សំណួរ
១. និមិត្តរូបជាតិមួយតំណាងឪ្យអត្តសញ្ញាណជាតិគឺទង់ជាតិ ។ តើនិមិត្តរូបជាតិនេះមានអត្ថន័យដូចម្ដេច ?
២. តើអ្វីជាអត្ថសញ្ញាណវប្បធម៌ខ្មែរ ? តើសញ្ញាណទាំងប្រាំរួមមានអ្វីខ្លះ ?
៣. តើការប៉ះទង្គិចរវាងអរិយធម៌ខ្មែរ និងអរិយធម៌បរទេសបានផ្តល់ផលវិបាកបែបណាណាខ្លះដល់អរិយធម៌ខ្មែរ ?
៤. ចូរប្រាប់ពីមែកធាងនៃអរិយធម៌ ។
៥. តើអរិយធម៌ជាអ្វី ? តើវប្បធម៌អ្វីជា ? និងសង្គមធម៌ជាអ្វី ?
ចម្លើយ
១. និមិត្តរូបជាតិមួយតំណាងឲ្យអត្តសញ្ញាណជាតិគឺទង់ជាតិ ។ ហើយខំមិត្តរូបជាតិនេះមានអត្ថន័យដូចជា ៖
+ ទង់ជាតិតំណាងឲ្យជាតិសាសន៍ ឬប្រទេសមួយ ទង់ជាតិជានិមិត្តរូបនៃជំនឿសាសនា បទពិសោធន៍ និងបំណងប្រាថ្នារបស់ប្រជាជន
+ ទង់ជាតិបក់រវិចលើវេហាស៍តំណាងសេរីភាព ឯករាជជាតិ
+ ទង់ជាតិមានបីពណ៍ ផ្នែកលើ និងក្រោមពណ៍ខៀវ កណ្តាលពណ៍ក្រហម និងមានប្រាសាទអង្គរវត្តពណ៍សនៅចំកណ្តាល ។
- ពណ៌ខៀវ នៅផ្នែកខាងលើ និងខាងក្រោម ជានិមិត្តរូបនៃសាមគ្គីភាពភាគភាព មេត្តា ករុណា សន្តិភាព អហិង្សា ក្រោមព្រះរាជកិច្ចដឹកនាំងព្រះមហាក្សត្រ ។
- ពណ៌ក្រហម នៅផ្នែកកណ្តាល ជានិមិត្តរូបនៃស្មារតីអង់អាចក្លាហាន ពុះពារគ្រប់ឧបសគ្គហ៊ានធ្វើពលិកម្មសព្វបែបយ៉ាងដើម្បីប្រទេសជាតិមាតុភូមិ ។
- ពណ៌ស ត្រង់រូបប្រាសាទដែលនៅចំកណ្តាល ជានិមិត្តរូបនៃវប្បធម៌ អរិយធម៌ខ្មែរដ៏រុងរឿង នាសម័យមហាអង្គរ និងជានិមិត្តរូបនៃសាសនា សីលធម៌និងចរិយាធម៌ ។
២. អត្តសញ្ញាណវប្បធម៌ខ្មែរគឺជាលក្ខណៈពិសេសសម្រាប់កំណត់សម្គាល់វប្បធម៌ខ្មែរទាំងពីរផ្នែក មានផ្នែកសម្ភារៈ និងផ្នែកស្មារតី បញ្ញា មនោសញ្ចេតនា ។ សញ្ញាណទាំង៥ ដែលសន្មតថាជាអត្តសញ្ញាណវប្បធម៌ខ្មែរគឺ ៖
- សាសនា ដែលក្នុងនោះមានបេតិកភ័ណ្ឌមានបេតិកភ័ណ្ឌរូបីដូចជាវត្តអារាមគម្ពីរ សាស្ដា្រ សៀវភៅធម៌ និងបេតិកភ័ណ្ឌអរូបីដូចជាសាសនាព្រាហ្មណ៍ ពុទ្ធសាសនាដែលបានចាក់ឫសយ៉ាងជ្រៅក្នុងសន្តានចិត្តខ្មែរ រហូតបង្កើតបានជាជំនឿ ប្រពៃណី ទំនៀមទម្លាប់ អក្សរសិល្ប៍ជាដើម ។
- ភាសា ដែលមានលក្ខណៈពិសេសស្ថិតនៅក្នុងអំបូរខ្មែរ-មន ត្រូវបានខ្មែរប្រើប្រាស់ និងទុកជាភស្តុតាងរហូតមកដល់សព្វថ្ងៃនេះដូចជាភាសាគួយ ព្នងស្នៀង...។ ប៉ុន្តែពីលើនេះគឺភាសាបរទេសដែលបានសម្រួលភាសាជាតិតាមរបៀបខេមរយានកម្ម ។
- អក្សរខ្មែរ គឺជាតួអក្សរកត់ត្រាភាសានិយាយដែលខ្មែរមានច្នៃឲ្យមានភាពសមសួន មានក្បួនខ្នាតច្បាស់លាស់ពីអក្សរឥណ្ឌាខាងត្បូង ។
- អក្សរសិល្ប៍ ដែលមានតាំងពីមុនសម័យអង្គរ ខ្លះជាសិលាចារឹក ខ្លះជារឿងព្រេងនិទានៗគ្នា ខ្លះបានកត់ត្រាលើសាស្រ្ដាស្លឹករឹត ខ្លះកត់ត្រាលើក្រាំង ខ្លះបោះពុម្ពផ្សាយជាសៀវភៅច្រើនឥតគណនា ។
- ទំនៀមទម្លាប់ប្រពៃណី ផ្នែកនេះកើតចេញពីឥទ្ធិពលនៃសាសនា ហើយមានពិធីផ្សេងៗទៀតតាំងកើតរហូតដល់ចាស់ស្លាប់ដូចជាបង្កក់កូន កោរជុកចូលម្លប់ ភ្ជាប់ពាក្យ ស្ដីដណ្ដឹង អាពាហ៍ពិពាហ៍ ឡើងខ្លះ បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្យ បុណ្យផ្កា បំបួសនាគ និងចេញវស្សា...។
៣. ជាទូទៅប្រទេសអស់លើសសកលលោកតែកាលណាមានទំនាក់ទំនងគ្នា ឬនៅជិកវាតែងជិះឥទ្ធិពលអវិយធម៌ គ្នាវិញទៅមកចៀសមិនផុតឡើយ ។ ឯប្រទេសខ្មែរយើងក៏មានការប៉ះទង្គិចគ្នាជាមួយអរិយធម៌បរទេសដែរ ។ ការប៉ះទង្គិចនោះវាបានផលវិបាកពីរយ៉ាងដូចជា ៖
- វាជម្រុញឪ្យមានការរីកចម្រើននៅពេលណាដែលយើងចេះយកវាមកច្នៃប្រឌិតឪ្យស្របទៅនឹងផ្នត់គំនិត និងមនោសាស្រ្ដខ្មែរ តែបីយើងយកមកទាំងដុលដោយមិនចេះច្នៃប្រឌិតនោះវានឹងនាំឪ្យមានការភាន់បច្រឡំ ជាហេតុធ្វើឪ្យមានវិបត្តិក្នុងអរិយធម៌ជាតិ ។ ឧទាហរណ៍ ៖ យកមកទាំងដុលនាំឪ្យខុសផ្នត់គំនិតុមនុស្ស ខុសស្ថានភាព ភូមិសាស្រ្ដ ខុសទឹកដី ...។
- ធ្វើឪ្យអរិធម៌ជាតិ ធ្លាក់ចុះនៅពេលយើងស្គាល់លាស់ ។ ឧទាហរណ៍ ៖ ភ្លេងពិណពាព្យថារបស់ថៃ និងយល់ថាខ្មែរជាតិអន្ដោប្រវសន៍ ។
៤. មែងធាងនៃអរិយាធម៌ ។
ក. វប្បធម៌
+ ចំណេះដឹង
- ជំនឿ
- សាសនា
- វិជ្ជា វិទ្យាសាស្ត្រ
+ កំណត់ផ្សាយ
- ភាសា អក្សរ សញ្ញា
- អក្សរសាស្រ្ត អក្សរសិល្ប៍
- សិល្បៈ ព័ណ៌មាន
+ អនុវត្ត
- ទំនៀមទម្លាប់ប្រពៃណី
- ការសិក្សា ការអប់រំ
- កីឡា ល្បែងកំសាន្ត ច្បាប់
ខ. សង្គមធម៌
+ គ្រឿងសង្គម
- ប្រដាប់រស់នៅ ( ចំណីអាហារ លំនៅស្ថាន សំលៀកបំពាក់ )
- មុខរបរ (វិជ្ជាជីវៈ)
- ប្រដាប់តិចនិច (ម៉ាស៊ីន សំណង់ ការបង្កើតផល ការធ្វើដំណើរ)
+ របបសង្គម
- សេដ្ឋកិច្ច ( កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម )
- សង្គមកិច្ច ( សន្តិសុខ សុខភាព ការងារ )
- នយោបាយក្នុងប្រទេស ( របៀបរបបច្បាប់គ្រប់គ្រង ច្បាប់រដ្ឋ )
+ ទម្រង់សង្គម
- ស្នូលសង្គម (គ្រួសារ)
- វណ្ណៈសង្គម ( វណ្ណៈជាតិកំណើត និងវណ្ណៈចំណេះវិជ្ជា )
- អង្គការសង្គម (ស្ថានប័នផ្សេងៗមានស្ថាប័ននយោបាយ វប្បធម៌ ) ។
៥. ក. អរិយធម៌
អរិយធម៌ = អរិយ + ធម៌
- អរិយៈ ប្រសើរ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ រុងរឿង ។
- ធម៌ ធាតុ សភាវទ្រទ្រង់។
ដូចនេះអរិយធម៌ គឺសម្គាល់ការរស់នៅ ការរៀបចំជីវភាពសង្គមមនុស្សឲ្យបានប្រកបដោយសេចក្តីរីកចម្រើន លូតលាស់ មានរបៀបរៀបរយល្អ មានគ្រឿងប្រដាប់ប្រើប្រាស់ ជំនឿ ចំណេះដឹងទៅតាមចំណង់ចំណូលចិត្ត ។
ខ. វប្បធម៌
- វប្បៈ ការសាបព្រោះ ការបណ្តុះពូជ ការបង្កបង្កើត ។
- ធម៌ ធាតុ សភាវៈទ្រទ្រង់ ។
ដូចនេះវប្បធម៌ គឺសំដៅយកធាតុទាំងឡាយណាដែលទ្រទ្រង់នូវការសាបព្រោះ បណ្តុះពូជចេញនូវផ្លែផ្កា ។ តាមន័យវចនានុក្រមខ្មែរ វប្បធម៌សម្គាល់នូវការផ្សាំ ការបណ្តុះវិជ្ជា និងប្រាជ្ញាស្មារតីឲ្យរីកចម្រើនលូតលាស់ ដោយវិទ្យាសាស្ត្រ ឬ សិល្បៈផ្សេងៗ ។
គ.សង្គមធម៌
- សង្គម រួបរួម ប្រមូលផ្ដុំ
- ធម៌ ធាតុ សភាវទ្រទ្រង់
ដូចនេះវប្បធម៌ គឺធម៌ទាំងឡាយណាដែលទ្រទ្រង់ការរស់នៅរបស់មនុស្សនិងបណ្តុះសេចក្តីសុខរបស់មនុស្សជាតិតាមរយៈគ្រឿងសម្ភារៈ ប្រដាប់ប្រើប្រាស់បច្ចេកទេសបង្កើតផលិតផលថ្មី ឬ តាមវិធីរៀបចំសង្គមមនុស្សដូចជា សេដ្ឋកិច្ច សង្គមកិច្ច នយោបាយ ឬតាមស្ថាប័នផ្សេងៗ ។