Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. តើអាទិទេពសំខាន់ៗនៃលទ្ធិសាសនាព្រាហ្មណ៍មានអាទិទេពអ្វីខ្លះ ? ហើយអាទិទេពនីមួយៗមាសនលក្ខណៈដូចម្ដេចខ្លះ ?

២. តើព្រះសិវៈគេហៅនាមដូចម្ដេចខ្លះ ?

៣. តើព្រះមហេសីព្រះសិវមាននាមអ្វីខ្លះ ?

៤. តើគេសាងលិង្គព្រះឥសូរតំណាងអ្វី ?

៥. ចូររាប់ឈ្មោះអវតារទាំងដប់របស់ព្រះវស្ណុ ។​

ចម្លើយ

១. អាទិពេទសំខាន់ៗនៃលទ្ធិសាសនាព្រាហ្មណ៍មានអាទិទេពដូចជា ៖

  • ព្រះព្រហ្ម
  • ព្រះសិវៈ
  • ព្រះវិស្ណុ ។

អាទិទេពនីមួយៗ មានលក្ខណៈដូចតទៅ ៖

ក. ព្រះព្រហ្ម

  • មុខបួន
  • ដៃបួន កាន់គម្ពីវេទ ឬ កាន់ផ្កាឈូក
  • សម្បុរកោយក្រហម
  • កេតនភ័នណ្ឌ ថូផ្កា ថាស ស្លាបព្រា
  • យានជំនិះ សត្វហង្ស
  • មហេសី នាងសរសូវតី
  • បុត្របីអង្គគឺ ទស្ស ភិក្ខុ នាងសន្ធិយា

ខ. ព្រះសិវៈ

  • មុខមួយតែអាចបែងភាគបានប្រាំ
  • កពណ៌ខៀវ
  • ភ្នែកបី ភ្នែកពីរដូចមនុស្សយើងធម្មតា ឯភ្នែកបីនៅចំកណ្ដាលថ្ងាស បិទជានិច្ច ក្រឡែកឆេះដែលគេហៅថាអគ្គីនេត្រ ។
  • ដៃពីរ ឬ ដប់
  • ពាក់កម្រងឆ្អឹងលលាក៏ក្បាលជាគ្រឿងសំគាល់សម្រាប់កប្បយុត្ត
  • ពាក់នាគជាសង្វារ ជាគ្រឿងសម្រាប់សម្គាល់រាប់ឆ្នាំ
  • ពាក់មួកមានព្រះចន្ទមួយចំណិតរាវកណ្តៀវ
  • កេតនភ័ណ្ឌ​ត្រីសូល៍ ខ្សែផ្ដាំ ឬគទា ( ដំបង )
  • យានជំនិះ គោនន្និ
  • មានមហេសី ឬ សក្ដិប្រាំបួននាក់
  • មានបុត្រគឺ ព្រះកាម
  • វិមានស្នាក់នៅ នៅស្ថានវៃកុណ្ធៈ ។

២. ព្រះសិវៈគេហៅនាមដូចជា ៖

        ១. ព្រះឥសូរ

       ២. ព្រះឥស្វរៈ

       ៣. ព្រះរុទ្រ

       ៤. ព្រះហរៈ

       ៥. ព្រះឧគ្រៈ

       ៦. ព្រះភៃរវៈ

       ៧. ព្រះមហេស្ទរៈ

       ៨. ព្រះអឃោសៈ ។

៣. មហេសីព្រះសិវៈមាននាមដូចជា ៖

          ១. នាងទុគ៌ា ជាស្រីចេះធ្វើមិនដឹងមិនឮ

          ២. នាងឳមា ជាស្រីចេះធ្វើមិនពេញចិត្ត

          ៣. នាងកៅរី ជាស្រីសម្បុរទងដែង​

          ៤. នាងកាលី ជាស្រីខ្មៅ

          ៥. នាងចន្ទី ជាស្រីកំណាច

          ៦. នាងបវ៌តី ជាបុត្រីម្ចាស់ភ្នំ

          ៧. នាងកុមារី ជាក្រមុំព្រហ្មចារី

          ៨. នាងទេវី ជាស្រីទេពកញ្ញា

          ៩. នាងមហេសីទេវី ជាស្រីទេពអប្សរ ។

៤. គេសាងលិង្គព្រះឥសូរតំណាងនិមិត្តរូប​នៃសរភ្លើងដែលកើតឡើងឯង ( ស្វយម្ភូ ) ឬ សិវលិង្គតំកល់លើយោនីនាងឧមាជានិមិត្តរូបនៃការបង្កើតលោករបស់ព្រះសិវៈ ។

៥. ឈ្មោះអវតារទាំងដប់របស់ព្រះវិស្ណុមានដូចជា ៖

          ១. មត្ស្យ ជាត្រូជួយមនុស្សឪ្យរួចពីទឺកជំនន់

          ២. កុម៌ៈ ជាអណ្ដើកជួយធ្វើកំណល់ភ្នំមន្ទរៈកូរសមុទ្រទឹកដោះ

          ៣. វរោហៈ ជាជ្រូកព្រៃបានបំផ្លាញហិរណយក្ស

          ៤. នរិសិង្ហ មានក្បាលជាមនុស្សខ្លួនជាសិង្ហ

          ៥​. វាមនៈមនុស្សតឿ ប្រើកលល្បិចសុំដីបីជំហាន

          ៦. បរសុរាម ជារាមកាន់ពូចៅបង្រ្កាបក្សត្រអរជុរ

          ៧. រាមៈជាព្រះរាមក្នុងការបង្រ្កាបយក្ស

          ៨. ក្រឹះស្ណុះជួយមនុស្សឪ្យរួចផុតពីកណ្ដាប់ដៃយក្សកំណាច

          ៩. កល្កិនមានមនុស្សក្បាលជាសេះបានបង្រ្កាបអ្នកបៀតបៀន

          ១០. ព្រះពុទ្ធ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login