ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក្រៅពីជំនឿខាងសាសនា តើមនុស្សត្រូវបោះបង់ឈប់រវល់ស្វែងរកកុសលចំបងដែលជាការស្រុះស្រួលគ្នារវាងសុភមង្គល និងគុណធម៌រឺក៏ត្រូវជ្រើសយកមួយណាក្នុងចំណោមសីលវិជ្ជាមួយ អំពីកុសលដែលដាច់ឆ្ងាយពីសីលវិជ្ជាពិតប្រាកដនិងសីលវិជ្ជាមួយអំពីករណីកិច្ចដែលមិនគិតដល់សុភមង្គល ? តាមពិតគុណធម៌ មិនឋិតនៅដាច់ស្រលះពីសុភមង្គលឡើយ ។ ដូចនេះករណីយកិច្ចក៏ជាកុសលមួយដែរ ។ ឯមុខងារពិតរបស់វិចារណញាណគឺពិនិត្យមើលតំលៃពិតប្រាកដដមទៃកុសលទាំងអស់ ដែលមានបំនានហាក់ទាក់ទងជិតស្និទ្ធទៅនឹងការប្រព្រឹត្តរបស់យើង ។ នោះគឺគតិវិញ្ញូនូវការអោយតំលៃបានត្រឹមត្រូវដល់កុសលនិងអកុសលហើយន័យនេះគេត្រូវតែញែកគតិញ្ញូអោយដាច់ស្រលះពីសីលវិជ្ជាដេលជាការតំរូវនូវករណីយកិច្ចដោយឥតលក្ខ៍ខណ្ឌ ។ សីលទ្រឹស្តីទាក់ទងទៅនឹងវិចារណញាណប្រតិបត្តិ ឯសីលប្រតិបត្តិទាក់ទងនឹងវិចារណញាណទ្រឹស្តីវិញ ។