ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនាដែលមានវត្តមាននៅក្នុងនប្រទេសកម្ពុជាមានការវវិត្តដូចជាខាង ៖
ចុងស.វទី ៩ ( គ.ស ៨៨៩ ) ការគោរពនិកាយឥសូរជាធំនៅដដែល តែព្រះរាជានាពេលនាពេលនោះគឺព្រះបាទយសោវរ្ម័យនទី ១ បានប្រោសប្រណីដល់ពុទ្ធសាសនាដែរ ។
ដល់ចុងស.វទី ១២ ក្នុងរាជព្រះបាទសុរិយាវរ្ម័នទី ២ នៅស.វទី ៣ ពុទ្ធសាសនាចំរើនលូតលាស់ម្ដងវិញ ។ ពិធីទេវរាជត្រូវជំនួសដោយពិធីពុទ្ធរាជ តែសាសនាដទៃទៀតក៏នៅតែមានវត្តមានដែរ គ្រាន់តែពុំសូវមានអានុភាព ។
ដល់ចុងស.វទី ១៣ ពុទ្ធសាសនាមហាយានសាបទៅរហូតដល់ស.វ ទី ១៤ ព្រហ្មញ្ញសាសនាក៏សាបបាត់បង់ទៅទៀត នៅសល់តែពិធីខ្លះ នៅក្នុងព្រះរាជវាំង ពុទ្ធសាសនាហីនយានដែលបានចូលមកដល់តាំងពីស.វ ទី១២ ក៏ចាប់លូតលាស់ដុះដាលរហូតមកដល់សព្វថ្ងៃ ។
សព្វថ្ងៃនេះទោះបីព្រហ្មញ្ញសាសនាពុំមានអត្ថិភាពក៏ដោយក៏ឥទ្ធិពលនៃសាសនានេះនៅតែមានក្នុងទំនៀមទម្លាប់ប្រពៃណីជនជាតិខ្មែរ ។ មិនតែប៉ុណ្ណោះព្រហ្មញ្ញសាសនាបានជិះឥទ្ធិពល និងរលាចូលទៅក្នុងវត្តអារាម និងទំនៀមទម្លាប់ខាងព្រះពុទ្ធសាសនាថែមទៀតផង ។