សំណួរ
១. ភ្លេងខ្មែរមានចំណងជើងដូចម្ដេច ? ចែកចេញជាប៉ុន្មានវគ្គមានអត្ថន័យយ៉ាងដូចម្ដេច ?
២. ដូចម្ដេចដែលហៅថាបាវចនាជាតិ ? តើបាវចនាជាតិនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នគឺជាអ្វី ? ចូរបង្ហាញពីអត្ថន័យនៃទង់ជាតិខ្មែរបច្ចុប្បន្នទៅនឹងបាវចនាជាតិ ។
៣. ដូចម្ដេចដែលហៅថាទង់ ? ចូលរៀបរាប់ទង់ដែលខ្មែរនិយមប្រើក្នុងពិធីផ្សេងឪ្យបានប្រើ ?
៤. តើនិមិត្តសញ្ញារបស់រដ្ឋមួយៗមានអ្វីខ្លះ ? សញ្ញាជាតិខ្មែរយើងមានអត្ថន័យដូចម្ដេច ?
៥. ដូចម្ដេចដែលហៅថារាជកុធភណ្ឌ ? រួមមានអ្វីខ្លះ ?
ចម្លើយ
១. ភ្លេងខ្មែរមានចំណងជើង “ នគររាជ “
រឿងខ្មែរនគររាជចែកជាបីវគ្គគឺ ៖
- វគ្គទីមួយ “ សូមពួកទេវតា ...បុរាណថ្កើងថ្កាន “ អត្ថន័យយាយពីគេជៈបារមីរបស់ព្រះមហាក្សត្រខ្មែរក្នុងការគ្រប់គ្រងដែនដី ប្រជារាស្ត្រ និងការកសាងនូវ អរិយធម៌ដ៏រុងរឿង ។
- វគ្គទីពីរ ប្រាសាទសិលា...យូរអង្វែងហើយ “ អត្ថន័យនិយាយពីភាពរុងរឿងនៃជនជាតិខ្មែរនាសម័យមហានគរ រហូតដល់បច្ចុប្បន្នដែលបានផ្តល់កិត្យានុភាពដ៏រន្ទឺតាមរយៈប្រាសាទសិលាដែលកើតឡើងដោយបញ្ញាណសាមគ្គីភាព និងទឹកចិត្តស្នេហាជាតិរបស់បុព្វបុរសយើង ។
- វគ្គទីបី “ ត្រង់វត្តអារាម ... ជាមហានគរ “ អត្ថន័យអប់រំកូនចៅខ្មែរ ជំនាន់ ក្រោយឪ្យបន្ដវេនក្នុងការគោរព និងជឿលើព្រះពុទ្ធសាសនាដែលជាសក្ខីភាពមួយបានធ្វើឲ្យសង្គមខ្មែរយើងមានការរីកចម្រើន និងផ្តល់នូវឧត្តមប្រយោជន៍គ្រប់បែបយ៉ាង ។
២. ក. បាវចនាជាតិមកពីពាក្យ
- បាវចនា = ពាក្យជាប្រធាន ពាក្យជាគោលចារឹក សំដីជាសំអាងគោលប្រតិបត្តិ ។
- ជាតិ = ប្រទេស ។
ដូចនេះបាវចនាជាតិមានន័យថាពាក្យជាប្រធាន ឬជាគោលសម្រាប់ប្រតិបត្តិ ដើម្បីជាប្រយោជន៍ចំពោះប្រទេសជាតិ ។
ខ. បាវចនាជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺ ជាតិ សាសនា ព្រះមហាក្សត្រ ។
គ.ទំនាក់ទំនងរវាងអត្តន័យនៃទង់ជាតិទៅនឹងបាវចនាជាតិគឺ ៖
+ ទង់ជាតិខ្មែរមានបីពណ៌គឺ
- ពណ៌ខៀវ នៅផ្នែកខាងលើ និងខាងក្រោមជានិមិត្តរូបនៃសាមគ្គីភាពកាតភាព មេត្តា ករុណា សន្តិភាព អហិង្សា ក្រោមព្រះរាជកិច្ចដឹកនាំនៃព្រះមហាក្សត្រ ។
- ពណ៌ក្រហម នៅផ្នែកកណ្តាល ជានិមិត្តរូបនៃស្មារតីអង់អាចក្លាហាន ពុះពារគ្រប់ឧបសគ្គហ៊ានធ្វើពលិកម្មសព្វបែបយ៉ាងដើម្បីប្រទេសជាតិមាតុភូមិ ។
- ពណ៌ស ត្រង់រូបប្រាសាទដែលនៅចំកណ្តាល ជានិមិត្តរូបនៃវប្បធម៌ អរិយធម៌ខ្មែដ៏រុងរឿង នាសម័យមហាអង្គរ និងជានិមិត្តរូបនៃសាសនា សីលធម៌និងចរិយាធម៌ ។
៣. ទងគឺជាផ្ទាំងសំពត់ ឬជាចំរៀកសំពត់ដែលមាន សណ្ឋាន និងពណ៌រូបផ្សេងៗ សម្រាប់ប្រើជាកិត្តិយសក្នុងប្រទេសនីមួយៗ ប្រើជាគ្រឿងបូជាក៏មាន សូម្បីធ្វើដោយក្រដាសក៏គេហៅថាទង់ដែរ ។ទង់ដែលខ្មែរនិយមប្រើគឺទង់ជាតិះ ប្រើសម្រាប់គោរពទង់ជាតិទង់ព្រះពុទ្ធសាសនះ ប្រើសម្រាប់ពិធីបុណ្យព្រះពុទ្ធសាសនា។ទង់ក្រពើ ប្រើសម្រាប់បុណ្យសព ។
៤. និមិត្តសញ្ញារបស់រដ្ឋនីមួយៗមានដូចជា ៖
+ ទង់ជាតិ
+ រឿងជាតិ
+ សញ្ញាជាតិ របស់ខ្មែរយើងគឺ ត្រាផែនដី ដែលមានអត្ថន័យដូចខាងក្រោមនេះ
- ពន្លឺឆព្វណ្ណរង្សីនៅលើតំណាងឲ្យអរិយធម៌ខ្មែរ
- ស្វេតច្ឆត្រទាំងពីរតំណាងឲ្យព្រះមហាក្សត្រ និងមហាក្សត្រីយានី ជាអ្នករក្សាប្រជានុរាស្ត្រ
- ព្រះខ័ននៅខាងក្រោមមកុដរាជ្យជានិមិត្តរូបនៃអំណាច និងយុត្តិធម៌
- រាជសីហ៍ទាំងពីរ ជានិមិត្តរូបនៃកម្លាំងទ័ពរបស់ប្រជារាស្រី្ដខ្មែរនៅជុំវិញព្រះរាជបល័ង្គ
- ពាក្យថាព្រះចៅក្រុងកម្ពុជា តំណាងឲ្យអធិបតីភាពនៃព្រះរាជាណកម្ពុជាយើងទាំងមូល ។
៥. ដែលហៅថារាជកុធភណ្ឌ គឺជាគ្រឿងប្រដាប់សម្រាប់ព្រះមហាក្សត្រ គ្រងរាជសម្បត្តិ ។ រាជកុធភណ្ឌរួមមានគ្រឿងសំខាន់ ៥យ៉ាងដូចជា ៖
- មកុដ
- ព្រះខ័ន
- ស្វេតឆត្រ
- សុព័ណ៌បាទុក (ទ្រទាប់ជើង)
- វាលវីជន៏ (ជិតរោមសត្វ) ។