មុននឹងកើតស្យង់ពេញលក្ខណៈស្យង់បានឆ្លងកាត់បីដំណាក់សំខាន់ៗគឺ ៖
- ដំណាក់ទី១ ឬដំនាក់ទេវរកិទ្យា គឺជាដំនាក់ដែលមនុស្សមានជំនឿលើអាទិទេព និងទេវៈ ។ ក្នុងជំនាក់នោះ គំនិតមនុស្សបានចាត់ទុកបាតុភូតធម្មជាតិទាំងអស់ជាភ្នាក់ងារអភិធម្មជាតិ ។
- ដំនាក់ទី២ ឬដំនាក់ស្តិរូបវិជ្ជា ជាដំនាក់ដែលមនុស្សមានជំនឿលើកំលាំងអរូបីផ្សេងៗ ដូចជាខ្មោច ពញ្រាយ បិសាច អារក្ស អ្នកតា... ដែលគេអនុម័តតែងកើតមានជាមួយភាវធម្មជាតិ ហើយមានទឹកចិត្ត និងកំលាំងដូចមនុស្សបេះបិទ ។
- ដំនាក់ទី៣ ឬដំនាក់វិជ្ជមាន ឬដំនាក់ស្យង់ជាដំនាក់ចុងក្រោយបំផុត ដែលមនុស្សទើបនឹងមកដល់ ៣ រឺ៤ សតវត្សចុងក្រោយនេះហើយដេលមនុស្សលែងមានជំនឿលើកំលាំងអរូបីទៀត និងបែរមកសិក្សាយ៉ាងល្អិតល្អន់ រាវរកច្បាប់ពិតៗនៃបាតុភូតវិញ ដែលជុំរុញអោយស្យង់កើតឡើង ។