Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា ៣១ តំកល់កាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ៖ ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញា និងអនុសញ្ញាទាំងឡាយទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិស្រ្តី និងសិទ្ធិកុមារ ។ ដោយសារគោលការណ៍ណែនាំនេះ ឈរលើគ្រឹះនៃការទទួលស្គាល់កាតព្វកិច្ចស្រាប់របស់រដ្ឋនានាក្នុងការគោរព ការការពារនិងការបំពេញសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន ។ ដូច្នេះបទដ្ឋានស្តីពីធុរកិច្ច និងសិទ្ធិមនុស្សមានតម្លៃអនុវត្តបានដោយផ្ទាល់ដោយព្រះរាជាណាចក្រកម្ពុជា តាមរយៈការប្តេជ្ញាចិត្តគោរពតាមច្បាប់់ជាតិ និងច្បាប់អន្តរជាតិរបស់ខ្លួន ។ វិស័យអាជីវកម្ម សំខា​ន់ៗមួយចំនួនទាក់ទងនឹងបរិបទកម្ពុជាប៉ុន្តែមិនកម្រិតតែត្រឹមនេះរួមមាន ៖ កសិអាជិកម្ម ( មានជាអាទិ៍ ចំការអំពៅ ចំការកៅស៊ូ ចំការដំឡូងមី និងចំការអាំកាសស្យា ) ផលិតកម្មឧស្សាហកម្មទាំងនៅតំបន់ទីប្រជុំជន និងនៅតំបន់ជនបទ ( ជាពិសេសទាក់ទងនឹងរោងចក្រ និងសម្បទានដីសេដ្ឋកិច្ច ) ឧស្សាហកម្មទាញយករ៉ែ ( មានជាអាទិ៍ ការទាញយករ៉ែ ប្រេង និងឧស្ម័ន ) ទេសចរណ៍និង បដិសណ្ឋារកិច្ច ( មានដូចជា សណ្ឋាគារនិងភោជនីយដ្ឋាន ) ហេដ្ឋារចនាសម្ព័ន្ធ និងកម្រោងអភិវឌ្ឍន៍នានា ( មានដូចជាការស្ថាបនាផ្លូវជាតិ និងផ្លូវលដែក ) សេវាការងារ និងមុខរបរ ( រាប់ទាំងទីភ្នាក់ងារជ្រើរើសកម្មករ បម្រើការងារក្នុងស្រុក ) គម្រោងថាមពល ( ដូចជា ទំនប់វ៉ារីអគ្គិសនី និងរោងចក្រផលិតធ្យូងថ្ម ) និងសហគ្រាស ខ្នាតមធ្យម និងខ្នាតតូចដទៃទៀត រាប់ទាំងអាជីវកម្មជាលក្ខណៈគ្រួសារ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login