ពាក្យចង្រ្កាន្តមានន័យថា ការឈានដំណើរទៅដោយប្រពៃ ។ ពាក្យនេះគឺជាឈ្មោះទំនៀមទម្លាប់ខ្មែរដឹងគ្រប់ៗគ្នាថា ការផ្លាស់ប្ដូរឆ្នាំចាស់ឆ្នាំថ្មី ។
ខ្មែរចែកចង្រ្កានជាពីរផ្នែកគឺ ៖
- សាមញ្ញចង្រ្កាន្ដ គឺជាកំណត់ពេលព្រះអាទិត្យដើរ ត្រង់ចំពីលើក្បាលត្រូវនិងខែចេត្រ ជារដូវក្ដៅដែលខ្មែរប្រារព្ធពិធី បូជាព្រះអាទិត្យ ជាគូគ្នានិងខែកត្តិកដែលខ្មែរនាំគ្នាធ្វើ បូជាព្រះចន្ទ ដូចធ្វើពិធីបុណ្យអកអំបុក បណ្ដែតប្រទីតជាដើម ។
- អាយ័នចង្រ្កាន្ក គឺបានកំណត់ពេលព្រះអាទិត្យដើរឈៀងពីលើក្បាលត្រូវនិងពេលដែលព្រះអាទិត្យនៅចំផ្ទៃពេញបូរមីខែកត្តិក ។ នាពេលនោះខ្មែរប្រារព្ធពិធីបុណ្យសំពះព្រះខែ ដែលពេញនោះខ្មែរពីជំនាន់មួយទៅជំនាន់ដើមនិយមមកប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីតែម្ដង ។
ខ្មែរចូលឆ្នាំរយៈពេល ៣ថ្ងៃ ថ្ងៃនីមួយៗមានឈ្មោះដូចតទៅ
- ថ្ងៃទី១ ហៅថាថ្ងៃមហាមហាសង្រ្កាន្ដ
- ថ្ងៃទី ២ ហៅថាថ្ងៃវារៈវណបទ
- ថ្ងៃទី ៣ ហៅថាថ្ងៃឡើងស័ក ជាសេ្ដចថ្ងៃ ឬ ជាថ្ងៃល្អ ។