2018-12-06 12:54
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើអង្គការការងារអន្តរជាតិ ILO បានបង្កើតឡើងនៅឆ្នាំណា ? ក្រោមសន្ធិសញ្ញាអ្វី ?
២. តើការងារអង្គការ ILOគឺអ្វី ?
៣. តើគោលបំណងរបស់ អង្គការស្បៀងអាហារពិភពលោកគឺមានអ្វីខ្លះ ?
៤. តើគោលដៅអាទិភាពរបស់អង្គការ UNESCOជាអ្វី ?
៥. ដើម្បីសម្រេចគោលដៅតើអង្គការ UNESCOខិតខំប្រឹងប្រែងលើអ្វី ?
ចម្លើយ
១. អង្គការការងារអន្តរជាតិ ( ILO , International Labor Organization ) បានបង្កើតឡើងនៅឆ្នាំ ១៩១៩ក្រោមសន្ធិសញ្ញានៃទីក្រុងវ៉ែកសៃ ( Treaty of Versailles ) ។ អង្គការនេះជាស្ថាប័នស្វយ័តមួយ ហើយបានចូលរួមជាមួយសង្គមប្រជាជាតិបានបង្កើតឡើងវិគតាមរយៈកិច្ចព្រមព្រៀងមួយដែលបានអនុម័តនៅឆ្នាំ ១៩៤៦ ។ អង្គការ ILO បានក្លាយទៅជាទីភ្នាក់ងារឯកទេសទីមួយហើយបានចូលរួមជាមួយអង្គការសហប្រជាជាតិ ។
២. ការងារអង្គការ ILO គឺជួយលើកតម្កើងយុត្តិធម៌សង្គមដល់មនុស្ស ដែលកំពុងធ្វើការងារនៅគ្រប់ទីកន្លែង ។ អង្គការនេះបានបង្កើតផលគោលនយោបាយអន្តរជាតិ និងកម្មវិធីសម្រាប់ជួយធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងការរស់នៅរបស់ពួកគេ ។ អង្គការនេះក៏បានបង្កើតស្តង់ដារ នៃពលកម្មអន្តរជាតិ ដោយផ្តល់ការណែនាំដើម្បីបម្រើដល់អាជ្ញាធរជាតិក្នុងការអន្តរជាតិ ក្នុងការអនុវត្តន៍គោលនយោបាយនោះ ។ ILO ក៏បានអនុវត្តកម្មវិធីនៃប្រតិបត្តិការបច្ចេកទេស យ៉ាងទូលំទូលាយដើម្បីជួយដល់រាជរដ្ឋាភិបាលក្នុងការរៀបចំគោលនយោបាយប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ការអនុវត្តជាក់ស្តែងនិងជួយជម្រុញដល់ការបណ្តុះបណ្តាលការអប់រំ និងការស្រាវជ្រាវដើម្បីធ្វើការខិតខំប្រឹងប្រែងនេះជឿនលឿនទៅមុខ ។
៣. គោលបំណងរបស់ អង្គការស្បៀងអាហារពិភពលោកគឺមាន ៖
៤. គោលដៅអាទិភាពរបស់អង្គការ ( UNESCO , United Nations Educational Scientific and Cultural Organization ) គឺជួយឲ្យមានសន្តិភាព និងសន្តិសុខលើពិភពលោកដោយជម្រុញសហប្រតិបត្តិការរវាង ប្រទេសបារាំងអស់តាមរយៈអប់រំវិទ្យាសាស្រ្តនិងវប្បធម៌ ។
៥. ដើម្បីសម្រេចគោលដៅអង្គការ UNESCO ខិតខំប្រឹងក្នុងការ
លើកតម្កើងវប្បធម៌ នៃសន្តិភាពការអភិវឌ្ឍន៍និងការគាំទ្រដល់មនុស្សជាតិ ។ អង្គការនេះបានបង្កើតពាក្យស្លោកថា ការអប់រំសម្រាប់ទាំងអស់គ្នា និងការលើកតម្កើង ការស្រាវជ្រាវលើបញ្ហាបរិស្ថានតាមរយៈកម្មវិធីវិទ្យាសាស្រ្តអន្តរជាតិ និងលើកតម្លៃវប្បធម៌របស់ជាតិនីមួយៗ និងការរៀបចំមរតកវប្បធម៌ដើម្បីទាក់ទាញយកផលប្រយោជន៍ ជាតិបរមាពីទំនើបភាវូបនីយកម្ម ដោយគ្មានបាត់បង់អន្តរសញ្ញាណនៃវប្បធម៌និងភាពផ្សេងៗគ្នា ។ អង្គការនេះបានជម្រុញសកម្មភាពក្នុងការដោះស្រាយបញ្ហា ដែលប្រឈមមុខចំពោះយុវជនដូចជា ការអប់រំសម្រាប់ការពារមេរោគអេដស៍ ( AIDS ) ។