Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. ឈ្មោះផ្សេងៗដែលប្រើនៅក្នុងអាស៊ាន​មានអ្វីខ្លះ ?

២. តើអក្សរកាត់ CLMV មានន័យដូចម្ដេច ?

៣. តើគោលការណ៍ និងវត្ថុបំណងអង្គការសមាគមអាស៊ានមានអ្វីខ្លះ ? រាប់ឈ្មោះប្រទេសទាំង ១០ សមាគមន៍អាស៊ាន និងថ្ងៃ ខែ និងឆ្នាំដែលចូល ?

៤. តើប្រទេសឡាវស្ថិតក្រោមអាណានិគមប្រទេសណា ? ពីឆ្នាំណា ? ទទួលបានឯករាជ្យឡើងវិញនៅឆ្នាំណ ? ចូលសមាជិកអង្គការសហប្រជាតិ និងសមាជិកអាស៊ាននៅថ្ងៃខែ ឆ្នាំណា ? ហើយមានដៃគូពាណិជ្ជកម្មជាមួយប្រទេសណាខ្លះ ?

៥. តើគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម មានអ្វីខ្លះ ?

ចម្លើយ

. ឈ្មោះផ្សេងៗដែលប្រើនៅក្នុងអាស៊ាន ៖

  • អាស៊ាន+ ១ មានន័យថាប្រទេសសមាជិកអាស៊ានទាំង ១០ បូកជាមួយប្រទេសឥណ្ឌា ។
  • អាស៊ាន + ២​ មានន័យថាប្រទេសអាស៊ានទាំង ១០ បូកជាមួយនិងប្រទេសញូហ្សេឡិន និងប្រទេសអូស្ដ្រាលី ។
  • អាស៊ាន​+ ៣ មានន័យថាប្រទេសអាស៊ានទាំង ១០ រួមជាមួយប្រទេសអាស៊ីបូព៌ាចំនួនបីគឺប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ។
  • អាស៊ាន -៥ ជាឈ្មោះគេសំដៅលើប្រទេសស្ថាបនិកអាស៊ានទាំង ៥ ប្រទេសគឹប្រទេសឥណ្ឌូនេស៊ី  ប្រទេសថៃ ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន និងប្រទេសសិង្ហបុរី ។ ប្រទេសទាំង ៥ នេះជាអ្នកបង្កើតអាស៊ាននាថ្ងៃ ៨ សីហា ១៩៦៧ ។
  • អាស៊ាន -៦ មានន័យថាប្រទេសអាស៊ាន - ៥ + ប្រទេសព្រុយណេដែលចូលជាសមាជិកអាស៊ានថ្ងៃ ៧ មករា ១៩៨៤ ។ ដូចនេះកាលណាគេនិយាយឬ សំដៅទៅសមាជិកប្រទេសទាំង ៦ នោះប៉ុណ្ណោះ ។
  • អាស៊ាន - ៧ មានន័យថាអាស៊ាន -៦ បូកប្រទេសវៀតណាម
  • អាស៊ាន -៩ មានន័យថា អាស៊ាន -៧ បូកប្រទេសភូមា និងឡាវ ។ ​យើងមិនមានអាស៊ាន -៨ ទេព្រោះប្រទេសឡាវ និងមីយ៉ាន់ម៉ាចូលជាសមាជិកក្នុងពេលជាមួយគ្នា ។
  • អាស៊ាន -១០ មានន័យថាអាស៊ាន -៩ បូកជាមួយប្រទេសកម្ពុជា ។

២. អក្សរកាត់ CLMV មានន័យសំដៅប្រទេសថ្មីទាំង ៤ គឺប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងប្រទេសវៀតណាម ។

៣. គោលការណ៍ និងវត្ថុបំណងអង្គការសមាគមអាស៊ានមាន ៖

  • ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សន្ដិភាព វប្បធម៌​ក្នុងតំបន់ដោយឈរលើស្មារតី សាមគ្គីភាព និងសមធម៌
  • ជំរុញឪ្យមានស្ថេរភាព សន្ដិសុខ និងសន្តិភាពក្នុងតំបន់ តាមរយៈការគោរពយុត្តិធម៌និងគោរពការណ៍ច្បាប់ដទៃទៀត ក្នុងទំនាក់ទំនងរវាងប្រទេស ក្នុងតំបន់និងក្នុងធម្មនុញ្ញសហប្រជាជាតិ
  • ជំរុញសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមក លើការងារជាផលប្រយោជន៍ រួមក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌  បច្ចេកវិទ្យា វិទ្យាសាស្រ្ដ និងរដ្ឋភិបាល
  • ជំរុញសហប្រតិបត្តិការ​ឪ្យកាន់តែមានប្រសិទ្ធិភាព ក្នុងបម្រើបម្រាស់វិស័យកសិកម្មនិងឧស្សាហកម្ម ។ ការពង្រីកពាណិជ្ជកម្ម រួមមានការសិក្សាពីបញ្ហា ពាណិជ្ជកម្មអន្តរជាតិ លើមុខទំនិញប្រើប្រាស់ កំណែលំអមធ្យោបាយគមនាគមន៍ ដឹកជញ្ជូន និងការលើកកំពស់ជីវភាពប្រជាពលរដ្ឋ
  • ជំរុញឪ្យមានការសិក្សា ស្រាវជ្រាវ អំពីតំបន់តំបន់អាស៊ីអាគ្នេយ៍
  • រក្សាកិច្ចសហប្រតិបត្តិការជិតសិ្នទ្ធ និងមានផលប្រយោជន៍ជាមួយអង្គការអន្តរជាតិ នានា និងអង្គការដែលមានសា្រប់ក្នុងតំបន់

ប្រទេសទាំង​ ១០ នៃសមាគមអាស៊ានមានដូចជា ៖

  • ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី​ ៨ សីហា ១៩៦៧
  • ប្រទេសម៉ាឡេស៊ី ថ្ងៃទី ៨ សីហា ១៩៦៧
  • ប្រទេសហ្វីលីពីន ថ្ងៃទី ៨ សីហា១៩៦៧
  • ប្រទេសសិង្ហបុរី ថ្ងៃទី ៨  សីហា ១៩៦៧
  • ប្រទេសថៃ ថ្ងៃទី ៨ សីហា ១៩៦៧
  • ប្រទេសព្រុយណេ ថ្ងៃទី ៧​ មករា ១៩៨៥
  • ប្រទេសវៀតណាម ថ្ងៃទី ២៨ កក្កដា ១៩៩៥
  • ប្រទេសឡាវ ថ្ងៃទី ២៣ កក្កដា ១៩៩៧​
  • ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី ២៣ កក្កដា ១៩៩៧
  • ប្រទេសកម្ពុជា ថ្ងៃទី ៣០ មេសា ១៩៩៩ ។

៤. ប្រទេសឡាវស្ថិតក្រោមអាណនិគមបារាំង នៅឆ្នាំ ១៨៩៣ ។

  • ទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៥
  • ចូលជាសមាជិកអង្គការសហប្រជាជាតិ នៅឆ្នាំ ថ្ងៃ ១៤ ធ្នូ ឆ្នាំ ១៩៥៥
  • ចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ង ( អាស៊ាន ) នៅថ្ងៃទី ២៤ កក្កដា ១៩៩៧ ។
  • ដៃគូពាណិជ្ជកម្មរបស់ប្រទេសឡាវមានកម្ពុជារបស់ប្រទេសឡាវ មានកម្ពុជាមានថៃ វៀតណាម បារាំង ជប៉ុន ហុងកុង ឥណ្ឌូនេស៊ី និងអង់គ្លេស ។

៥. គោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឈចន្ទក្រ​ហមមាន ៖

  • ភាពមនុស្សធម៌
  • ភាពមិនលំអៀង
  • អព្យាក្រឹត
  • ឯករាជ្យភាព
  • សេវាកម្មស័្មគ្រចិត្ត
  • ឯកភាព
  • សកលភាព ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login