ទង្វើវិភាពលើសីលញាណបានលិចឡើងនូវទស្សនៈពីរគឺៈ
- សីលវិនិច្ឆ័យៈ គឺជាធាតុបញ្ញានៃញាណ ដែលញុំាងចិត្តអោយពិចារណានិងអោយតំលៃទៅលើសកម្មភាពដូចជាការវិនិច្ឆ័យទៅលើករណីកិច្ចលើសិទ្ធលើច្បាប់លើទំនួលខុសត្រូវរបស់បុគ្គល ។ល។
- សីលសញ្ចេតនាៈ គឺជាធាតុវរទនានៃញាណ ដែលនៅជាមួយសីលវិនិច្ឆ័យដូចជាការស្រឡាញ់កុសល ស្អប់កុសល ការពេញចិត្តវិប្បដិសារៈចំពោះខ្លួនឯង ការគោរពរាប់អាន រឺការប្រមាថអ្នកដទៃ ។ល។ អាចរាប់បញ្ចូលទាំងសញ្ចេតនា តំកើង កិតិ្តយសនិងសញ្ចេតនាគោរពខ្លួនឯងផងដែរ ។