គោលការណ៍ និងវត្ថុបំណងអង្គការសមាគមអាស៊ានមាន ៖
- ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សន្ដិភាព វប្បធម៌ក្នុងតំបន់ដោយឈរលើស្មារតី សាមគ្គីភាព និងសមធម៌
- ជំរុញឪ្យមានស្ថេរភាព សន្ដិសុខ និងសន្តិភាពក្នុងតំបន់ តាមរយៈការគោរពយុត្តិធម៌និងគោរពការណ៍ច្បាប់ដទៃទៀត ក្នុងទំនាក់ទំនងរវាងប្រទេស ក្នុងតំបន់និងក្នុងធម្មនុញ្ញសហប្រជាជាតិ
- ជំរុញសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមក លើការងារជាផលប្រយោជន៍ រួមក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ បច្ចេកវិទ្យា វិទ្យាសាស្រ្ដ និងរដ្ឋភិបាល
- ជំរុញសហប្រតិបត្តិការឪ្យកាន់តែមានប្រសិទ្ធិភាព ក្នុងបម្រើបម្រាស់វិស័យកសិកម្មនិងឧស្សាហកម្ម ។ ការពង្រីកពាណិជ្ជកម្ម រួមមានការសិក្សាពីបញ្ហា ពាណិជ្ជកម្មអន្តរជាតិ លើមុខទំនិញប្រើប្រាស់ កំណែលំអមធ្យោបាយគមនាគមន៍ ដឹកជញ្ជូន និងការលើកកំពស់ជីវភាពប្រជាពលរដ្ឋ
- ជំរុញឪ្យមានការសិក្សា ស្រាវជ្រាវ អំពីតំបន់តំបន់អាស៊ីអាគ្នេយ៍
- រក្សាកិច្ចសហប្រតិបត្តិការជិតសិ្នទ្ធ និងមានផលប្រយោជន៍ជាមួយអង្គការអន្តរជាតិ នានា និងអង្គការដែលមានសា្រប់ក្នុងតំបន់
ប្រទេសទាំង ១០ នៃសមាគមអាស៊ានមានដូចជា ៖
- ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី ៨ សីហា ១៩៦៧
- ប្រទេសម៉ាឡេស៊ី ថ្ងៃទី ៨ សីហា ១៩៦៧
- ប្រទេសហ្វីលីពីន ថ្ងៃទី ៨ សីហា១៩៦៧
- ប្រទេសសិង្ហបុរី ថ្ងៃទី ៨ សីហា ១៩៦៧
- ប្រទេសថៃ ថ្ងៃទី ៨ សីហា ១៩៦៧
- ប្រទេសព្រុយណេ ថ្ងៃទី ៧ មករា ១៩៨៥
- ប្រទេសវៀតណាម ថ្ងៃទី ២៨ កក្កដា ១៩៩៥
- ប្រទេសឡាវ ថ្ងៃទី ២៣ កក្កដា ១៩៩៧
- ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី ២៣ កក្កដា ១៩៩៧
- ប្រទេសកម្ពុជា ថ្ងៃទី ៣០ មេសា ១៩៩៩ ។