ភ្នំដែលមានកម្ពស់ខ្ពស់បំផុតនៅក្នុងពិភពលោកគឺ ភ្នំអេវីរេស (Everest) ដែលមានកម្ពស់ ៨៨៤៨ ម៉ែត្រ ។ ក្រៅពីភ្នំអេវីរេសេ នៅមានភ្នំ មួយចំនួនទៀតដូចជា ៖
- ភ្នំ ទ្រូតាហ្គីរី (Dhaulagiri) ភ្នំកានចិន សុនហ្គា (Kanchensunga) និងភ្នំអាណាព្វណា (Annapurna) ដែលឋិតនៅលើជួរភ្នំហិមាល័យ (Himalayas) ដែលមានកម្ពស់លើស ៨០០០ម៉ែត្របន្តិច ។ ជួរភ្នំនេះនៅជាប់មួយព្រំប្រទល់រវាង ប្រទេសចិននិងឥណ្ឌា ។
- ភ្នំអាកុងកាកា (Aconcagua) នៅអាសង់ទីនមានកំពស់ ៦៩៦០ម៉ែត្រ និងភ្នំដទៃមានកម្ពស់លើស ៦០០០ម៉ែត្រ បន្តិចបន្ទូច ។
- ភ្នំម៉ាកគិនលើ (Mckinley)នៅអាឡាស្កាដែលមាន កម្ពស់ ៦១៩៤ម៉ែត្រ
- ភ្នំគីលីម៉ាន់ចារ៉ូ (Kilimanjaro)នៅកេនីញ៉ាមានកម្ពស់ ៥៨៩៥ម៉ែត្រ ។
- ភ្នំវិនសុន (Vinson) នៅអង់តាកទិចមានកម្ពស់៥១៤០ម៉ែត្រ
- ភ្នំស (Mont Blanc) ដែលមានកម្ពស់ ៤៨១០ម៉ែត្រ ដែលមានកម្ពស់ខ្ពស់បំផុតនៅអឺរ៉ុប ។