Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើ UNDP មានគោលដៅធំៗចំនួនប៉ុន្មាន ? អ្វីខ្លះ ?

២. តើសាជីវកម្មអន្តរប្រទេសជាអ្វី ?         

៣. ដើម្បីអភិវឌ្ឍន៍ប្រកប​ដោយនិរន្តភាព តើអង្គការស​ហប្រជាជាតិដើរតួនាទីយ៉ាងដូចម្តេច ?

៤. តើកម្មវិធីបរិស្ថានរបស់អង្គការាហប្រជាជាតិស្តីពីអ្វី ?

៥. តើបេសកម្មរបស់ ( UNEP ) បានផ្តល់នូវអ្វី ?

ចម្លើយ

១. UNDP មានគោលដៅធំៗចំនួន៣គឺ ៖

  • ជួយអង្គការសហប្រជាជាតិឲ្យក្លាយទៅជាកម្លាំងមួយដែលមានអំណាច  និងប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយនិរន្តរភាព ។
  • តម្រង់ធនធានផ្ទាល់ខ្លួនឆ្ពោះទៅរកគោលបំណង សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស កាត់បន្ថយភាពក្រីក្រការជួសជុលបរិស្ថានឡើងវិញការបង្កើតការងារនិងភាពឈានទៅមុខរបស់ស្រ្តី ។
  • ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស និងបម្រើការជាប្រភពសំខាន់ដែលត្រូវសម្រេចគម្រោងទាំងនោះតាមវិធីណា​ ។

២. សាជីវកម្មអន្តរប្រទេសគឺជា អ្នកចាត់ចែងសំខាន់មួយនៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងភាពគ្មានព្រំដែនកំណត់ដែលកាន់តែកើនឡើង នៃពិភពលោកនាពេលបច្ចុប្បន្ននេះ ។តាមរយៈការពង្រឹកឆ្លងកាត់ព្រំដែនប្រទេសទាំងឡាយ យើងើញថាសកម្មភាព របស់ពួកគេមានសារៈសំខាន់ណាស់សម្រាប់ភាពប្រកួតប្រជែងទាំងនៅក្នុងប្រទេសដើមនឹងប្រទេសគេមកវិនិយោគ ។

ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍និងសេដ្ឋកិច្ចដែលស្ថិតនៅក្នុងភាពអន្តរកាលឲ្យបានយល់បានច្បាស់អំពីសាជីវកម្មអន្តរប្រទេសអង្គការសហប្រជាជាតិបានផ្តល់ជំនួយការផ្នែកប្រឹក្សានិងបច្ចេកទេសក៏ដូចជាការស្រាវជា្រវនិងព័ត៌មានដែលបានផ្តល់សេវាកម្មតាមរយៈកម្មវិធីសាជីវកម្មអន្តរប្រទេសតាំងពីឆ្នាំ ១៩៧៤ ។ កម្មវិធីនេះត្រូវបានគេអនុវត្តន៍តាំងពីខែ ឧសភា​ ឆ្នាំ១៩៩៣ មកតាមរយៈសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ ( UNCTAD ) តាមរយៈផ្នែកសាជីវកម្មអន្តរប្រទេស និងការវិនិយោគ ។

៣. អង្គការសហប្រជជាតិដែលបានដើរតួយ៉ាងសំខាន់ នៅក្នុងការកំណត់និងជម្រុញនូវទស្សននានាការអភិវឌ្ឍន៍ប្របដោយនិរន្តរភាពជាការអភិវឌ្ឍន៍ដែលអាចសម្រេចនូវតម្រូវការទាំងឡាយនៃបច្ចុប្បន្នដោយចាំបាច់មានការសម្របសម្រួលជាមួយនឹង សមត្ថភាពជំនាន់បន្ទាប់ៗឲ្យទទួលបាននូវតម្រូវការផ្ទាល់របស់ពួកគេទេ ។ គោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនេះគឺ ដឹកនាំគ្រប់សកម្មភាពទាំងអស់របស់អង្គការសហប្រជាជាតិសម្រាប់ការរីកចម្រើនផ្នែកសង្គមនិងសេដ្ឋកិច្ច ។

៤. ជាលទ្ធផលនៃសន្និសីទអង្គការ សហប្រជាជាតិស្តីអំពីបរិស្ថានមនុស្សជាតិដែលប្រារព្វឡើងនៅទីក្រុងស្តុកខុមក្នុងឆ្នាំ ១៩៧២ កម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ ( UNEP ) គឺជាភ្នាក់ងារទីមួយនៃអង្គការស​ហប្រជាជាតិ ដែលមានទីតាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។ មជ្ឈមណ្ឌលកណ្តាលរបស់កម្មវិធីនេះស្ថិតនៅក្នុងទីក្រុង ណៃរ៉ូប៊ី នៃប្រទេសរិក្ខា​កេនយ៉ា ។

៥. បេសកម្មរបស់ ( UNEP ) បានផ្តល់នូវភាពជាអ្នកដឹកនាំនិងជម្រុញឲ្យមានភាពជាដៃគូក្នុងការថែរក្សាបរិស្ថានដោយផ្តល់លទ្ធភាពឲ្យប្រទេស និងប្រជាជនធ្វើការកែលម្អឲ្យប្រសើរឡើងនូវគុណភាព នៃជីវីតរស់នៅដោយគ្មានសម្របសម្រួលជាមួយនឹងមនុស្ស ជំនាន់ក្រោយឡើយ ។ តួនាទីសម្របសម្រួល របស់អង្គការសងប្រជាជាតិ ត្រូវបានពង្រឹងនៅឆ្នាំ ១៩៩២គឺនៅពេលដែលសន្នសីទអង្គការសហប្រជាជាតិស្តីអំពីបរិស្ថាននៃនិងការអភិវឌ្ឍន៍អនុម័តលើរបៀបវារៈទី២១ដែលលើកឡើងអំពីគម្រោងដ៏ប្រសើរមួយសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពជាសាកល ។ អទិភាពចម្បងទាំងនោះរួមមានការត្រួតពិនិត្យ បរិស្ថាន កា​រវាយតម្លៃនិងធ្វើការព្រមានមុខនូវទង្វើដែលមនុស្សលោកកំពុងតែប្រព្រឹត្តិ និងជំរុញឲ្យមានសកម្មភាពថែរក្សាបរិស្ថាននៅគ្រប់ប្រព័ន្ធទាំងអស់របស់អង្គការសហប្រជាជាតិ ការលើកឡើងអំពីស្មារតីសាធារណៈ ការជួយសម្រួលព័ត៌មានដែលត្រូវផ្លាស់ប្តូរនូវបច្ចេកទេសវិទ្យាដែលទាក់ទងជាមួយនឹងបរិក្ខារការផ្តល់យោបល់ផ្នែកច្បាប់ បច្ចេកទេស ដល់រដ្ឋាភិបាលប្រទេសលើពិភពលោកឲ្យដឹកច្បាស់ថាលើពិភពលោកនេះគឺជារបស់យើងហើយយើងត្រូវតែថែរក្សាបរិស្ថានរបស់ពិភពលោកនេះឲ្យបានល្អសម្រាបការបង្កើតសមត្ថភាព និងគោលគំនិតដំបូងងំពីការអភិវឌ្ឍន៍ដោយនិរន្តរភាព ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login