Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. តើអ្នកមានភស្ដុតាងអ្វីខ្លះដែលហ៊ានបញ្ជាក់ថាជនជាតិខ្មែរមានកំណើតជានៅលើទឹកដីរបស់ខ្លួន ?

២. តើរចនាសម្ព័ន្ធនៃប្រាសាទបុរាណរួមមានអ្វីខ្លះ ?

៣. តើក្បាច់សម្រាប់លំអប្រាសាទរួមមានអ្វីខ្លះ ?

៤. សិល្បៈខ្មែរបុរាណ ( សម័យនគរភ្នំ ចេនាឡា និងអង្គរ ) ចែកចេញប៉ុន្មានរចនាបថ ? ដោយលើកយកកាលបរិច្ឆេទ និងឈ្មោះមកបញ្ជាក់ផង ។

៥. ហេតុអ្វីបានជាប្រទេសកម្ពុជាសំបូរទៅដោយប្រាង្គប្រាសាទសិលា ?

ចម្លើយ

១. ភស្ដុតាងដោយបញ្ជាថាជនជាតិខ្មែរមានកំណើតកើតជានៅលើទឹកដីរបស់ខ្លួនពីព្រោះ ៖

  • យោងទៅតាមកំណាយស្ថានីយបុរេប្រវត្តិសាស្រ្ដស្ថានីយសំរោងសែន អន្លង់ ម្លូព្រៃ ស្ថានីយព្រែឆ្លូង ស្ថានីយភ្នំក្បាលលលរមាស និងស្ថានីយល្អាងស្អាននៅភ្នំទាកទ្រាំខេត្តបាត់ចដំបង់ដែលបញ្ជាក់ថាជនជាតិរស់នៅលើទឹកដីរបស់ខ្លួនតាំងពីច្រើនដស.វ​មុនគ.ស ជាពិសេសស្ថានីយល្អាងស្ពានក្នុងខេត្តបាត់ដំបង់ដែលបានបញ្ជាក់ថាមនុស្សខ្មែររស់នៅលើទឹកដីតាំងពី ៤២៩០ ឆ្នាំ មុនគ.ស ។
  • យោងតាមឧបករណ៍ដែលគេរកឃើញនៅស្ថានីយទាំងនោះមានលក្ខណៈដូចគ្នានឹងឧបករណ៍ប្រើប្រាស់របស់ជនជាតិខ្មែរនាពេលសព្វថ្ងៃនេះពោលគឹជនជាតិនាពេលនោះពុំមែនជាជនជាតិណាក្រៅជនជាតិខ្មែរឡើយ ។

២. រចនាសម័ន្ធនៃប្រាសាទបុរាណរួមមានដូចជា ៖

  • ជញ្ជាំង
  • វូត
  • ទ្វារ ឬ​ បង្អួច
  • ផ្តែរ ។

៣. ក្បាច់ម្នាក់សម្រាប់លំអប្រាសាទរួមមាន ៤ ប្រភេទ គឺ ៖

  • ក្បាច់អង្គរ សម្រាប់លំអជាពិសេសលើសំណង់ធំស៊ីម៉ង់ ឈើ ... ពីព្រោះក្បាច់នេះមានលក្ខណៈរឹងមាំ ហើយងាយក្នុងការធ្វើពុម្ព ឬ ធ្លាក់នៅលើផ្ទាំងថ្ម ឈើ....។
  • ក្បាច់ភ្ញឺទេស សម្រាប់ប្រើនៅលើគ្រឿងតុបតែងសំណង់ និងសម្ភារៈប្រើប្រាស់ដែលគេធ្លាប់នៅលើស៊ីម៉ង់ ប្រាក់ ស្ពាន់ ឈើ .... ឬប៉ាក់ឌិនលើកំណាត់វាំងននលើសំលៀកបំពាក់នាដករ នាដការិនីរបាំផ្សេងៗ ។
  • ក្បាច់ភ្ញឺភ្លើង សម្រាប់ប្រើក្នុងពិធីបុណ្យផ្សេងៗក្នុងសាសនា និងបុណ្យប្រពៃណី ព្រោះក្បាច់នេះមានលក្ខណៈជាអណ្ដាតភ្លើង ដែលជាគ្រឿងសក្ការៈបូជានិងប្រទីបបំភ្លឺផ្លូវទៅកាន់សុគតិភព ។
  • ក្បាច់ភ្ញឺវល្លីជាក្បាច់សម្រាប់ជំនួយបន្ថែមបំពេញបន្ថែមទៅលើឋានរូបភាពផ្សេងៗ ដូចជានៅលើជញ្ជាំងអង្គរវត្តក៏ឃើញមានក្បាច់ភ្ញឺវល្លីនេះបំពេញបន្ថែមលើឋានរូបភាពនេះដែរ ។

៤. សិល្បៈខ្មែរបុរាណ ( សម័យនគរភ្នំ ចេនឡា និងអង្គរ ) ចែកចេញជា១៤ រចនាបថរួមមាន ៖

  • រចនាបថភ្នំដា ( ស.វទី ១ ដល់ស.វទី ៦ )
  • រចនាបថសម្បូរ ( ពាក់កណ្ដាលទី ១ នៃស.វទី ៧ )
  • រចនាបថព្រៃក្មេង ( ពាក់កណ្ដាលទី ២ នៃស.វទី ៧ )
  • រចនាបថកំពង់ព្រះ ( ស.វ​ ទី ៨ )
  • រចនាបថគូលែន ( ពាក់កណ្ដាលនៃស.វទី ៩ )
  • រចនាបថកំពង់ ( ស.វទី ៩ )
  • រចនាបថកំពង់ព្រះគោ ( ភាគ ៤ ចុងក្រោយនៃស.វទី ៩ )
  • រចនាបថបាខែង ( ចុងស.វ និងដើមស.វទី ១០ )
  • រចនាបថកោះកេរ  ( ភាគ៤ និង ២  នៃស.វទី ១០ )
  • រចនាបថបន្ទាយស្រី ( ពាក់កណ្ដាលទី ២នៃស.វទី ១០ )
  • រចនាបថឃ្លាំង ( ចុងស.វទី​១០ និងពាក់កណ្ដាលទី ១ នៃស.វទី ១១ )
  • រចនាបថបាពួន ( ពាក់កណ្ដាលទី ២ នៃស.វ ទី ១១ )
  • រចនាបថអង្គរវត្ត ( ពាក់កណ្ដាលទី ២ នៃស.វទី ១២ )
  • រចនាបថបាយ័ន ( ពាក់កណ្ដាលទី ២ នៃស.វទី ១២ និងដើមស.វ១២ ) ។

៥. បានជាចែកប្រទេសកម្ពុជាសំបូរទៅដោយប្រាង្គប្រាសាទសិលាពីព្រោះ ៖

  • បុព្វហេតុសាសនានៅសម័យនោះ (ពិធីទេវរាជ និងពុទ្ធរាជ )
  • បុព្វហេតុសង្រ្គាមជាញឹមញាប់ បណ្ដាលឪ្យមានការផ្លាស់ប្ដូររាជធានី​
  • បុព្វហេតុព្រះមហាក្សត្រមួយអង្គៗ ចង់បានកិត្តិយស និងមហិទ្ធិឬទ្ធិ
  • បុព្វហេតុប្រវត្តិសាស្រ្ដ
  • បុព្វហេតុទម្លាប់គឺ ការបន្ដស្នាដៃ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login