អំពើហិង្សាជាការបៀតបៀនគ្នាការប្រព្រឹត្តិអាក្រក់ដាក់គ្នាទៅតាមផ្លូវកាយ ផ្លូវវាចា និងផ្លូវចិត្ត ។ អំពើហិង្សាបណ្តាលមកពីមូលហេតុដូចជា ៖
- ស្រវឹង ភ្លេចភ្លាំងស្មារតី ប្តូរចរិត
- គ្រឿងញៀន បាត់បង់ស្មារតី ទប់អារម្មណ៍មិនបាន
- ចាញ់ល្បែង មួម៉ៅ តប់ប្រមល់
- ភាពក្រីក្រ ទ័លក្រ ខឹងមួម៉ៅ
- និកម្មភាព គេបណ្តេញពីការងារ
- ចរិតមនុស្ស កាចសាហាវយង់ឃ្នង ក្រេវក្រោធ ប្រច័ណ្ឌ
- អាពាហ៍ពិពាហ៍វ័យក្មេង នៅឆេវឆាវ ល្ងង់ខ្លៅ
- អវិជ្ជា អនអក្ខរភាព
- ការរើសអើង ទស្សនៈផ្ទុយគ្នា
- កិលេសតណ្ហា ។