ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. ពាក្យចាស់ថា ទឹក ដី ប្រុស ស្រី មេបា ។ ចូរបង្ហាញពាក្យទឹកមួយប៉ុណ្ណោះ តើពាក្យនេះមានអត្តន័យដូចម្ដេចខ្លះ ?
២. ចូរបង្ហាញរបបមាតាធិបតេយ្យក្នុងសង្គមខ្មែរ ។
៣. ដូចម្ដេចដែលហៅថាវប្បធម៌ ?
៤. ដូចម្ដេចដែលហៅថាអរិយធម៌ ?
៥. សមាសធាតុសំខាន់ៗដែលមានឥទ្ធិពលដល់ការបង្កើតវប្បធម៌អរិយធម៌របស់ជនជាតិនីមួយៗមានអ្វីខ្លះ ?
ចម្លើយ
១. តាមជំនឿសាសនា តាមទីពីរសត្វលោកដូចជាធម្មជាតិមានធាតុបួនប្រហាក់ប្រហែលគ្នានោះគឺ ទឹក ភ្លើង ខ្យល់ ដី ។ តើទឹកមានប្រយោជន៍ដូចម្តេចខ្លះបានជាគេតែតែនិយាយថាដូចនេះ ? តាមដែលដឹងនគរខ្មែរគឺសំបូរទៅដោយទឹកសព្វថ្ងៃទន្លេមេគង្គទាំទឹកមកឲ្យខ្មែរក្នុងរយៈពេល៦ខែ ទឹកនេះផ្តល់ជីវជាតិ ផ្តល់ កំណើត រុក្ខជាតិ មច្ឆជាតិមធ្យោបាយធ្វើដំណើររហូតរមានចំរៀងបទអុំទូកទៀតផង ។
ខ្មែរប្រារព្ធពិធីដឹងគុណទឹកមានការបណ្តែតទូក បណ្តែតប្រទីបរៀងរាល់ឆ្នាំ ។ សំណង់ប្រាសាទខ្មែរតែងមានគូរទឹកព័ទ្ធជុំវិញស្រះទឹកតាមវគ្គនានា ។ លើសពីនេះទៅទៀតមានប្រព័ន្ធគ្រប់សម័យកាល ។
ទាំងមនុស្សទាំងសត្វ ទាំងរុក្ខជាតិត្រូវការទឹកដូចគ្នាដើម្បីរស់ ។ ពេលឡើងផ្ទះថ្មី ពេលរៀបការកូនចៅ ពេលទ័ពចេញច្បាំង ពេលបន់ស្រន់ ពេលបន់គេមិនភ្លេចស្រោចទឹកសូត្រមន្ត ប្រោសព្រំទឹកមន្ត ហើយខ្លះទទួលទឹកមន្តចែកបងប្អូន ផឹកលាបផ្ទៃមុខ ឬស្រោចលើក្បាលផងដែរ ។ ពេលស្ដេចឡើងគ្រងរាជមានពិធីមុជទឹកជំរះកាយ ហៅពិធីស្រាចគន្ធវារីទាំងគគ្រឹកគគ្រេងផងដែរ ។ ហើយពេលញគេរៀបចំសែនព្រេននានា គេតែងយកទឹកស្រោចពីលើព្រះកេសា ។ ឯទឹកពីភ្នំគូលែនស្រោចលើដងខ្លួន ។
សម្រាប់អ្នកស្លាប់មានពិធីចំអាសទឹក ពេលលាងឆ្អឹងសពគេលាងទឹកដូងបន្សល់ផេះ និងឆ្អឹងតូចតាចមួយចំនួនគេជិះទូករោយតាមស្ទឹង ទន្លេក្នុងការប្រការសងគុណទឹក ជាធាតុសំខាន់មួយក្នុងចំណោមធាតុទាំង៤ បានពោលមកហើយ ។ យើងទៅចងចាំថាអត់បាយមួយអាទិត្យ ប៉ុន្តែបើអត់ទឹកវិញអាចជួបលំបាកយ៉ាងឆ្នាំបំផុត ។ ហេតុនេះចូរមហាជនទាំងឡាយជួយការពារទឹក ថែទឹកតាមដងស្ទឹងទន្លេឲ្យបានល្អកុំបីខាន ព្រោះថាកាលណាយើងមិនបានគិតគូរដល់ទឹកទេមុខជាប៉ះពាល់ទាំងធម្មជាតិ ទាំងជីវិតនានា កង្វល់ប៉ះពាល់ដល់រាជរដ្ឋាធិបាល និងខាតថវិកា គ្រួសារយ៉ាងធ្ងន់ធ្ងរយ៉ាងខ្លាំង ធ្វើយ៉ាងនេះទើបសមនឹងក្បួនអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាតដែលរាជរដ្ឋាភិបាលចង់បាន ។
២. របបមាតាធិបតេយ្យគឺ នៅក្នុងសង្គមខ្មែរគេបានលើកតម្លៃនារីភេទតាំងពីសម័យនគរភ្នំមកម៉្លេះគឺព្រះនាងលីវ យីជាស្តីទីមួយរបស់ខ្មែរបានជះឥទ្ធិពលរហូតមកដល់ពេលនេះ គឺស្ត្រីជាអ្នកចាត់ចែងកិច្ចការក្នុងគ្រួសារពិសេសប្រពៃណី រៀបចំទុកដាក់ទុកកូនចៅ គេប្រើពាក្យមេបាដូនតា ... តាមគំរូរចម្លាក់ ការផ្សាយ ពាណិជ្ជកម្មគេប្រទះឃើញដែលទាក់ទាញ គេរូបស្រ្តីដូចជា នាងវិសាខា ព្រះនាង ឥន្ទ្រទេវី នាងសីតា នាងទាវ នាងយុន នារី ... ។ ស្នាដៃសិល្បៈតំបាញ ស្មូតខ្លាំង ដាំស្ន កាត់ដេរ សំលៀកបំពាក់ សំអាងការ យាយម៉ប ពិសេសរូបមេម៉ត់ តម្រូវឲ្យទាទជាចាំបាច់ ។ ឈ្មោះពិភពអរូប យាយទេពទៅកំពង់ឆ្នាំង យាយម៉ៅ នៅពេជ្រនិល ជំទាវតីនៅភ្នំជីសូរ ដូនសង្ឃទៅសំឡូត ដូចពេញទៅវត្តភ្នំ ។ ជាភស្ដុតាងមួយទៀតរបបមាតាធិបតេយ្យនាំសង្គមខ្មែរបោះជំហានទៅមុខសមស្រប យ៉ាងរលូន និងរីករាយថែមទៀតជាការពិតគ្រួសារណាមួយដែលខ្វះនារីភេទ គេប្រៀបដូចជាខ្វះទឹក ខ្វះសម្រស់ និងមិនមានលំទឹងទាំងរស់នៅ ទាំងកិច្ចការងារ ទាំងការហូបចុកក្នុងរង្វង់សិល្បៈទោះរូបភាពណាក៏ដោយចាំបាច់មានដៃគូបើខ្វះភេទស្រីតួយ៉ាង ដូចអាយ៉ៃឆ្លងឆ្លើយមុខជាសោះកក្រោះដូចគោបាក់ស្តែងយ៉ាងដូច្នេះដែរ ។ ការលើកឡើងខាងលើជាការបង្ហាញ ។
តួនាទីរបស់ស្ត្រីភេទសមដូចពាក្យចាស់បុរាណថា ទឹក ដី ប្រុស ស្រីមេបាពីតៗ ។
៣. វប្បធម៌មានន័យច្រើនយ៉ាងទៅតាមទស្សនៈនិយមន័យផ្សេងៗគ្នា ។ ប៉ុន្តែទស្សនៈទាំងអស់បានឯកភាពគ្នាទៅលើការរីកចម្រើនផ្នែកចំណេះដឹង និងបញ្ញា ស្មារតីរបស់មនុស្ស ។ ដូចនេះយើងអាចឲ្យន័យរួមមួយចំពោះពាក្យវប្បធម៌ដូចតទៅ ៖
៤. អរិយធម៌ត្រូវបានគេឲ្យនិយមន័យប្លែកៗដូចជាពាក្យវប្បធម៏ដែរ ។
ទោះបីពាក្យអរិយធម៌ត្រូវបានអ្នកប្រាជ្ញនៅលើសកលលោកបានបន្សល់ខុសគ្នាដូចជាខាងលើក៏ដោយ ក៏មានមតិឯកភាពគ្នាយត្រង់ឲ្យតម្លៃដល់ការរីកចម្រើនរបស់សង្គមមនុស្ស ។
ដូចនេះយើងអាចឲ្យឱយមន័យថាអរិយធម៌គឺជារីកចម្រើនលើគ្រប់វិស័យទាំងផ្នែកស្មារតី សម្ភារៈ និងការគ្រប់គ្រង ដែលនាំសង្គមមនុស្សទៅរកភាពរុងរឿងជួយនឹងភាពព្រៃផ្សៃ ។
៥. សមាសធាតុសំខាន់ៗដែលមានឥទ្ធិពលដល់ការបង្កើតវប្បធម៌ អរិយធម៌របស់ជនជាតិទីមួយៗមានដូចជា ៖