2018-12-06 12:46
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើ UNEP មានប៉ុន្មាន ? អ្វីខ្លះ ?
២. តើ UNEP ទទួលថវិកាបានមកពីណាខ្លះ ?
៣. ចូរនិយាយអំពីថាមពល និងធនធានធម្មជាតិរបស់អង្គការសហប្រជាជាតិ ។
៤. តើកម្មវិធីការងារនៃ ១៩៩៤ ដល់ ១៩៩៥ត្រូវបានរៀបចំរចនាសម្ព័ន្ធក្រោមកម្មវិធីរងប៉ុន្មាន ? អ្វីខ្លះ ?
៥. តើអង្គការសហប្រជាជាតិបានយកចិត្តទុកដាក់អំពីបញ្ហាដែលទាក់ទង ទៅនឹងស្បៀងអាហារតាំងពីពេលណាមក ?
ចម្លើយ
១. UNEP មានចំនួនបីសំខាន់គឺ ៖
២. ថវិកាធម្មតារបស់អង្គការសហប្រជាជាតិ ៧%ត្រូវចំណាយទៅលើ UNEP ផ្នែកផ្សេងៗទៀតគឺបានមកពីវិភាគទានស្ម័គ្រចិត្តរបស់រដ្ឋាភិបាលផ្តល់ទៅឲ្យមូលនិធិបរិស្ថានដែលមានចំនួន ៦៥លានដុល្លារ ( ក្នុងឆ្នាំ ១៩៩៤ ) ។
៣. អង្គការសហប្រជាជាតិបានទាក់ទង់ជាច្រើន ឆ្នាំមកហើយក្នុងការជួយប្រទេសទាំងឡាយក្នុងការគ្រប់គ្រងធនធានធម្មជាតិរបស់ពួកគេ ឲ្យឈរលមូលដ្ឋានស្ថិតស្ថេរមួយ ។ មហាសន្និបាតបានប្រកាសនៅក្នុងឆ្នាំ ១៩៥២ ថាប្រទេសកំពុងអភិវឌ្ឍន៍អាចប្រើប្រាស់ធនធានធម្មជាតិដែលពួកគេមានដោយសេរី និងថាពួកគេត្រូវតែប្រើប្រាស់ធនធានទាំងនោះសំដៅទៅលើការធ្វើឲ្យសម្រេចបានផែនការរអភិវឌ្ឍន៍សេដ្ឋកិច្ចដោយអនុលោមទៅតាមផលប្រយោជន៍ជាតិសារៈសំខាន់នៃធនធានធម្មជាតិ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវបានគេយកចិត្តទុកដាក់ជាពិសេសនៅក្នុងឆ្នាំ ១៩៧០គឺ នៅពេលដែលក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមបានបង្កើតនូវគណៈកម្មាធិការធនធានធម្មជាតិមួយ ។ គណៈកម្មាធិការនេះជាអ្នកត្រួសត្រាយផ្លូវអំពីគោលនយោបាយនិងយុទ្ធសាស្រ្ត សម្រាប់ក្រុមប្រឹក្សានិងសង្គមនិងសម្រាប់រដ្ឋាភិបាលនីមួយៗពិនិត្យឡើងវិញពីការរៀបចំដើម្បីសម្របសម្រួលសកម្មភាពទាំងឡាយរបស់អង្គការសហប្រជាជាតិ ក្នុងការអភិវឌ្ឍន៍ធនធានធម្មជាតិនិងវាយតម្លៃលើនិន្នាការ និងបញ្ហាទាំងឡាយដែលទាក់ទង់នឹងការស្រាវជ្រាវអំពី ធនធានធម្មជាតិនិងការអភិវឌ្ឍន៍ក៏ដូចជាការរុករកធនធានរ៉ែ ទាំងអស់ក្នុងដីនិងបាតសមុទ្រ ។ អង្គការសហប្រជាជាតិរក្សាជានិច្ចនូវកម្មវិធីដ៏សកម្មភាពស្តីអំពី កិច្ចសហប្រតិបត្តិការបច្ចេកកទេសនៅក្នុងផ្នែកធនធានធម្មជាតិ និងថាមពល ។ កម្មវិធីនេះបញ្ចូលនូវសេវាកម្មផ្តល់យោបល់លើនយោបាយ និងយុទ្ធសាស្រ្តការបង្កើតនិងអភិវឌ្ឍន៍គម្រោងនឹងកម្មវិធីក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងការប្រជុំការរួមយោបល់និងសន្និសីទជាមួយនឹងកម្មសាធារណៈមួយ ។
ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ដែលស្នើសុំបេសកកម្មប្រឹក្សាយោបល់រយៈពេលខ្លី អង្គការសហប្រជាជាតិបានផ្តល់អ្នកឯកទេសបច្ចេកទេសវិទ្យាខាងផ្នែកនេះ ។ អ្នកជំនាញទាំងនេះនឹងផ្តល់មតិអំពីគោលនយោបាយការវាយតម្លៃការស្រាវជ្រាវនិងរុករកធនធានក្នុងស្រុក ការផ្ទេរបច្ចេកទេសវិទ្យាការរៀបចំគម្រោងនិងសិក្សា ។ ក្នុងរយៈពេលពីរទស្សវត្សចុងក្រោយនេះកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងគម្រោងវិនិយោគទុនជាច្រើន ក្នុងផ្នែកថាមពលនិងធនធានធម្មជាតិដែលទាក់ទងនឹងទឹកប្រាក់រាប់រយលានដុល្លារត្រូវតែអនុវត្ត ។
៤. កម្មវិធីការងារនៃឆ្នាំ ១៩៩៤ ដល់១៩៩៥ត្រូវបានរៀបចំរចនាសម្ព័ន្ធក្រោមកម្មវិធីចំនួន ៩គឺ៖ យុទ្ធសាស្រ្តនិងគោលនយោបាយសាកល ៖
៥. អង្គការសហប្រជាជាតិបានយកចិត្តទុកដាក់ អំពីបញ្ហាដែលទាក់ទង់នឹងស្បៀងអាហារតាំងពីថ្ងៃដំបូងរបស់ខ្លួនម្លេះគឺស្របជាមួយនឹងការបង្កើតនូវអង្គការកសិកម្មនិងស្បៀងស្បៀងអាហាររបស់អង្គការសហប្រជាជាតិ ( FAO ) នៅក្នុងឆ្នាំ ១៩៤៥ ។ សន្និសីទស្បៀងអាហារពិភពលោក ដែលប្រារព្វឡើងនៅក្នុងឆ្នាំ ១៩៤៥នៅទីក្រុងរ៉ូម បានលើកយកបញ្ហាពិភពលោកនេះមកពិភាក្សានៅក្នុងបរិបទនៃការអភិវឌ្ឍន៍មួយដែលទូលំទូលាយជាងមុន សន្និសីទនេះបាននាំឆ្ពោះទៅរកការបង្កើតក្រុមប្រឹក្សាស្បៀងអាហារពិភពលោកមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្មនិងគណៈកម្មាធិការសន្តិសុខស្បៀងអាហារពិភពលោក ។