Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សីលទី៥របស់ព្រះពុទ្ធសាសនា បានហាមមនុស្សមិនឱ្យសេពគ្រឿងស្រវឹងមាន ស្រាជាដើម ព្រោះស្រានាំផលវិបាកអាក្រក់ដូចជា ៖

ក. បំផ្លាញសុខភាព ៖ ធ្វើឱ្យសុខភាពមនុស្សឆាប់ទ្រុឌទ្រោមនាំមកនូវជំងឺផ្សេងទៀតដូចជា រោគរលាកក្រពះ​ រោគថ្លើម ញ័រដៃជើងសរសៃប្រសាទនាំឱ្យខូចប្រព័ន្ធការពាររបស់សរីរាង្គ ។ល។

ខ. បំផ្លាញថវិកាទ្រព្យធន ៖ ចំណាយឥតប្រយោជន៍ចំណាយលើរបស់មិនចាំបាច់ចំណាយថវិកាទិញប្រភពជំងឺ ចំណាយលើការព្យាបាលជំងឺដែលបណ្តាលមកពីស្រានាំឱ្យប៉ះពាល់ដល់ជីវភាពរស់នៅធ្លាក់ខ្លួនក្រ ។

គ. ខ្ជះខ្ជាយពេលវេលា ៖ ចំណាយពេលវេលាដ៏មានតម្លៃលើការរផឹកស៊ីនិងក្រោយពេលផឹកស៊ី (សំរាកពេលស្រវឹង)ខាតពេលវេលាធ្វើការឬប្រកបមុខរបរភ្លេចការងារមិនចេះទាញផលប្រយោជន៍ពីពេលវេលា ។

ឃ. បាត់បង់សេចក្តីថ្លៃថ្នូរ ៖ ស្រានាំឱ្យភ្លេចក្លាំងកាត់ការចងចាំបាត់សតិធ្វើឱ្យមនុស្សមានអាកប្បកិរិយាច្រងេងច្រងាងបាត់បង់ការអៀនខ្មាស់បាត់ម្ចាស់ការប្តូរចរិតហ៊ានប្រព្រឹត្តអំពើមិនគប្បីខុសទម្លាប់ប្រក្រតីជាហេតុនាំឱ្យធ្លាក់ក្នុងទីថោកទាប ។

ង. នាំឱ្យកើតជម្លោះ ៖ ស្រាធ្វើឱ្យមនុស្សក្លាហានខុសបែបបទមានក្អេងក្អាងឆាប់ប្រកាន់មិនចេះអត់ធ្មត់ជាហេតុនាំឱ្យកើតជម្លោះអំពើហិង្សាដែលមានពេលខ្លះអាចមានសម្លាប់គ្នាទៀតផង ។ ពេលខ្លះស្រានាំឱ្យមានផលវិបាកក្នុងសង្គមថែមទៀតដូចជា ចោរកម្ម ការប្រព្រឹត្តអាណាចារ ការរំលោភបំពាន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login