ជំរឿនមានអត្ថប្រយោជន៍យ៉ាងច្រើនដូចជា ៖
- ប្រមូលទិន្នន័យ ដើម្បីស្វែងយល់ពីទិដ្ឋភាពប្រជារាស្ត្រ អត្រាកំណើតមរណៈ តំហយចុះ អត្រាអនក្ខរជន អត្រាភាពក្រីក្រ បញ្ហាសេដ្ឋកិច្ច និងសង្គមកិច្ចក្នុងសង្គមជាតិនាពេលបច្ចុប្បន្ន និងបណ្តាមូលហេតុផ្សេងៗទៀតដែលពាក់ព័ន្ធ
- ចង្អុលបង្ហាញជាមូលដ្ឋាន វិភាគលើស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ហើយព្យាករណ៍ទស្សន៍ទាយអំពីទំហំនៃតម្រូវការរបស់ប្រជាពលរដ្ឋទាពេលអនាគតដើម្បីឲ្យស្ថាប័នជំទាញផ្តល់យោបល់ជូនរដ្ឋាភិបាល និងមូលដ្ឋានសម្រាប់រដ្ឋាភិបាលដើម្បីធ្វើការសម្រេចចិត្តប្រកបដោយសុភវិនិច្ឆ័យសមហេតុសមផល ។
- សាងផែនការអភិវឌ្ឍលើគ្រប់វិស័យឲ្យបានត្រឹមត្រូវច្បាស់លាស់គ្រប់ជ្រុងជ្រោយធានាបានស្ថិរភាព តុល្យភាព និងចំទិសដៅតម្រូវការចាំបាច់ ដើម្បីសុពលភាពសង្គម ។
- ផ្តល់លទ្ធភាពដល់សហគមន៍អន្តរជាតិ ស្ថានទូតនៃបណ្តារប្រទេសជាមិត្តអង្គការក្រៅរដ្ឋាភិបាល អង្គការអន្តរជាតិ ទីភ្នាក់ងារសហប្រជាតិ អ្នកពាក់ព័ន្ធកម្មវិធីជំនួយអភិវឌ្ឍ ដើម្បីកំណត់គោលដៅការងាររបស់ខ្លួនបានល្អប្រសើរ និងចំទិសដៅ ។ អាចដាក់ជាគោលដៅការងាររបស់ខ្លួនបានល្អប្រសើរ និងចំទិសដៅផងដែរ ។
- បង្កលក្ខណៈងាយស្រួលដល់វិនិយោគក្នុងស្រុក និងបរទេសបណ្តាក់ទុនរកស៊ី និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រកចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គមជាតិ ។