សកម្មភាពដែលជាអបាយមុខបួនយ៉ាងនោះគឺ ៖
- ល្បែងស្រី គឺការប្រព្រឹត្តអំពើអនាចារក្នុងកាមគុណ ក្បត់និងប្រពន្ធកូន
- ល្បែងស្រា គឺការចូលចិត្តសេពនូវសុរានិងគ្រឿងញៀនស្រវឹងដើម្បីកំសាន្តចិត្ត
- ល្បែងស៊ីសង គឺសេចក្តីឈ្លក់វង្វេងនឹងល្បែងបៀប៉ោង ស៊ីសងគ្រប់ប្រភេទ មិនអាចផ្តាច់បាន
- អំពើពាល គឺការប្រព្រឹត្តខុសបែបបទ ល្មើសនឹងច្បាប់ ដូចជា ឆក់ ប្លន់ កាប់សម្លាប់ ។
អំពើអបាយមុខទាំងបួននេះ មិនគួរជាទីប្រព្រឹត្តរបស់យុវវ័យទេព្រោះ ៖
- សតិបញ្ញាចុះខ្សោយ សិក្សាមិនបានល្អ មិនបានវែងឆ្ងាយបាត់បង់កិត្តិយសផ្ទាល់ខ្លួន កិត្តិយសគ្រួសារ និងសង្គមជាតិ
- បាត់បង់សណ្តាប់ធ្នាប់សង្គម “បង្កភាពអាណាធិបតេយ្យក្នុងសង្គម”
- ត្រូវប្រឈមមុខនឹងជំងឺផ្សេងៗពិសេសជំងឺសង្គម “អេដស៍” ។