ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. ចូរបង្ហាញពីទំនាក់ទំនងរវាងវប្បធម៌ និងសង្គមធម៌ ។
២. ដើម្បីឪ្យសង្គមជាតិមួយមានការរីកចម្រើនតើគេត្រូវយកចិត្តទុកដាក់ដល់វិស័យណាខ្លះ ?
៣. តើមនុស្សចាប់មានវប្បធម៌នៅពេលណា ?
៤. តើសត្វមានវប្បធម៌ដែរឬទេ ? ព្រោះអ្វី ?
៥. គេថាជនជាតិខ្មែរជាជនជាតិឥណ្ឌាមែនឬទេ ?
ចម្លើយ
១. វប្បធម៌ និងសង្គមធម៌មានទំនាក់ទំនងដូចជាក្នុងការនិយាយស្ដីក៏ដូចជាក្នុងការសរសេរខ្មែរយើងខ្មែរយើងក៏ដូចជាភាសាបារាំងដែរគេចូលចិត្តនិយាយថាអរិយធម៌យ៉ាងដូចនេះ ។ គេចូលចិត្តនិយាយយ៉ាងនេះព្រោះវប្បធម៌មានឥទ្ធិពលទាំងសំរាប់ទ្រទ្រង់អរិយធម៌ពោលគឺបើគ្មានវប្បធម៌ អរិយធម៌ក៏គ្មានដែរ ។ គេតែងនិយាយថា ដើម្បីឲ្យមានអរិយធម៍គ្រវតែបណ្តុះបណ្តាលជាមុនសិន ។ មនុស្សដែលពុំបានទទួលការបណ្ដុះបណ្ដាលរៀនសូត្រ ពុំអាចក្លាយជាមនុស្សមានអរិយធម៌បានឡើយ ។
ម៉្យាងទៀតបានជាគេចូលចិត្តនិយាយវប្បធម៌ អរិយធម៌ យ៉ាងនេះព្រោះគេអាចមើលឃើញវប្បធម៌របស់មនុស្សម្នាក់ ឬរបស់សង្គមមួយ ឬរបស់ជនជាតិណាមួយមុននឹងឃើញវប្បធម៌របស់សង្គមជាតិនេះ ។
ដូចនេះការនិយមហៅវប្បធម៌នៅជាប់នឹងមុខរបស់គេ ដែលគេត្រូវនិយាយ វប្បធម៌ អរិយាធម៌យ៉ាងដូចនេះ ។ ចំណែកឯសង្គមធម៌វិញគេពុំសូវនិយាយ ភ្ជាប់នឹងអរិយធម៌ទេ ថ្វីត្បិតតែវាជាមែកធាងនៃអរិយធម៌ដែរ ព្រោះគេពុំអាចមើលឃើញសង្គមធម៌របស់សង្គមបានដោយងាយឡើយ ។ ដើម្បីស្គាល់ពីសង្គមជាតិមួយគេត្រូវការពិនិត្យមើល ឬ ធ្វើការសិក្សាស្រាវជ្រាវអស់ពេលយ៉ាងយូរ ។
២. ដើម្បីឪ្យសង្គមជាតិមួយមានការរីកចម្រើន គេត្រូវយកចិត្តទុកដល់វិស័យវប្បធម៌ ឬយកចិត្តទុកដាក់វិស័យសង្គមធម៌មួយមុខបានទេ ចាំបាច់ត្រូវយកចិត្តទុកដាក់លើវិស័យទាំងពីរ គឺធ្វើយ៉ាងណាឪ្យស៊ីចង្វាក់គ្នាជាជំហានៗ ។ តាមធម្មជាតិវិស័យទាំងពីរ មានឥទ្ធិពលដល់គ្នាទៅវិញទៅមក ហើយបានធ្វើឪ្យវិស័យមួយទៀតរីកចម្រើន ។ បើយកចិត្តទុកដាក់តែវិស័យមួយ ហើយមើលស្រាលវិស័យមួយទៀតនោះសង្គមនិងមានវិបត្តិសង្គម ។
៣. មនុស្សចាប់ពីមានវប្បធម៌ខ្លួននៅពេលដែលខ្លួនបានចាកចេញពីលក្ខណៈភាពសត្វ គឺជាពេលដែលមានគំនិតច្នៃប្រឌិតរកវត្ថុផ្សេងៗធ្វើជាឧបករណ៍ប្រើប្រាស់ និងចេះបន្លឺសូរសញ្ញាផ្សេងៗសម្រាប់មានភាសា ពាក្យសំដីជាដើមដែលគេឃើញមានរហូតដល់សព្វថ្ងៃនេះ ។
៤. សត្វគ្មានវប្បធម៌ដូចមនុស្សដទេ ព្រោះថាសព្វគ្មានចំណេះដឹង គ្មានឆន្ទៈ គ្មានមនសិកា និងគ្មានគំនិតច្នៃប្រឌិតដូចមនុស្សឡើយ ។ សកម្មភាពរបស់សព្វគឺជាសកម្មភាពបែបភាវគិត ។
៥. ក្នុងការសិក្សាស្រាវជ្រាវពីជនជាតិខ្មែរមានមតិខ្លះយល់ថាជនជាតិខ្មែរគឺជាជនឥណ្ឌា ឥណ្ឌាគឺជាខ្មែរ ឬ ខ្មែរគឹឥណ្ឌា ។ គេបានអះអាងថានៅប្រទេសឥណ្ឌាមានរដ្ឋមួយឈ្នោះកុមេរុ ។ ពាក្យកុមេរុនេះអាចក្លាយទៅជាកុមេ »កមេរ »ក្មេរ »ខ្មែរ ។ គេខំពន្យល់ទៀតថាជនជាតិខ្មែរយើងមានភាសា អក្សរ ពាក្យ សម្ដី ជំនឿ សាសនា ... ដូចជនជាតិឥណ្ឌាដែរ ។
តើឥណ្ឌាគឺខ្មែរ ឬ ខ្មែរជាឥណ្ឌាមែនឬទេ ?
តាមប្រវត្តិសាស្រ្ដបានឪ្យដឹងថាជនជាតិឥណ្ឌាមានទំនាក់ទំនងនិងជនជាតិខ្មែរយើងនៅស.វទី ៣ ឬ ទី ២ មុនគ.សដោយយោងទៅតាមប្រវត្តិសាស្រ្ដនៃស្ដេច មហាសោកដែលបានបញ្ជូនសមណទូតពីរអង្គនាមសោណត្ថេរ និងឧត្តរត្ថេរមកផ្សព្វផ្សាយព្រះពុទ្ធសាសនា ថេរវាទនៅដែនដីសុវណ្ណភូមិ ឬ ឥណ្ឌាចូលមកទំនាក់ទំនងនៅស.វនៃគ.សហើយយោងទៅលើការមកដល់ព្រាហ្មណ៍កៅឌិណ្យ ( ហ៊ុន ទៀន ) ។ ប៉ុន្ដែមុនវត្តមាននៃជនជាតិឥណ្ឌា ជនជាតិខ្មែរបានមានមុខនៅលើទឹកដីរបស់ខ្លួនស្រេចទៅហើយគឺតាំងមុនគ.ស ៤២៩០ ឆ្នាំម្ល៉េះ បើដូចនេះជនជាតិខ្មែរពុំមែនជាជនជាតិឥណ្ឌាទេ ។
ម៉្យាងទៀតបើយើងប្រៀបធៀបរូបរាងកាយកំពស់ និងសន្ទស្សន៍លលាដ៏ក្បាលរបស់ជនជាតិឥណ្ឌា និងជនជាតិខ្មែរទោះបីឥណ្ឌាមានខ្មៅក្ដី ឃើញថាខុសគ្នាច្រើនណាស់ ពុំអាចនិយាយថាខ្មែរពីឥណ្ឌា ឬ ឥណ្ឌាពីខ្មែរបានឡើយ ។
ចំពោះបញ្ហាដែលជនជាតិខ្មែរ និងជនជាតិឥណ្ឌាមានភាសា អក្សរ សាសនា និងទំនៀមទំម្លាប់ខ្លះដូចគ្នានបោះគេយល់ថាជាការធម្មតាទេ វប្បធម៌របស់ជនជាតិមួយតិច ឬ ច្រើនតែងទទួលវប្បធម៌ជនជាតិមួយតិច ឬច្រើនតែទទួលបានវប្បធម៌របស់ជនជាតិដទៃដែលឥទ្ធិពលដល់គ្នាទៅវិញទៅមក ។
ដូចនេះជនជាតិទាំងឡាយដែលមានភាសា អក្សរ និងសាសនាដូចគ្នា ពុំមែនមានន័យថាជនជាតិតែមួយបានឡើយ ។