2018-12-03 17:36
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តាមទស្សនៈរបស់លោក ចន ហ្វស្តើរ្សបានពោលថាមនុស្សត្រូវតែប្រកបដោយសីលធម៌ ពីព្រោះ ៖
ក. ផលប្រយោជន៍ផ្ទាល់ខ្លួន
ជាធម្មតាយើងធ្វើអ្វីដែលល្អពីព្រោះតែផលប្រយោជន៍ផ្សេងៗដែលយើងនឹងទទួលបានពីទង្វើនោះទោះជាវាមិនទទួលបានភ្លាមៗក៏ដោយក៏អាចទទួលបាននៅពេលបន្ទាប់ឬក្នុងអនាគតដែរ ។
ខ.បញ្ហារបស់ព្រះឬអាទិទេពមនុស្សខ្លះធ្វើអំពើល្អពីព្រោះតែព្រះឬអាទិទេពរបស់គេចង់ឱ្យគេធ្វើអំពើនោះ ។ពួកគេក៏ត្រូវបានព្រះជាម្ចាស់ជំរុញឱ្យធ្វើអំពើល្អដោយគំណិតអះអាងថាឱ្យរង្វាន់ចំពោះអ្នកធ្វើល្អ និងផ្តន្ទាទោសចំពោះអ្នកធ្វើអាក្រក់ ។
គ.ផលប្រយោជន៍រួមមនុស្សខ្លះធ្វើអំពើល្អពីព្រោះគេជឿថាការគោរពច្បាប់សីលធម៌ជាក់លាក់មួយនឹងជួយឱ្យគេឈានទៅដល់សង្គមមួយដែលមានលក្ខណៈប្រសើរពោលគឺប្រសើរជាងសង្គមមួយដែលមិនគោរច្បាប់សីលធម៌ ។កាលបើមនុស្សដឹងថាក្រុមមួយ ដែលគោរពច្បាប់ដោយម៉ឺងម៉ាត់ នោះនឹងប្រសើរជាងក្រុមមួយទៀត ដែលមិនគោរពច្បាប់ នោះគេមានហេតុផលចំពោះការប្រព្រឹត្តដោយអនុលោមតាមច្បាប់ទោះបីនៅក្នុងស្ថានភាពដែលគេកំពុងធ្វើនោះមិនឆ្ពោះទៅរកផលប្រយោជន៍លើខ្លួនក៏ដោយ ។