Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. តើធាតុសំខាន់ៗអ្វីខ្លះដែលសម្រេចបង្កើតបាននូវវប្បធម៌ និងអរិយធម៌មួយ ?

២. ការសិក្សាពីវប្បធម៌ អរិយធម៌ខ្មែរ អាចឪ្យអ្នកមានចំណេះដឹង ចំណេះធ្វើ ចំណេះដឹងចេះរស់នៅក្នុងសង្គមដូចម្ដេច ?

៣. តើការសិក្សាវប្បធម៌ និងចំណេះដឹងទូទៅផ្គល់សារៈសំខាន់អ្វីខ្លះ ?

៤. តើការសិក្សាវប្បធម៌​ចំណេះដឹងទូទៅគេសិក្សាទៅលើអ្វីខ្លះ ?

៥. ចូររៀបរាប់ពីឥទ្ធិពលអរិយធម៌បរទេសមកលើអរិយធម៌ខ្មែរតាំងពីស.វទី១នៃគ.សរហូតដល់វត្តមាននៃជនជាតិអឺរ៉ុបលើមានលើមាតុភូមិកម្ពុជា ។

ចម្លើយ

១. ធាតុសំខាន់ៗអ្វីខ្លះដែលសម្រេចបង្កើតបាននូវវប្បធម៌និងអរិយធម៌មួយមានដូចជា ៖

  • កត្តាពលកម្ម
  • កត្តាភូមិសាស្ត្រ
  • កត្តារបបសង្គម
  • កត្តាសាសនា ។

២. ការសិក្សាពីវប្បធម៌ អរិយធម៌ខ្មែរ អាចឲ្យអ្នកមានចំណេះដឹង ចំណេះធ្វើចំណេះអប់រំ និងចំណេះដឹងចេះរស់នៅក្នុងសង្គមដូចជា ៖

ក. ចំណេះដឹង

  • ជំនឿ សាសនា បច្ចេកទេស វិទ្យាសាស្រ្ត អក្សរសាស្ត្រ
  • ផ្សព្វផ្សាយអក្សរសិល្ប៍ សិល្បៈ ព័ណ៍មាន វិទ្យុ ទូរទស្សន៍
  • អភិវឌ្ឍការអប់រំ សីលធម៌ គុណធម៌ កីឡា ល្បែងប្រជាប្រិយ.....។

ខ. ចំណេះធ្វើ

  • មុខរបរវិជ្ជាជីវៈ ( សេដ្ឋកិច្ច កសិកម្ម ឧស្សាហ៍ សន្តិសុខ ការងារ )
  • ប្រដាប់ប្រដារអ្វីដែលជាតម្រូវការរបស់មនុស្ស បម្រើឲ្យសង្គមមនុស្ស
  • ចំណីអាហារ សំលៀកបំពាក់.... ។

គ. ចំណេះអប់រំ

  • ចរិតល្អ ស្លូតបូត សុភាពរាបសារ តែម៉ឺងម៉ាត់ចំពោះការងារ
  • មានស្មារតីតស៊ូចំពោះការងារ និងការរស់នៅ
  • មានស្មារតីស្រឡាញ់វប្បធម៌ជាតិ
  • កសាងមនុស្សពេញលេញ គឺពលរដ្ឋល្អ ថ្លៃថ្នូរ ពលរដ្ឋជំនាញ

+ ចំណេះចេះរស់នៅ

  • ការរស់នៅក្នុងសង្គមមនុស្សប្រកបដោយរបៀបរៀបរយ
  • អាចរស់នៅជាមួយគ្នាតាមច្បាប់ទំនៀមទម្លាប់ ត្រឹមត្រូវល្អ
  • ច្បាប់ទំលាប់ល្អ តាមបែបលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ
  • អង្គការផ្សេងៗ សុទ្ធតែទ្រទ្រង់ច្បាប់ និងគោរពច្បាប់ ចំណេះអប់រំ និងចំណេះចេះរស់នៅ ។ កត្តាទាំងអស់នេះមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ ។

៣. ការសិក្សាវប្បធម៌ និងចំណេះដឹងទូទៅផ្តល់សារៈសំខាន់ដូចជា ៖

  • បណ្តុះមនោសញ្ចេតនាថែរក្សាការពារនូវអ្វីៗដែលជារបស់ជាតិ
  • ស្គាល់ច្បាស់នូវលក្ខណៈវប្បធម៌ អរិយធម៌របស់ជាតិខ្លួន
  • ចេះយកអ្វីៗដែលមិនមែនជារបស់ជាតិខ្លួនឲ្យទៅជាលក្ខណៈជាតិស្របតាមដួងព្រលឹងជាតិខ្មែរ
  • ចេះរកវិធានការការពារ និងទប់ស្កាត់នូវឥទ្ធិពលវប្បធម៌ អរិយធម៌បរទេសទាំងឡាយណាដែលមកបំផ្លាញដល់វប្បធម៌ អរិយធម៌ខ្លួន
  • មានទុនក្នុងការពន្យល់ណែនាំមហាជនទូទៅឲ្យយល់ដឹង មានឆន្ទៈស្រឡាញ់សម្បត្តិវប្បធម៌នៅជុំវិញខ្លួន
  • ចង់ផ្សារភ្ជាប់ចំណេះដឹងទូទៅស្តីពីវប្បធម៌ជាតិ អន្តរជាតិរួមជាមួយនឹងមុខវិជ្ជាឯកទេសផ្ទាល់របស់ខ្លួន
  • ធ្វើការអប់រំប្រជាពលរដ្ឋស្វែងយល់កាន់តែស៊ីជម្រៅទៅតាមអត្តសញ្ញាណជាតិ និងដួងព្រលឹងជាតិខ្មែរ
  • ចេះរស់នៅជាមួយនឹងសង្គម ដោយចេះគោរពសិទ្ធិមនុស្សទៅវិញទៅមកគ្មានការបែងចែកវណ្ណៈ ឋានៈ ពណ៌សម្បុរ ភេទ ជំនឿ សាសនា
  • ចេះរស់នៅប្រកបដោយគុណធម៌ ចរិយាធម៌
  • ចេះយកទ្រស្ដី និងដំបូន្មានទាំងឡាយណាដែលដឹកនាំមនុស្សទៅរកផ្លូវល្អមកអនុវត្តន៍
  • ស្គាល់កាតព្វកិច្ច និងស្វ័យអប់រំខ្លួនឲ្យក្លាយជាពលរដ្ឋល្អ
  • មានមនសិកាក្នុងវិជ្ជាជីវៈតាមសម្មាជីវោ មិនរំលោភលើអ្នកដទៃ
  • ស្គាល់ព្រំប្រទល់រវាងសិទ្ធិនិងច្បាប់ករណីយកិច្ច និងការទទួលខុសត្រូវ
  • មនុស្សមានកាតព្វកិច្ចការពារប្រជាធិបតេយ្យដោយត្រឹមត្រូវ
  • មានសាមគ្គីភាពល្អ ស្រឡាញ់យុត្តិធម៌ ស្រឡាញ់មនុស្សជាតិទូទៅ
  • មានទំនាក់ទំនងល្អជាមួយជាតិ និងអន្តរជាតិ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ជំនឿ សាសនា
  • ដើម្បីរួមចំណែកកិច្ចគាំពារបរិស្ថាន និងស្ដារគុណភាពបរិស្ថាន
  • ការលុបបំបាត់ភាពក្រីក្រ គឺជាចំណែកមួយដល់ការការពារគុណភាពបិរស្ថានឲ្យបានល្អប្រសើរឡើងវិញ ។

៤. ការសិក្សាវប្បធម៌ ចំណេះដឹងទូទៅគេសិក្សាទៅលើ ៖

  • ចំណេះដឹង ជំនឿសាសនា ចំណេះវិជ្ជា វិទ្យាសាស្ត្របច្ចេកទេស ភាសា អក្សរ ភាសា
  • ចំណេះដឹងពីអ្វីៗ ដែលខ្លួនមាន ដែលល្អហើយត្រូវបានអ្នកស្រឡាញ់ នឹងអ្នកទាំងពួងស្រឡាញ់ផង
  • យល់ដឹងអំពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សិទ្ធិ និងច្បាប់ សិទ្ធ និងករណីកិច្ច
  • ចំណេះដឹងស្តីអំពីហិង្សាក្នុងគ្រួសារ និងកត្តាដែលនាំឲ្យមានអំពើហិង្សា
  • ចំណេះដឹងស្តីពីបរិស្ថាន
  • ចំណេះដឹងស្តីអំពីជំងឺអេដស៍ និងកាមរោគ
  • ចំណេះដឹងងមាំលើព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ
  • យល់ដឹងពីបច្ចេកវិទ្យាទំនើប នៅលើសកលលោកទាំងផ្នែកនយោបាយសេដ្ឋកិច្ច និងសង្គម ។

៥. ឥទ្ធិពលអរិយធម៌បរទេសមកលើអ៊ីរិយធម៌ខ្មែរតាំងពីស.វទី១នៃគ.សរហូតមកដល់វត្តមាននៃជនជាតិអឺរ៉ុបលើមាតុភូមិកម្ពុជាមានដូចជា ៖

ក. ឥទ្ធិពលឥណ្ឌា( ស.វទី១ )

  • ទស្សនៈរាជាធិបតេយ្យ
  • សាសនា
  • ភាសា អក្សរ អក្សរសិល្ប៍
  • សិល្បៈ
  • ទំនៀមទម្លាប់ ច្បាប់ជាដើម
  • ជំនួញ

ខ. ឥទ្ធិពលចិន ( ស.វទី៣ )

  • ល្ខោន
  • ល្បាយជាតិសាសន៍

គ. ឥទ្ធិពលចាម ជ្វា ( ស.វទី៩ )

  • ស្ថាបត្យកម្ម ( ប្រាសាទភ្នំ )
  • ក្បាច់លំអ (រាហូ)
  • ពាក្យពេចន៍

ឃ. ឥទ្ធិពលថៃ យួន (ស.វទី១៣)

  • ពាក្យពេចន៍

ង. ឥទ្ធិពលអឺរ៉ុប

  • វិទ្យាសាស្ត្របច្ចេកទេស
  • ទម្លាប់ ចាប់ដៃ ស្លៀកពាក់
  • លទ្ធិប្រជាធិបតេយ្យ
  • កិច្ចការរដ្ឋបាល ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login