ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ផ្នែកជីវវិទ្យា និងវត្ថុបុរាណវិទ្យាបានបង្ហាញច្បាស់ថាផែនដីជាចំនែកនៃតារាមួយកាលពី ៤ទៅ ៥កោដិឆ្នាំកន្លងមក អណ្តែតក្នុងលំហអាកាសត្រូវបានត្រជាក់បន្តិចម្តងៗដោយឆ្លងតាមចលនានិងដំណើរលូតលាស់យូរអង្វែងហើយក្លាយគជាពិភពហោរស្ថានមួយ ។ការវិវត្តន៍នេះបានធ្វើអោយមានបំរែបំរួលពីសារធាតុអសរីរាង្គ ទៅជាសរីរាង្គរួចឈានដល់សារធាតុជីវីតជាដំបូង ។ ភាវៈនេះឈានឡើងជាបណ្តើរៗពីទាបទៅខ្ពស់ពីសាមញ្ញទៅស្មុកស្មាញពីភាវៈគ្មានកោសិកា ទៅភាវៈមានកោសិកាពីឯកកោសិកាទៅពហុកោសិកាពីសត្វឥតឆ្អឹងកងទៅសត្វមានឆ្អឹងកងពីសត្វថ្នាក់ទាប ទៅសត្វថ្នាក់ខ្ពស់ក្រោយមកគឺមនុស្សដែលមានខួរក្បាលយ៉ាងសុក្រឹត ។ ដូចនេះមនុស្សជាផលិតផលនៃរូបធាតុ ជាផលិតផលខ្ពស់បំផុតនៃសត្វមានជីវិតនិងមានប្រវត្តិសាស្រ្តប្រមាណពី ២ទៅ ៣លានឆ្នាំកន្លងមក ។
មានតែមនុស្សទេ ដែលមានញាណ ។ ដូចនេះញាណគឺជាលទ្ធផលនៃវិវត្តន៍យូរអង្វែងរបស់រូបធាតុ ។