧទាហរណ៍ដូចជា ៖
- សិទ្ធិជួប ឬប្រជុំដោយសន្តិវិធី សិទ្ធិបង្កើត ចូលជាសមាជិកនិងចូលរួមក្នុងអង្គការក្រៅរដ្ឋាភិបាល សមាគមន៍ឬក្រុមផ្សេងៗ
- សិទ្ធិដឹង សិទ្ធិស្វែងរក សិទ្ធិបាន សិទ្ធិទទួល និងសិទ្ធិរក្សាព័ត៌មាន ស្តីពីសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននិងសិទ្ធិបោះពុម្ភផ្សាយ សិទ្ធិចែករំលែក ឬផ្សព្វផ្សាយមតិយោបល់ព័ត៌មាននិងចំណេះដឹងស្តីពីសិទ្ធិនិងសេរីភាពទាំងនេះនិងសិទ្ធិទាញចំណាប់អារម្មណ៍របស់សាធារណៈជនចំពោះបញ្ហាទាំងនេះ ។
- សិទ្ធិស្វែងរកសិទ្ធិទទួល និងសិទ្ធិប្រើប្រាស់ធនធានផ្សេងៗក្នុងគោលបំណងជាក់លាក់ ដើម្បីលើកស្ទួយ និងការពារសិទ្ធិមនុស្ស តាមរយៈមធ្យោបាយសន្តិវិធី ។
- សិទ្ធិបញ្ជូនដំណើរ ឬការរិះគន់ដើម្បីធ្វើឲ្យប្រសើរឡើងថែមទៀតដល់ការប្រព្រឹត្តទៅស្ថាប័ន ទីភ្នាក់ងារនិងអង្គការនានារបស់រដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងការងារសាធារណៈនិងសិទ្ធិទាញការរចាប់អារម្មណ៍ លើទិដ្ឋភាពការងាររបស់ខ្លួននិងដែលអាចរារាំងដល់ការលើកស្ទួយ ការការពារ និងការទទួលបានសិទ្ធិមនុស្ស ។