សិទ្ធិនារីខ្មែរមួយចំនួនដែលគេពុំទាន់គោរពឲ្យបានត្រឹមត្រូវនោះមានដូចជា ៖
- ស្ត្រីខ្មែរពុំទាន់ទទួលបានអាហារត្រឹមត្រូវ និងគ្រប់គ្រាន់តាមកម្រិតអាហារូបត្ថម្ភនៅឡើយ
- ស្ថានភាពសុខភាពស្រ្តីជាមាតាត្រូវទទួលរងគ្រោះដោយជំងឺឆ្លងកាត់ផ្សេងៗ កម្លាំងចុះខ្សោយ ដោយសារមានកូនញឹក ឬច្រើនពេក
- ម្តាយ និងទារកខ្លះត្រូវស្លាប់ពេលមានផ្ទៃពោះ ឬពេលសម្រាលដោយខ្វះជំនួយសង្គ្រោះទាន់ពេលវេលា ។
- ស្រ្តីខ្មែរជាមាតាច្រើនទទួលរងគ្រោះថ្នាក់ដល់ជីវិតដោយឆ្លងជំងឺកាមរោគ និងជំងឺអេដស៍ពីប្តីដែលទៅសប្បាយភ្លើតភ្លើន ក្បត់ចិត្តប្រពន្ធនៅផ្ទះ
- ស្ត្រីខ្មែរត្រូវរងគ្រោះដោយអំពើហិង្សា ការរំលោភផ្សេងៗពីសំណាក់ប្តីអមនុស្សធម៌ ។