ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើព្រហ្មមុខបបួននៅប្រាសាទបាយ័នមានអត្ថន័យយ៉ាងណាខ្លះ ? ប្រាសាទនេះត្រូវបានកសាងឡើងនៅស.វទីប៉ុន្មាន ?
២. តើគេចែកចម្លាក់ជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
៣. តើក្បាច់ខ្មែរសម្រាប់លំអមានកំណើតតាំងពីពេលណា ?
៤. តើគេបង្កើតបដិមាហរិហរៈដើម្បីអ្វី ?
៥. តើប្រាសាទនិងរមណីដ្ឋានផ្តល់ប្រយោជន៍អ្វីខ្លះដល់វិស័យទេសចរណ៍ ?
ចម្លើយ
១. ព្រហ្មមុខបួននៅប្រាសាទបាយ័នមានអត្ថន័យដូចតទៅ ៖
ប្រាសាទបាយ័នកសាងឡើងដោយព្រះបាទជ័យរវ្ម័នទី ៧ ក្នុងគ.ស ១១៨១ ដល់ ១២១៩ ។
២. គេចែកចម្លាក់ជា ៣ ប្រភេទ គឺ ៖
៣. ក្បាច់មានដើមកំណើតតាំងពីយូយារណាស់មកហើយ គឹចាប់ពីខ្មែរយើងចេះធ្វើក្អបឆ្នាំងមកម៉្លេះ ។ នៅសម័យនោះខ្មែរយើងបានយកក្បាច់មកលំអ ក្អមឆ្នាំងដោយប្រើគំនូររាងកោងៗ តែមិនទាន់ចេញជាលក្ខណៈក្បាច់ពិតប្រាកដទេ ។ លុះដល់សម័យក្រោយមកខ្មែរចេះសាងប្រាសាទ ទើបពេលនោះគេសង្កេតឃើញមានការតុបតែងលំអដោយក្បាច់ផ្សេងៗ ។ ក្បាច់នេះមានការលូតលាស់ជាងសម័យមុនៗ ដោយមានលក្ខណៈដូចក្នុងធម្មជាតិ គឺមានដើម ស្លឹក ផ្កា ផ្លែ...។
៤. គេបង្កើតបដិមាហរិហរៈដើម្បីបង្រួបបង្រួមជាតិ ដោះស្រាយទំនាស់សាសនារវាងនិកាយព្រះសិវ និងនិកាយព្រះវិស្ណុដែលប្រជាជនខ្មែរអាចបង្ហូរឈាមគ្នាដោយសារមានជំនឿទេវៈខុសគ្នា និងចង់លើកតម្កើងទេវៈរៀងៗខ្លួនថែមទៀតផង ។
៥. ប្រាសាទនិងរមណីដ្ឋានផ្តល់ប្រយោជន៍ដល់វិស័យទេសចរណ៍ជាច្រើនដូចជា ៖ ការទាក់ទាញភ្ញៀវទេសចរណ៍ចង់់ឃើញ ចង់ស្គាល់ប្រាសាទ និងរមណីដ្ឋានប្លែកៗ ល្បីៗ ស្អាតទាំងនោះដែលគេអាចវាយតម្លៃ វប្បធម៌ សេដ្ឋកិច្ច នយោបាយរបស់ជាតិបាន ។