Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអង្គការសុខាភិបាលលោក ( WHO ) បានលេចជារូបរាងឡើងនៅថ្ងៃ ខែ ឆ្នាំណា ? ក្នុងខណៈពេលណា ?

២. តើធនាគារពិភពលោកមានបណ្តុំស្ថាប័នប៉ុន្មាន ?អ្វីខ្លះ ?
៣. តើសមាគមន៍អភិវឌ្ឍន៍អន្តរជាតិ ( IDA ) បានបង្កើតនៅឆ្នាំ ណា ? ក្នុងនាមជាអ្វី ? ហើយបន្ទុក នៃធនធានរបស់ IDAបានមកពីប្រភពណា ?

៤. ដើម្បីខ្ចីលុយពី IDA តើប្រទេសនីមួយៗត្រូវបំពេញនូវលក្ខខណ្ឌប៉ុន្មាន ?

៥. តើឥណទានរបស់ IDA មានរយៈពេលប៉ុន្មានឆ្នាំ ? ហើយឥណទាននេះមានលក្ខណៈខុសពីកម្ចីរបស់ធនាគារដូចម្តេច ?

ចម្លើយ

១. អង្គការសុខាភិបាលពិភពលោក ( WHO ) បានលេចជារូបរាងឡើងនៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ១៩៤៨ ។ ក្នុងខណៈពេលដែលមានរដ្ឋជាសមាជិក របស់អង្គការសហប្រជាជាតិចំនួន២៦ បានផ្តល់សច្ចាប័នលើរដ្ឋធម្មនុញ្ញរបស់ខ្លួនកាលបរិច្ឆទខាងលើបានចាត់ទុកជា ទិវាសុខាភិបាលពិភពលោកជារៀងរាល់ឆ្នាំ ។

២. ធនគារពិភពលោក គឺមានបណ្តុំនៃស្ថាប័នចំនួន ៤គឺ ៖

  • ធនាគារអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍ និងការស្ថាបនាឡើងវិញ ( IBRD , International Bank for Revonstruction and Development ) បានបង្កើតឡើងនៅឆ្នាំ ១៩៤៥ ។
  • សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ( IFC , International Finance Comporation )  បានបង្កើតឡើងនៅឆ្នាំ ១៩៥៦ ។
  • សហគមន៍អន្តរជាតិ IDA , Internatinal Development Association ) បានបង្កើតឡើងនៅឆ្នាំ ១៩៦០ ។
  • ទីភ្នាក់ងារធានារ៉ាប់រង ( MIGA , Multilateral Investment Guarante Agency ) ការវិនិយោគទុនពហុភាគី បានបង្កើតឡើងនៅឆ្នាំ ១៩៨៨ ។ គោលដៅជារួមរបស់ស្ថាប័នទាំង៤នេះ គឺការកាត់បន្ថយភាពក្រីក្រ និងការធ្វើឲ្យកម្រិតជិវភាពរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើងដោយជំរុញការគាំទ្រនៃការលូតលាស់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍​ ។

៣. សមាគមន៍អភិវឌ្ឍន៍អន្តរជាតិ ( IDA ) បានបង្កើតនៅឆ្នាំ ១៩៦០ក្នុងនាមជាសាខានៃធនាគារ ពិភពលោក ។ ហើយបន្ទុកនៃធនធានរបស់ IDA គឺបានមកពីប្រភពបី ៖

១. ការផ្ទេរពីការចំនេញជាប្រាក់សុទ្ធពីធនគារពិភពលោក ។

២. មូលនិធិក្នុងរូបិយវត្ថុអាចប្តូរបាន ដែលកំណត់ដោយសមាជិកនៃ IDA ។

៣. ការចូលរួមវិភាគទានពីសមាជិកអ្នកមាននៃ IDA  ។

៤. ដើម្បីខ្ចីលុយពី IDA ប្រទេសនីមួយៗត្រូវបំពេញនូវលក្ខខណ្ឌចំនួន ៤គឺ ៖

១. ប្រទេសនោះជាប្រទេសក្រីក្រ ( ក្រិតនៃភាពក្រីក្រ ) គឺប្រាក់ចំនូលប្រចាំឆ្នាំ របស់មនុស្សម្នាក់ប្រហែល ៨០០ដុល្លារសហរដ្ឋអាមេរិក ( អត្រាដុល្លារក្នុងឆ្នាំ ១៩៩២ ) ។

២. ប្រទេសនោះត្រូវមានស្ថេរភាព សេដ្ឋកិច្ចហិរញ្ញវត្ថុ និងនយោបាយគ្រប់គ្រាន់ដើម្បីទទួលប្រាក់កម្ចីក្នុងរយៈពេលវែងសម្រាប់ការអភិវឌ្ឍន៍ ។

៣​. ប្រទេសនោះមិនជួបបញ្ហាលំបាកសមតុល្យនៃការចំនាយហើយមានលទ្ធភាពន្តិចបន្តួចក្នុងការរកប្រាក់សម្រាប់ការប្តូរប្រាក់អន្តរជាតិគ្រប់គ្រាន់ ដើម្បីសងនូវប្រាក់ជំពាក់ទាំងអស់ដែលបានសន្យា ក្នុងរយៈពេលនៃកិច្ចព្រមព្រៀង ។

៤.​គោលនយោបាយរបស់ប្រទេសនោះ ត្រូវការឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្ត សម្រាប់ការអភិវឌ្ឍន៍ ។

៥. ឥណទានរបស់ IDA មាន​រយៈពេលពី ៣៥ឆ្នាំទៅ ៤០ឆ្នាំហើយឥណទាននេះ មានលក្ខណៈខុសពីកម្ចីរបស់ធនាគារគឺគ្មានការប្រាក់លើកលែងតែការចំណាយទៅលើរដ្ឋបាល ។ ការចំណាយសំខាន់ៗមិនបានអនុវត្តន៍រហូតបន្ទាប់ពីរយៈពេលដ៏សមរម្យមួយគឺ ១០ឆ្នាំ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login