Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


       ក្រោយពីព្រះពុទ្ធចូលបរិនិព្វានបាន ២០០ ឆ្នាំមានការប៉ះទង្គិចគ្នារវាងព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ។ ពុទ្ធសាសនាមានវិន័យតឹងតែងដែលអ្នកសិក្សាបួសរៀនបានសម្រេចបំណងដោយកំរ ។ ឯព្រហ្មញ្ញសាសនាវិញឃើញថាឆាប់បានដល់គោរពដៅជាង ។ ដោយមូលហេតុនេះគណៈសង្ឃខាងពុទ្ធសាសនាខ្លះបានបែងចេញពីពុទ្ធសាសនាហើយបានកែប្រែលទ្ធិឪ្យឆាប់បានសម្រេចត្រើយកុំឪ្យចាញ់មនុស្សបានច្រើន​ធ្វើឪ្យមនុស្សឆាប់បានសម្រេចច្រើនគ្នា ។

        មូលហេតុមួយទៀតគឺមានអ្នកកាន់ព្រះពុទ្ធសាសនាខ្លះចង់ឪ្យមានអាទិទេពអង្គុយណាមួយនៅជួយគ្រប់គ្រង់ជានិច្ចដូចជានៅក្នុងព្រហ្មញ្ញសាសនាដែរ ។ ដូចនេះហើយបានជាពុទ្ធសាសនាមហាយានតួអង្គព្រះពោធិសត្វនៅជួយគ្រប់គ្រង ឧទាហរណ៍ ដូចជាអវតាសលោកិស្វរៈឬ លោកេស្វរៈពោធិសត្វមញ្ចុស្រីជាដើម ។

ព្រះពុទ្ធសាសនាមហាយាន និងហីនយានមានលក្ខណៈខុសគ្នាដូចតទៅ ៖

  • មហាយាន្ត មានន័យថាយានធំអាចផ្ទុកសត្វលោកច្រើនគ្នា ដើម្បីដឹកនាំឆ្ពោះទៅកាន់រំលត់ទុក្ខគឹព្រះនិព្វាន ។ ពុទ្ធសាសនាមហាយានមានវិន័យធូរស្រាលអាចស្លៀកខោ និងអាវ ។ តែអស់សង្គត់ធ្ងន់តែទៅសលើការអប់រំចិត្ត ។ និកាយនេះគោរពលទ្ធិអាចវិលយវាទ តែប្រតិបត្តិពាក្យសំដីត្រូវគ្រូអាចារ្យរបស់ខ្លួនតៗគ្នា ដោយមិនគោរពព្រះត្រៃដកដែលជាពាក្យសំដីរបស់ព្រះពុទ្ធទេ​ ។ អ្នក​ប្រាជ្ញាខាងពុទ្ធសាសនាមហាយានបានបង្កើតគម្ពីរប្លែកពីព្រះតៃបិដកដូចជាគម្ពីរសទ្ធម្មបណ្ឌិរឹកគម្ពីរលង្កាតារសូត្រ និងគម្ពីរប្រាជ្ញាបារមិតា ដែលសុទ្ធតែចរឹកភាសាសំស្រកឹតទាំងអស់ ។
  • និកាយហិននយាន មានន័យថាយានតូចចង្អៀតដែលផ្ទុកមនុស្សសត្វបានតិច មានវិធីតឹងតែងដោយគោរពតាមគម្ពីរព្រះត្រៃបិដរ ដែលសរសរជាភាសាបាលីជាធំ ។ ពុទ្ធសាសនាហីនយានបានអស់អប់រំទូន្មានកាយ វាចា ចិត្ត ឪ្យបានល្អត្រឹមត្រូវ ស្រគត់ស្រគំ ។ បុព្ធជិតជពុំមានសិទ្ធស្លៀកខោ ពាក់អាវ គឹគ្រប់ឃ្មុំចឹវរពណ៌លឿង  ។ ព្រះពុទ្ធសាសនាហីនយានបានសំដែងថាខ្លួនទីពឹងខ្លួន គឺកុសលដែលអ្នកបានធ្វើនាំអ្នកនោះឪ្យរួចចាត់ទុក្ខ ។ ឯមហាយាន្ដវិញបានសំដែងថាកុសលរបស់ខ្លួនអាចនឹងផ្សាយដល់អ្នកដទៃទៀតបានដែរ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login